ស្ត្រី​ទើប​សម្រាលកូន និង​គ្រួសារ​ដែល​សមាជិក​ទទួល​មរណៈភាព សរុប​៦១​គ្រួសារ ទទួល​ថវិការ​មូលនិធិ​សម្តេច​ក្រឡាហោម​សខេង​

0

ភ្នំពេញៈ ​ដើម្បី​ចូលរួម​អបអរសាទរ​ដល់​ស្ត្រី​ដែល​ទើបតែ​សម្រាលកូន ដោយ​ទទួលបាន​សមាជិក​ថ្មី​មក​រួមរស់​នៅក្នុង​ក្រុមគ្រួសារ និង​ចូលរួម​នូវ​ការរំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​មួយចំនួន​ផ្សេងទៀត ដែល​សមាជិក​បាន​មរណៈភាព​នោះ ថវិការ​មូលនិធិ​រប​ស់ស​ម្តេច​ក្រឡាហោម​សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវបាន​នាំយកទៅ​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​សរុប​ចំនួន​៦១​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​២០​ម៉ឺន​រៀល ស្ថិតក្នុង​ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង តាមរយះ ឯ​ឧ ប៉ុល ពិ​ធេ​យ្យ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ព​ពឺ​ស រួម​ជាមួយនឹង​ក្រុមការងារ នា​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ ។​

ក្នុងឱកាស​ចុះ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ឯ​ឧ ប៉ុល ពិ​ធេ​យ្យ បាន​ផ្តាំផ្ញើរ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម​សខេង និង​បាន​សម្តែង​នូវ​ក្តី​សប្បាយរីករាយ​ចំពោះ​ក្រុមគ្រួសារ​ស្ត្រី​ដែល​ទើបតែ​សម្រាលកូន​ចំនួន​៥១​គ្រួសារ បាន​សម្រាលកូន​ដោយ​សុវត្ថិភាព និង​ទទួលបាន​នូវ​សមាជិក​ថ្មី​មក​រួមរស់​នៅក្នុង​ក្រុមគ្រួសារ​បន្ថែមទៀត ។ មិនតែប៉ុណ្ណោះ​ឯ​ឧ ក៏បាន​ចូលរួម​នូវ​ការរំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ ដែល​បាន​បាត់បង់​សមាជិក​ជាទី​ស្រឡាញ់​របស់ខ្លួន ត្រូវជា​ឳ​ពុក ម្តាយ បងប្អូន និង​កូន ដែល​បានទទួល​មរណៈភាព​ផងដែរ ។ កាយវិការ​មនុស្សធម៌​នេះ បានបង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្ត​ទុក្ខ​ដាក់​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​ក្រឡាហោម​សខេង ដែល​តែងតែបាន​គិតគូរ និង​យកចិត្តទុកដាក់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពណ៍​សម្បុរ ឬ​សាសនា​អ្វី នោះទេ​។ ឯកឧត្តម​ប្រធាន​ក្រុមការងារ​បន្តថា សកម្មភាព​ទាំងនេះ គឺជា​ការផ្តួចផ្តើម​គំនិត​របស់​សម្តេច​ក្រឡាហោម​សខេង ដើម្បីឱ្យ​ក្រុមការងារ​ទាំងអស់​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និត និង​នៅ​ជិត​ប្រជាពលរដ្ឋ ហើយ​ឯកឧត្តម​ក៏បាន​ណែនាំ​ឱ្យ​ស្ត្រី​ដែល​ទើបតែ​សម្រាលកូន​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​សុខភាព​ខ្លួន និង​កូន​ឱ្យបាន​ល្អ ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ផ្សេងៗ​ជាប់​ជាប្រចាំ ហើយ​សកម្មភាព​នេះ​នឹង​តែ​បន្តធ្វើ​ដូច​ភ្លៀងរលឹម ។​​ប្រជាពលរដ្ឋ​ដែល​បានទទួល​អំណោយ​ជា​ថវិការ នាពេលនេះ បាន​សម្តែង​នូវ​ក្តីសប្បាយ​រីករាយ និង​ថ្លែង​អំណរ​គុយ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​ក្រឡាហោម​សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រុមការងារ​ទាំងអស់​នូវ​ការយកចិត្តទុកដាក់​ដែល​ធ្វើឱ្យ​ពួកគាត់ មាន​ភាពកក់ក្តៅ​ចំពោះ​ពួកគាត់ និង​កូនៗ ដែល​មិនអាច​បំភ្លេច​ឡើយ ៕​

photo_2016-01-29_17-10-32 photo_2016-01-29_17-10-29 photo_2016-01-29_17-10-25 photo_2016-01-29_17-10-21 photo_2016-01-29_17-10-12 photo_2016-01-29_17-10-07