ពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តកំពតដំណាច់ឆ្នាំសិក្សា ២០១៤-២០១៥និងលើកទិសដៅឆ្នាំសិក្សា២០១៥-២០១៦បន្ត

0

កំពត÷ អង្គសន្និបានបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តកំពត ដំណាច់ឆ្នាំសិក្សា ២០១៤-២០១៥ និងលើកទិសដៅឆ្នាំសិក្សា២០១៥-២០១៦បន្ត។បន្ទាប់ពីបានដំណើរការអស់រយៈពេល ពីរថ្ងៃនៅមន្ទីរអប់រំយុវជន និងកីឡាខេត្តចាប់ផ្តើមពីថ្ងៃទី២៦ ត្រូវបានធ្វើពិធីបិទនៅIMG-20160128-WA0106រសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០១៦ ក្រោមអធិបតីភាពឯ.ឧខូយ-ឃុនហ៊ួរអភិបាលខេត្ត។បន្ទាប់ពីលោក តាក-ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានធ្វើរបាយការណ៍អោយដឹងអំពីលទ្ធផលនៃអង្គសន្និបាតរយៈពេល២ថ្ងៃ ដែលអង្គសន្និបាតបានរួមគ្នាពិភាក្សាផ្តល់គំនិតយោបល់ផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកលើវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ យ៉ាងផុលផុសទាំងការងារដឹកនាំ គ្រប់គ្រងការងារបង្រៀននិងរៀនរួចមក។ ឯ.ឧខូយ-ឃុនហ៊ួរ បានមានប្រសាសន៍ កោតសរសើរចំពោះមន្ត្រីបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចអប់រំយ៉ាងសកម្ម ព្រមទាំងមានកិច្ចសហការយ៉ាងជិតស្និទ្ធល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធសំខាន់ៗដទៃទៀត ក្នុងទិសដៅកិច្ចអភិវឌ្ឍវិស័យអប់រំក្នុងខេត្ត សម្រេចបាននូវសមិទ្ធផលជោគជ័យជាច្រើនក្នុងឆ្ឆាំសិក្សាកន្លងទៅ។ តាមរយះលទ្ធផលនិងទិសដៅនៃអង្គសន្និបាតបានដាក់ចេញ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើនិងជំរុញសំណូមពរដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់និងអ្នកពាក់ព័ន្ធអង្គការដៃគូអភិវឌ្ឍនានា អាជ្ញាធរមូលដ្ឋាន បន្តចូលរួមសហការគាំទ្រក្នុងការគៀរគរប្រមូលធនធានពិសេសជំរុញបញ្ជូនកុមារអោយចូ់លរៀននិងរៀនបានចប់ភូមិសិក្សាបន្ថែមទៀតដើម្បីកែលម្អ កសាងនិងអភិវឌ្ឍវិស័យអប់រំក្នុងខេត្ត សំដៅរួមចំណែកអនុវត្តនិងឆ្លើយតបទៅនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី៣ ក៏ដូចផែនការយុទ្ធសាស្ត្រវិស័យIMG-20160128-WA0104 IMG-20160128-WA0110 IMG-20160128-WA0110 (1) IMG-20160128-WA0106 IMG-20160128-WA0105អប់រំឆ្នាំ២០១៤-២០១៨ផងដែរ។