គណៈបក្សប្រជាជនស្រុករតនមណ្ឌលប្រជុំបូកសរុបការងារប្រចាំឆ្នាំនិងលើកទិសដៅភារកិច្ចបន្តឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា

0

ភ្នំពេញៈ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និង កំណត់ទិសដៅភារកិច្ចឆ្នាំបន្ដ២០១៦ និងផ្សព្វផ្សាយនូវខ្លឹមសារនៃសន្និបាតគណៈ កម្មាធិការកណ្ដាលលើកទី៣៩ អាណត្តិទី៥ របស់គណ បក្សប្រជាជន កម្ពុជានៅទូទាំងប្រទេសកន្លងទៅថ្មីៗ នេះ ។
​លោក សើ សាម៉េត អនុប្រធាន គណបក្សប្រជាជនកម្ពុជាស្រុករតនៈមណ្ឌលបានលើកឡើងក្នុងរបាយការ ណ៍របស់ខ្លួន ដោយបានគូសបញ្ជាក់ ពីស្ថានភាពនិងបញ្ហាសភាពកាណ៍ទូ ទៅនិងលទ្ធផលការងាររបស់គណៈបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានស្រុក នូវបញ្ហាប្រឈមនានាដែលនៅសេសសល់ហើយដែលត្រូវដោះស្រាយចំពោះមុខនិងផ្ដោតសំខាន់ការយកចិត្តទុកដាក់លើការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋាននីមួយៗ ដើម្បីបំផុស ជម្រុញ ការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងបង្ករលក្ខណៈងាយស្រួលដល់ប្រជាកសិករក្នុងការបង្ករបង្កើនផល។
ជាពិសេស បន្តការយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យការអនុវត្តន៍ការងារជាក់ស្ដែងប្រចាំថ្ងៃ របស់ ថ្នាក់ឃុំ ស្រុក ការិយាល័យ ចំណុះរដ្ឋបាល គ្រប់ថ្នាក់ក្នុងការងារបម្រើសេវារដ្ឋបាលគួបផ្សំនិងការកែតម្រូវអត្តចរិកមន្ដ្រី គ្រប់ផ្នែក ដើម្បីទទួលការនិយមគាំទ្រ ស្រលាញ់រាប់អានពីសំណាក់ប្រជាពលរដ្ឋបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាល
កម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករតនៈមណ្ឌលបានមានប្រសាសន៍ថា៖ ការអនុវត្តន៍ ការ ងារភារកិច្ចក្នុងឆ្នាំកន្លងទៅ…ជាបទពិសោធន៍គន្លឹះសម្រាប់ក្រុមការងារគ្រប់លំដាប់ថ្នាក់គឺទាមទារអោយយើងទាំងអស់គ្នាប្រឹងប្រែងបន្ដបន្ថែមជាថ្មីទៀ តដោយត្រូវឆ្លុះបញ្ចាំងទាំងចំណុចវិជ្ជមានផង និងអវិជ្ជមានផង។ មានន័យ ថា៖ លទ្ធផលការងារកន្លងមក ដែលទទួលបានជោគជ័យគឺយើងត្រូវខិតខំ បន្ដការប្រឹងប្រែងទៅមុខទៀត។ជាមួយគ្នានេះក៏ត្រូវជំរុញនូវបញ្ហាប្រឈមនានាកន្លងមក ដោយគប្បីបង្កើតនូវ យន្តការការងារ ដើម្បីពន្លឿនការដោះ ស្រាយនិងសម្របសម្រួលអោយនៅសល់ភាគរយកាន់តែទាបបំផុត…។
ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ក៏បានលើកឡើងដែរថា៖ រាល់ កិច្ចការដោះស្រាយនិងសម្របសម្រួលនីមួយៗក្រុមការងារ ត្រូវផ្សារភ្ជាប់ ជាមួយចរិតថ្លៃថ្នូរអោយស័ក្តិសមជា
មន្ដ្រីមានការយល់ដឹងនិងសមត្ថភាពខ្ពស់ដើម្បីធានាបាននូវការជឿទុកចិត្ត ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។មន្រ្តីទាំងអស់ត្រូវការពារសមិទ្ធផលរបស់គណៈបក្សដែលសម្រេចបានជាង៣០ឆ្នាំមកនេះ ឲ្យគង់វង់ និំងត្រូវចាត់ទុកផលប្រយោជន៍ជាតិ និងការពារប្រជា ពលរដ្ឋដោយប្រកាន់យកនូវភាពត្រឹមត្រូវ យុត្តិធម៌យ៉ាងពិតប្រាកដ…។
ឯបញ្ហាប្រឈមចំពោះមុខក៏ត្រូវជំរុញការដោះស្រាយឲ្យបានច្រើនបំផុតនៅឆ្នាំ២០១៦នេះ។ នោះទើបអាចធានាទទួលបាននូវប្រសិទ្ធភាពប្រសិទ្ធផលនិងប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ក៍ដូចជារាជរដ្ឋាភិបាល កាន់តែត្រូវបានទទួលការគាំទ្រ លើក តម្កើងពីសំណាក់ប្រជាជនមហាជន។ ម៉្យាងទៀតដើម្បីត្រៀមនិងទប់ស្កាត់ការឆ្លៀតឱកាសរបស់ជនអគតិមួយចំនួន ដែលមានចេតនាទង្វើប្រឆាំងបង្ក ការញុះញង់ មួលបង្កាច់បោកប្រាស់ បង្កនូវភាពវឹកវរដល់សង្គមចង់បំផ្លាញ សុខសន្តិភាពព្រោះតែចង់កេងចំណេញប្រជាប្រិយភាព ខាងនយោបាយ ដោយមិនគិត ពីស្ថេរភាព សង្គម៕.
អ៊ុក សំអាន (បប.)