គ្រាន់តែរយៈពេលជាង៤ខែFacebook សម្តេចតេជោ ហ៊ុន សែន វ៉ាឈ្នះ Facebook មេបក្សប្រឆាំង ដែលបានបង្កើតឡើងជាង៤ឆ្នាំ (បើគិតត្រឹមរាត្រីនេះ )

0

ភ្នំពេញៈនៅខណ:ពេលនេះទំព័រ​ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានទទួលការគាំទ្រពីមហាជនទាំងក្នុង និងក្រៅប្រទេស វ៉ាឈ្នះទំព័រ Facebook របស់លោក សម រង្ស៊ី ហើយនៅពេលនេះ, ដោយគិតត្រឹមម៉ោង ៩៖៣០នាទីយប់ថ្ងៃទី០១ ខែកុម្ភៈនេះ។
Facebook សម្តេចតេជោ ហ៊ុន សែន ៖ 2,091,952 Total Page LikesFacebook លោក សម រង្ស៊ី៖ 2,091,509 Total Page Likesតាមរយៈចំនួនកើនឡើងនេះសបញ្ជាក់ឲ្យឃើញថា Facebook របស់សម្តេចតេជោ ហ៊ុន សែន មានអ្នកស្រលាញ់គាំទ្រ ចូលចិត្តជាច្រើនជាបន្តបន្ទាប់ ។ គួរបញ្ជាក់ផងដែលថា Facebook សម្តេចតេជោ ហ៊ុន សែន ទើបបង្កើតក្នុងរយៈពេលជាងប្រាំខែតែប៉ុណ្ណោះ មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស ខណ:ដែល ទំព័រ Facebook របស់លោក សម រង្ស៊ី បានបង្កើតជាយូមកហើយ។ សូមចូលរួមអបអរសាទចំពោះ ទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន ដែលមានអ្នកគាំទ្រដល់ច្រើនបែបនេះ ។
Facebook សម្តេចតេជោ ហ៊ុន សែន បានកើនឡើងដល់ចំនួន ២លាន Like នៅព្រលប់ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០១៦នេះ ដែលជាចំនួនដ៏អស្ចារ្យ និងដ៏ច្រើនលើសលប់មួយ បន្ទាប់ពីបានចំនួន១លាននាក់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ (ប្រមាណ៥ខែកន្លងទៅ) ។
ផេកសម្តេចតេជោ ជាង4ខែប៉ុណ្ណោះ មានអ្នកLIKE ជាង2លាន9ម៉ឺននាក់។ ដោយឡែក ផេកមេបក្សប្រឆាំងវិញ បង្កើតជាង4ឆ្នាំ មានអ្នកlike តិចជាងសម្តេចតេជោឆ្ងាយណាស់ ។
សូម្បីតែតំណែងនាយករដ្ឋមន្ត្រីហ្វេសប៊ុក ក៏សម រង្ស៊ី គ្មានវាសនាដែរក្នុងជាតិនេះ! យុត្តិធម៌ពិតជាផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូ លះបង់អ្វីៗគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ៕

photo_2016-02-02_11-11-17 photo_2016-02-02_11-11-15