​ពលរដ្ឋ​ប្រមាណ​១០០​នាក់​ព័ទ្ធ​មេព្រៃ​ជាប់​ក្នុង​លំនៅដ្ឋាន​ ​ក្នុងពេល​ចុះបង្ក្រាប​យក​ឈើ​គគីរ​ធំៗ​៤​សន្លឹក​

0

​ខេត្តព្រះវិហារ​​សេចក្តីរាយការណ៍​បានអោយដឹងថា​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​បាន​នាំ​កេណ្ឌ​គ្នា​ព័ទ្ធ​ជិត​មិនអោយ​សមត្ថកិច្ច​ជំនាញ​មេព្រៃ​ចាកចេញ​ពី​បរិវេណ​លំនៅដ្ឋាន​មួយកន្លែង​ស្ថិតនៅ​ភូមិ​ពោធិ៍​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​ខ​ណះ​ក្រុម​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​រឹបអូស​ឈើ​គគីរ​មួយចំនួន​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​០២​កុ​ម្ភះ​២០១៦​។​
​ភ្នាក់ងារ​បានអោយដឹង​ថា​លោក​នួន​សុខុម​នាយរង​ខណ្ធ​រដ្ឋ​បាល​ព្រៃឈើ​ព្រះវិហា​បាន​ដឹកនាំ​កំលាំង​មេព្រៃ​ប្រមាណ​១០​នាក់​ចុះទៅ​កាន់​លំនៅដ្ឋាន​ពលរដ្ឋ​មួយកន្លែង​ដែលមាន​ស្តុក​ទុក​ឈើ​តាប់​គគីរ​មុខធំៗ​ប្រវែង​៣​ម៉ែត្រ​ចំនួន​៥​សន្លឹក​និង​ឈើមូល​មួយចំនួនទៀត​។​សព្វថ្ងៃនេះ​តាម​ដឹង​ពី​ឈ្មួញ​ឈើ​គឺ​តំលៃ​ហាងឆេង​ឈើ​គគីរ​ខ្នាត​មុខ​១​ម៉ែត្រ​កម្រាស់​ជាង​១​តឹក​ប្រវែង​៣​ម៉ែត្រ​ថ្លៃ​ចាប់ពី​១០០០​ទៅ​១៥០០​ដុល្លារ​អាមេរិក​ឯណោះ​។​
​ប្រភព​បន្ត​ថាខ​ណះ​ជំនាញ​មេព្រៃ​កំពុង​សួរនាំ​ម្ចាស់​ឈើ​ដើម្បី​ធ្វើ​កំណត់ហេតុ​ស្រាប់តែ​ផ្អើល​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រមាណ​១០០​នាក់មក​ព័ទ្ធ​លំនៅដ្ឋាន​ជិត​មិនអោយ​មេព្រៃ​រឹបអូស​យក​វត្ថុតាង​ឈើ​ទាំងនោះ​ទ្បើ​យ​។​ក្នុង​ទីតាំង​កើតហេតុ​មាន​ជំនាញ​មេព្រៃ​ច្រើន​នាក់​និង​រថយន្ត​១​គ្រឿង​ថែមទៀត​។​k7
​ភ្នាក់ងារ​និយាយថា​ដោយ​ឃើញ​ស្ថានភាព​រញ៉េរញ៉ៃ​មិន​ស្រួល​នោះ​ខាង​ជំនាញ​មេព្រៃ​បាន​ទាក់ទង​ទូរស័ព្ទ​ហៅ​កំលាំង​សមត្ថកិច្ច​នគរបាល​និង​ប៉េអឹម​ខេត្ត​មកជួយ​អន្តរាគមន៍​ទើប​ពេលនោះ​ភាគី​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​បាន​ចាកចេញ​ទៅវិញ​ដោយ​សុវត្ថិភាព​។​
​លោក​ប៊ូ​គឹម​ទ្បេ​ង​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​បានអោយដឹងថា​ពិត​មាន​ករណី​ប្រជាពលរដ្ឋ​ព័ទ្ធ​កំលាំង​ជំនាញ​មេព្រៃ​ប្រាកដ​មែន​ដែលមាន​លោក​នួន​សុខុម​នាយរង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ព្រះវិហារ​ដឹកនាំ​សហការី​រួមមាន​មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​និង​មន្ដ្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​។​កំលាំង​ជំនាញ​មេព្រៃ​ត្រូវបាន​ពលរដ្ឋ​ក្នុងភូមិ​ព័ទ្ធ​ជាប់​ក្នុង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​មួយកន្លែង​នៅ​ភូមិ​ពោធិ៍​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​។​
​លោក​និយាយថា​ក្នុង​បរិវេណ​លំនៅដ្ឋាន​នោះ​ឃើញ​មាន​ស្តុក​ទុក​ឈើ​គគីរ​មុខ​១​ម៉ែត្រ​កម្រាស់​ជាង​១​តឹក​ចំនួន​៤​សន្លឹក​ប្រវែង​៣​ម៉ែត្រ​ទាំងអស់​និង​ឈើមូល​១​កំណាត់​។​ឈើ​ទាំងនោះ​មិន​ត្រូវបាន​បង្ក្រាប​រឹបអូស​នោះទេ​ដោយសារ​ក្រុមការងារ​បាន​ដកថយ​ទៅ​អង្គភាព​រៀងៗ​ខ្លួន​វិញ​។​
​គួររំលឹកថា​ករណី​ដូចគ្នានេះ​កើត​ទ្បើង​ចំនួន​៣​ដង​ដែល​លើក​ទី​១​កាលពីដើមឆ្នាំ​២០១៤​នៅ​ភូមិ​ក្តា​ក់​ឃុំ​ត្បែង​២​ស្រុក​គូលែន​ខេត្តព្រះវិហារ​ដែល​កាលណោះ​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​នាំគ្នា​លី​សុទ្ធតែ​កាំបិតផ្គាក់​និង​ពូថៅ​ទៅ​ព័ទ្ធ​ជំនាញ​មេព្រៃ​ត្បែងមានជ័យ​កន្លះ​ថ្ងៃ​ដល់​យប់​មិនអោយ​រឹបអូស​យក​ឈើ​ប្រណីត​ធ្នង់​នាងនួន​ប្រមាណ​២០​ម៉ែត្រគូប​ហើយ​បង្ក​អោយ​ជំនាញ​មេព្រៃ​ភ័យ​តក់ស្លុត​ថែមទៀត​។​
​លើក​ទី​២​កើត​ទ្បើង​កាលពី​ចុងឆ្នាំ​២០១៥​នៅ​ភូមិ​ពោធិ៍​ដូចគ្នា​ដោយ​ស្ដ្រី​ម្ចាស់​ឈើរា​រាំង​មិនអោយ​មេព្រៃរ​រឹបអូស​យក​ឈើ​ហើយ​ថែមទាំង​ចោទថា​ប៉េអឹម​បាន​វាយ​គាត់​ទាំង​ខ្លួន​កំពុងមាន​ផ្ទៃពោះ​ទៀតផង​សរុបទៅ​វា​កើត​ទ្បើង​ចំនួន​៣​ដង​ហើយ​ទាំង​លើក​នេះ​ដោយ​បរាជ័យ​ទាំង​៣​លើក​ក្នុងការ​បង្ក្រាប​រឹបអូស​បទល្មើស​ព្រៃឈើ​៕