លោកស្រី ​ម៉ែន​សំអនជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​រោងចក្រ​TOP SPORT

0

ភ្នំពេញៈ លោកស្រី​ម៉ែន​សំអន​ចុះ​អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​រោងចក្រ​TOP SPORT​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​មែន​ហាត​ធេ​ន​ក្រុង​បាវិត ខេត្តស្វាយរៀងៈ​លោកស្រី​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រិ​ទ្ធ​សភា​និង​អធិការកិច្ច​បាន​អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​រោងចក្រ​TOP SPORT​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​មែន​ហាត​ធេ​ន​ក្រុង​បាវិត​។​ការចុះ​ជួប​សំណេះសំណាល​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៦​ដែលមាន​ថៅកែ​រោងចក្រ​និង​កម្មករ​ចូលរួម​ជាង​៥០០​នាក់​ផងដែរ​។photo_2016-01-29_13-03-55​ថ្លែង​ក្នុង​ឪ​កាស​នោះ​លោកស្រី​ម៉ែន​សំអន​ក៏បាន​ធ្វើការ​កោត​ស​សើរ​ដល់​ក្មួយៗ​ជា​កម្មករ​កម្មការិនី​ដែល​បាន​ខិតខំ​ធ្វើ​ការងារ​ដើម្បី​លើក​កំពស់​ជីវភាព​រស់នៅ​បាន​មួយកំរិត​បន្ថែម​លើ​ចំណូល​ជីវភាព​ប្រចាំថ្ងៃ​មិនតែប៉ុណ្ណោះ​ថៅកែ​រោងចក្រ​និង​កម្មករ​គឺ​ប្រៀបបាន​និង​ឪពុកម្ដាយ​និង​កូន​ព្រោះ​កាលណា​កម្មករ​កម្មការិនី​ខិតខំ​បំពេញការងារ​ទៅតាម​តម្រូវការ​របស់​ថៅកែ​វា​ធ្វើអោយមាន​ការរីកចំរើន​នោះ​ក៏មាន​ប្រាក់ខែ​បើក​អោយបាន​ទៀងទាត់​ប្រចាំខែ​ផងដែរ​។​លោកស្រី​ម៉ែន​សំអន​ក៏បាន​បន្តទៀតថា​សម្រាប់​ខេត្តស្វាយរៀង​យើង​នេះ​កាលពីមុន​ពុំ​ធ្លាប់មាន​រោងចក្រ​សហគ្រាស​ដ៏​ច្រើន​បែបនេះ​ទេ​ដោយ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​បាន​ខិតខំ​គៀងគរ​អ្នកវិនិយោគទុន​បរទេស​មក​ធ្វើការ​វិនិយោគ​ក្នុងប្រទេស​photo_2016-01-29_13-03-51ហើយ​ភាគច្រើន​អ្នកវិនិយោគ​ទាំងនោះ​មិនសូវ​មក​បង្កើត​រោងចក្រ​សហគ្រាស​នៅ​ខេត្ត​ណា​ដែល​មិនមាន​សមុទ្រ​ឬ​ទន្លេ​នោះទេ​ជាក់ស្ដែង​ដូចជា​ខេត្តស្វាយរៀង​យើង​នេះ​ពុំមាន​សមុទ្រ​ដែលជា​ផ្លូវ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ទេ​ទើប​សម្ដេច​តេ​ជោ​បាន​ត្រិះរិះ​ពិចារណា​ធ្វើយ៉ាងណា​អោយ​ខេត្តស្វាយរៀង​នេះ​មាន​រោងចក្រ​និង​សហគ្រាស​ដើម្បី​ធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​នៅ​ជិត​ផ្ទះសម្បែង​ទើប​អ្នកវិនិយោគ​ក៏បាន​មក​បង្កើត​រោងចក្រ​មាន​រហូតដល់​ទៅ​ជាង​៥០​រោងចក្រ​និង​អាច​ស្រូបយក​កម្មករ​ជិត​៤​ម៉ី​ន​នាក់​។​លោកស្រី​ម៉ែន​សំអន​ក៏បាន​ធ្វើការ​ជំរុញ​ដល់​កម្មករ​កម្មការិនី​ទាំងអស់​ដែល​កំពុង​បំពេញការងារ​ក្នុង​ខេត្ត​ត្រូវខិតខំ​ធ្វើការ​ហើយ​រាល់​ការមិនសប្បាយចិត្ត​ណាមួយ​ក្នុង​រោងចក្រ​យើង​មាន​សហជីព​សម្រាប់​ជួយ​ដោះស្រាយ​ជៀសវាង​photo_2016-01-29_13-03-48ការជឿ​តាម​អ្នក​ឃោសនា​អគតិ​មួយចំនួន​ដែល​នាំ​កម្មករ​ដើរ​ផ្លូវខុស​ដូចជា​ការធ្វើ​កូប​កម្ម​បាតុកម្ម​ដែលនាំអោយ​ថៅកែ​រោងចក្រ​មិន​សប្បាយចិត្ត​និង​ទៅ​បង្កើត​រោងចក្រ​នៅ​ប្រទេស​ផ្សេង​ដែល​ធ្វើអោយ​បាត់បង់​ការងារ​គឺ​ប្រៀបបាន​វៃ​បំបែក​ឆ្នាំងបាយ​របស់ខ្លួន​អ​ញ្ជឹ​ង​ហើយ​រាជរដ្ឋាភិបាល​មិនដែល​ព្រងើយកន្តើយ​ចំពោះ​ការគិតគូរ​តម្លើង​ប្រាក់ខែ​អោយ​កម្មករ​នោះទេ​គឺ​តម្លើង​តាម​តំណាក់កាល​របស់​វា​មិនមែន​ចេះតែ​តម្លើង​ទេ​ក្នុងន័យ​ធ្វើយ៉ាងណា​ដើម្បីអោយ​ជីវភាព​របស់​បងប្អូន​កម្មករ​អោយបាន​សមរម្យ​ម្យ៉ាងវិញទៀត​សូមអោយ​ក្មួយៗ​កម្មករ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​អនាម័យ​ដោយ​ហូប​ស្អាត​ផឹក​ស្អាត​និង​សូមអោយ​ថៅកែ​រោងចក្រ​រៀបចំ​កន្លែងធ្វើការ​រប​ស់កម្មករ​អោយមាន​ខ្យល់​បរិយាកាស​ល្អ​ផងដែរ​។​សូមបញ្ជាក់ថា​ក្នុង​ខេត្តស្វាយរៀង​វិស័យ​រោងចក្រ​កាត់ដេរ​មានការ​រីកចំរើន​គួ​អោយ​កត់សំគាល់​ដោយមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​កន្លែង​ដែលមាន​រោងចក្រ​ជាង​៥០​និង​កម្មករ​ជិត​៤​ម៉ី​ន​នាក់​កំពុង​បំរើរ​ការងារ​ក្នុង​ខេត្ត​មួយ​នេះ​។​នា​ឪ​កាស​នោះដែរ​លោកស្រី​ម៉ែន​សំអន​ក៏មាន​អំណោយ​ជា​របស់​កំដរដៃ​ជូន​ដល់​កម្មករ​កម្មការិនី​ចំនួន​៥៥០​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​២​ម៉ី​ន​រៀល​។​photo_2016-01-29_13-03-45 photo_2016-01-29_13-03-41 photo_2016-01-29_13-03-38 photo_2016-01-29_13-03-34 photo_2016-01-29_13-03-31