សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជាអធិបតី សម្ភោ​ធ​ស​មិ​ទ្ឋ​ផល​នានាវត្ត​សុវណ្ណ​មុនី​សាគរ

0

​ ​ភ្នំពេញៈ ស​មិ​ទ្ឋ​ផល​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា បាន​នឹង​កំពុងតែ​មានការ​រីកចំរើន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដោយសារតែ​ការខិតខំ​ប្រឹងប្រែង និង​ដឹកនាំ​ដ៏​ត្រឹម​ត្រូ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​វិស័យ​ពុ​ទ្ឋ​ចក្រ​

​ស​មិ​ទ្ឋ​ផល​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា បាន​នឹង​កំពុងតែ​មានការ​រីកចំរើន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដែល​ទាំងនេះ​គឺ​ដោយសារតែ​ការខិតខំ​ប្រឹងប្រែង និង​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​ផ្នែក​វិស័យ​ពុ​ទ្ឋ​ចក្រ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ឋ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​អញ្ជើញ​ចូលរួម​ជា​អធិប​តិ​ភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ភោ​ធ​ស​មិ​ទ្ឋ​ផល​នានា​ជាច្រើន​ដែល​ទើបតែ​កសាង​រួច នៅក្នុង​បរិវេណ​វត្ត​សុវណ្ណ​មុនី​សាគរ ហៅ​វត្ត​សំរោង​អណ្តែត និង​ដោយ​មានការ​អមដំណើរ​ដោយ​សមាជិក​សមាជិការ​ព្រឹ​ទ្ឋ​សភា រួមជាមួយ​មន្ត្រីរាជកា​រ​ជាច្រើន​នាក់​ទៀត នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​photo_2016-01-28_13-28-30បើតាម​របាយការណ៍រ​បាយ​ការណ៍​របស់ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា វត្ត​សុវណ្ណ​មុនី​សាគរ ហៅ​វត្ត​សំរោង​អណ្តែត​នេះ បាន​កសាងឡើង​កាលពី​ឆ្នាំ​១៩៤៥ ហើយ​បាន​បិទទ្វារ​វិញ​ក្នុង​របប​ប៉ុលពត ។ ឯកឧត្តម​បាន​បន្តថា​៖​ចាប់ពី​ឆ្នាំ​១៩៨០​មកដល់​សព្វថ្ងៃនេះ វត្ត​សំរោង​អណ្តែត​កសាងបាន​នូវ​សមិទ្ធផល​នានា​ជាច្រើន ពិសេស​ភាព​រីកចំរើន​យ៉ាង​ឆាប់រហ័ស​នៃ​ទី​អារាម​នេះ តាមរយៈ​សមិទ្ធផល​ធំៗ​ជាច្រើន​ដូចជា ព្រះវិហារ​ថ្មី​កុដិ​តូចធំ សាលា​ធម្ម​វិន័យ សាលា​ពុទ្ធិកសិក្សា និង​ការរៀបចំ​ទីធ្លា​បរិវេណ​វត្ត​បាន​យ៉ាង​ល្អប្រសើរ គួរ​ជាទី​ស្ងប់​សុខ​សម្រាប់​ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ និង​ពុទ្ធសាសនិកជន​ខ្មែរ ។​​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ​បានធ្វើឱ្យ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​photo_2016-01-28_13-28-25ទាំងមូល រួមរស់​នៅក្នុង​សុខសន្តិភាព ស្ថេរភាព វិបុលភាព និង​ចម្រុងចម្រើន តាមរយៈ​ការអភិវឌ្ឍ​ន៏​ឥតឈប់ឈរ​ជាពិសេស​លើក​កំពស់​កំនើនសេដ្ឋកិច្ច និង​ការរីកដុះដាល​យ៉ាងច្រើន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​បំរើ​ដល់​សេចក្តីត្រូវការ​របស់​ប្រជាជន និង​សង្គមជាតិ​ទាំងមូល ។ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​មានប្រសាសន៍​បន្តទៀតថា ឆ្ពោះទៅកាន់​គោលដៅ​នេះ​រាជ​រដ្ឋា​ភិ បាល​នឹង​កំពុង​ដឹកនាំ​ការអនុវត្ត​ការងារ​សំខាន់ៗ​រួមមាន បន្ត​រក្សា​ពង្រឹង​សន្តិសុខ សន្តិភាព​ស្ថេរភាព​នយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់​សង្គម​គ្រប់​កាលៈ ទេសៈ និង​គ្រប់​ស្ថានភាព​ទាំងអស់ ដើម្បី​ជា​គុណប្រយោជន៍​បន្ត​កសាង និង​អភិវឌ្ឍ​ន៏​ជាតិ ឲ្យ​រីកចំរើន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ចីរភាព ។ photo_2016-01-28_13-28-23បន្ត​ការពារ​យ៉ាង​ម៉ឹងម៉ាត់​នូវ​ឯករាជ្យ អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង និង​សហគម​ន៏​អន្តរជាតិ​សំដៅ​បង្កើត និង​ធានា​ឲ្យ​បាន​នូវ​កត្តា​អំណោយផល​ពី​ខាងក្រៅ តាមរយៈ​នយោបាយ​ការទូត និង​ជម្រុញ​ការអភិវឌ្ឍ​ន៏ ជាតិ ។ សម្តេច​ប្រធានព្រឹទ្ធសភា មានប្រសាសន៍​បញ្ជាក់ថា ស​មិ​ទ្ឋ​ផល​ដ៏​ត្រ​ជេះ​ត្រចង់​ដែល​ត្រូវ​សម្ភោ​ធ​នាពេលនេះ គឺ​បានបង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​ពី​ការខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ខ្ពស់ ពី​photo_2016-01-28_13-28-28 photo_2016-01-28_13-28-21សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​លើកកម្ពស់​វិស័យ​ពុ​ទ្ឋ​ចក្រ ឱ្យ​ដើរ​ទន្ទឹមគ្នា​ជាមួយ​វិស័យ​អាណា ចក្រ ដែល​វិស័យ​ទាំង​២​នេះ​មិនអាច​កាត់ផ្តាច់​ពីគ្នា​បានឡើយ ៕​