​ឯកឧត្តម​ម៉ៅ​ធនិន​អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​វិសាខបូជា​

0

ខេត្តពោធិ៍សាត់ នៅ​រសៀល​ថ្ងៃទី​១៣ ខែ ឧសភា ឆ្នាំ ២០១៤ នៅលើ​បុរី​វប្បធម៌​កោះ​សំពៅ​មាស​បាន​រៀប​ ​ចំ​ពិធីបុណ្យ​វិសាខបូជា​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិ​ ​បាល​ខេត្តពោធិ៍សាត់ ។

ព្រះ​ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ​សាន​សុជា​បាន​មាន​ព្រះពុទ្ធ​ដិ​ការ​ជំរាប​អំពី បុណ្យ​វិសាខបូជា​គឺជា​មហា​ទិវា​បុណ្យ​ដែល​រំលឹក​ដល់​មហា​ព្រឹត្តិការ​ណ៏​ដ៏​សំខាន់​ទាំងបី​គឺ​:-​ទី​១​ថ្ងៃ​ព្រះ​អច្ឆរិយ​ទ្រង់​ប្រសូត្រ​ចាក​ឧទរ​ព្រះ​មាតា​ព្រះ​នាង​សិរី​មហាមាយា​ដែល​ត្រូវជា​ព្រះរាជអគ្គមហេសី​របស់​ព្រះបាទ​ស​ទ្ធោ​ទ​ន​សោយរាជ្យ​នៅ​នគរ​ក​បិ​ព័​ស្ត​ក្រោម​ដើម​វិសាល​ព្រឹក្ស​មួយ​ដ៏​ធំ ក្នុង​ឧទ្យាន​លុម្ពិនី​ក្នុងប្រទេស​នេ​ប៉ាល់​សព្វថ្ងៃនេះ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត្រ​នៅក្នុង​ថ្ងៃ​១៥​កើត​ខែ​ ​វិសាខ​ឆ្នាំច​មុន​ពុទ្ធសករាជ​៨០​ឆ្នាំ​បន្ទាប់ពី​បាន​ប្រសូត្រ​បាន​៥​ថ្ងៃ​ព្រះ​ញាតិវង្ស​បាន​ថ្វាយ​ព្រះនាម​ជា​ព្រះ​សិទ្ធត្ថ​កុមារ​។​

ទី​២​ថ្ងៃ​ដែល​ព្រះអង្គ​បានឈ្នះ​មារ​និង​បាន​ត្រាស់ដឹង​នូវ​អនុត្តរ​សម្មា​សម្ភោ​ធិ​ ​ញាណ​លើ​រតន​ក្រោម​ដើម​ពោធិព្រឹក្ស​ព្រះអង្គ​បាន​កសាង​ព្រះ​ផ្នួស​បាន​រយពេល​៦​ឆ្នាំ​ទ្រង់​បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​ទៀប​គល់​ពោធិ៍ព្រឹក្ស​ត្រង់​ផ្ចិតផែនដី​ស្ថិតនៅ​តំបន់​មួយ​នៅក្នុង​ក្រុងគ​យា នៃ​រដ្ឋ​ពី​ហា​ប្រទេស​ឥណ្ឌា​ព្រះអង្គ​ទ្រង់​បាន​ត្រាស់ដឹង​នៅ​ថ្ងៃ​១៥​កើត​ខែវិសាខ​ឆ្នាំរកា​មុន​ពុទ្ធសក្ករាជ​៤៥​ឆ្នាំ​។​ទី​៣​គឺជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ជិនស្រី​ទ្រង់​បាន​រំលត់​ខ​ន្ធ័​ចូល​បរិនិព្វាន​ក្រោម​ដើម​សាលព្រឹក្ស​ ​ក្នុង​កុ​សិ​នាវា​ប្រទេស​ឥណ្ឌា​ថ្ងៃ​១៥​កើត​ខែវិសាខ​ឆ្នាំម្សាញ់​ក្នុង​ព្រះជន្ម​៨០​ព្រះវស្សា​។​

សម្រាប់​ ​ប្រទេស​កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា​ពិសេស​នៅតាម​បណ្តា​ទីវ​ត្ត​អារាម​នានា​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​១៥​កើត​ខែវិសាខ​ជា​រៀងរាល់ឆ្នាំ​តែងតែ​នាំគ្នា​ប្រារព្ធ​ធ្វើបុណ្យ​វិសាខបូជា​ដើម្បី​រំលឹក​ដល់​ថ្ងៃ​អច្ឆរិយ​:​អនុត្តរ​សម្មា​សម្ភោ​ធិ​ញាណ​គឺជា​ថ្ងៃ​មង្គល​ដ៏​អស្ចារ្យ​ដែល​ពុទ្ធ​បរិ​ស​ទ័​តែងតែ​នាំយក​នូវ​ភ្ញីផ្កា​និង​គ្រឿងក្រអូប​ដុត​ទៀនធូប​និង​បាញ់​កាំ​ជ្រួញ​ជាការ​គោរព​សក្ការ​:​ព្រះពុទ្ធ​ជា​ ​អម្ចាស់​។​

ការរៀបចំ​បុណ្យ​វិសាខបូជា​នេះ​ឡើង​ក្នុង​គោលបំណង​ទីមួយ​គឺ​ដើម្បី​រក្សា​នូវ​ប្រពៃណី​យ៏​ ​ជាតិ​ដ៏​ល្អ​ផូ​ផង់​សម្រាប់​បន្សល់ទុក​យុវជន​យុវតី​ជំនន់​ក្រោយ​ទី​ពីរ​ដើម្បី​រក្សាបាន​នូវ​សាមគ្គីភាព​នៅក្នុង​សង្គម​និង​សាមគ្គីភាព​ក្នុង​ពុទ្ធសាសនិក​និង​ចូលរួម​កាត់បន្ថយ​បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង​នៅក្នុង​សង្គម​។​ទី​បី​ដើម្បី​ផ្សព្វផ្សាយ​នូវ​ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ​និង​ធ្វើ​ឲ្យ​ពុទ្ធ​បរិ​ស​ទ័​កាន់តែ​បាន​យល់ច្បាស់​នូវ​សារ​:​សំខាន់​របស់​វិសាខបូជា​ទាំងបី ដែល​យើង​បានធ្វើការ​អធិប្បាយ​ ​មកនេះ ។​Image13 Image10 Image11 Image12 Image14