​បុរស​បាញ់បោះ​សេរី​ពីរ​នាក់​ត្រូវ​កម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​ ​ចាប់បញ្ជូន​ទៅកាន់​តុលាការខេត្ត​

0

​ខេត្តសៀមរាប ដើម្បី​អនុវត្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​និង ការគ្រប់គ្រង​អាវុធជាតិផ្ទុះ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ឯ​.​ឧ​បណ្ឌិត​ឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប និង​ការចង្អុលបង្ហាញ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ោ វណ្ណ​និ​ត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​កាល​ពេល​រាត្រី​វេលា​ម៉ោង​២១,០០​នាទី​នា​ថ្ងៃទី ០២​កុ​ម្ភះ​ឆ្នាំ​២០១៦​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​២០​នាក់​ដឹកនាំ​របស់លោក​វរៈសេនីយ៍ទោ​ថា ដា​លុច​ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​កាន់កាប់​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ដែល​បាន​បាញ់បោះ​សេរី កាល​វេលា​ម៉ោង ១៧​និង​៣០​នាទី​នា​ថ្ងៃទី​០២ ខែ កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ហាង ខារ៉ាអូខេ HIDDEN PALACE ក្នុង​បន្ទប់​លេខ ៧៧៧៧ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិ គោក​ត្នោត ឃុំ ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​20160203_101336
​ក្នុងនោះ​ជនសង្ស័យ​ទី​១​ឈ្មោះ គី ហាក់​ឡុង ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខ​របប​ជា​យោធា ដែលមាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប , អ្នក​ទី​២​ឈ្មោះ តាន់ ហ៊ុយ​ហួត មុខ​របប​ជា​យោធា មាន​ទីលំនៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ហើយ​អ្នក​ទាំងពីរ​នេះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​គោកចក សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប ។​
​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាពថា ការផ្ទុះអាវុធ​នេះ ដោយ​ខ្លួន​បានធ្វើ​ឲ្យ​ជ្រុះ​ធ្លាក់ ហើយ​បាន​រៀល​ផ្ទុះ ឡើង​ចំនួន​០១​គ្រាប់ តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកណា​ម្នា​ក់ឡើ​យ ។20160203_095819
​បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ចំពោះ​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ តែង​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប ចំនួន​២​លើក​មកហើយ ក្នុងការ​បាញ់បោះ​សេរី​នេះ ។ នៅពេលដែល កម្លាំង​សមត្ថកិច្ច​យើង​បាន​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ មិនបាន​មួយ​ដង្ហើម​ផង ក៏​ឃើញ​ជនសង្ស័យ​នេះ​ដើរហើរ ដោយ​សេរី ដោយ​មិនដឹង​មូលហេតុ ។ ការបាញ់បោះ​សេរី​នេះ គឺជា​លើក​ទី​៣​ហើយ​ដែល​ជន​ទាំងពីរ​នេះ បាន​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល​នៅក្នុង​ក្រុង​ប្រវត្តិសាស្ត្រ ដែល​សម្បូរ​ទៅដោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា កម្សាន្ត​ដោយ​ជន​ទាំងពីរ​នេះ​គឹ​ត​ថា​អាង​ខ្លួន​ជា​យោធា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កងកម្លាំង​យោធពល​ខេ​មរ ភូមិន្ទ ដែល​មា​ទឹកចិត្ត​ភក្តី​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​កម្ពុជា ឲ្យ​មាន​ភាពសុខសាន្ត និង កិច្ចអភិវឌ្ឍន៍ ។​
​ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ដកហូត​នូវ​វត្ថុតាង រួមមាន អាវុធខ្លី ម៉ា​កឡុក ១​ដើម មាន​បង់​០១ គ្រាប់​ចំនួន ១៣​គ្រាប់ ទូរស័ព្ទដៃ ០៤​គ្រឿង ។​
​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​និង វត្ថុតាង​ទៅកាន់​សាលាដំបូង ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់ ៕