អាជ្ញាធរក្រុងស្វាយរៀងចុះរៀបចំសណ្តាប់ធ្នាប់ផ្សារវាលយន្តដោយនុតនាង

0

ខេត្តស្វាយរៀង៖អាជ្ញាធរក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី២ខែកុម្ភះឆ្នាំ២០១៦នេះបានដឹកនាំកំលាំងចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវខាងលិចផ្សារវាលយន្តដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ដែលកន្លងមកមានភាពរញ៉ែរញ៉ៃយកផ្លូវធ្វើជាលក់ដូរ។បើតាមលោកម៉ែនវិបុលអភិបាលរងខេត្តនិងអនុប្រធានគណះពង្រឹងក្រុងស្វាយរៀងបានដឹងនាពេលថ្មីនេះថាផ្សារវាលយន្តស្វាយរៀងនេះគឺមានអ្នកដេញថ្លៃភាសីុមានរយះពេលទើបតែជាងមួយខែមកនេះហើយក៍ពុំធ្លាប់ធ្វើជាអ្នកដេញផាសីុនេះដែរ៕ក្នុងនាមអាជ្ញាធរខេត្តបានដាក់ផែនដល់អ្នកដេញបានភាសុីត្រូវធ្វើយ៉ាងណាប្រមូលសំរាមអោយបានទៀងទាត់កុំទុកសំរាមចោលពាសវាលពាសកាលដែលនាំអោយខូចសោភណ្ឌទីក្រុងហើយបើមិនព្រមអនុវត្តទៅតាមសៀវភៅបន្ទកទេនិងបញ្ឈប់តែម្តងនិងដេញថ្លៃភាសីុទ្បើងវិញ៕លោកម៉ែនវិបុលបានបន្តទៀតថាលោកនិងដឹកនាំកំលាំងចុះរៀបចំសណ្តាប់ធ្នាប់ផ្សារវាលយន្តនេះមិនអោយមានការរអ៊ួរទាំពីប្រជាពលរដ្នទៀតទ្បើយហើយដាក់កំលាំងតាមឃ្លាំមើលជាប្រចាំផងដែរ។រីប្រជាពលរដ្នដែលធ្លាប់ទៅទិញទនិញនៅផ្សារវាលយន្តបានធ្វើគាំទ្រនៅចំណាត់ការនេះប៉ុន្តែសូមធ្វើអោយបានដូចភ្លៀងរលឹមកុំបានត្រឹមផាត់ចក។ទោះបីជាយ៉ាងក្រោមការដឹកនាំរបស់លោកម៉ែនវិបុលជាអនុប្រធានគណះពង្រឹងក្រុងស្វាយរៀងតែងតែយលចិត្តទុកនិងសុខទុករបស់ប្រជាជនព្រមទាំងបានដោះស្រាយកង្វល់ជាច្រើនតាមការធ្វើវេទិការសាធារណកន្លងមក។

photo_2016-02-02_10-51-34 photo_2016-02-02_10-51-31 photo_2016-02-02_10-51-29 photo_2016-02-02_10-51-26 photo_2016-02-02_10-51-23 photo_2016-02-02_10-51-21