កសាងផ្សារធំមួយនៅស្រុកអូរជ្រៅដើម្បីពង្រឹងជីវភាពពលរដ្ឋនិងសេដ្ឋកិច្ចជនបទ អ្នកវិនិយោគក្នុងខេត្ត

0

ភ្នំពេញៈ ពលរដ្ឋនិងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធបានចូលរួមពីធីបញ្ចុះបឋមសិលាស្ថាបនាផ្សារអូជ្រៅ ជាផ្សារធំនិងមានស្តង់ដារមួយក្រោមវត្តមានលោកគោស៊ុ សារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកកៅ ថាច ប្រធានធានារគារអភិវឌ្ឍន៍ជនបទ លោកឡាយ គឹមលី អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ផ្សារនោះស្ថិតនៅជាប់ថ្នល់ជាតិលេខ៥និងផ្លូវរថភ្លើងក្នុងភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យលោកសាន ស៊ានហូអភិបាលស្រុកអូជ្រៅនិយាយក្នុងពីធីនាងៃទី៣កុម្ភ:ថា:​ស្រុកនេះហាក់នៅជនបទ មានផ្សារតែ២ប៉ុណ្ណោះ ហើយតូចៗគ្មានស្តង់ដារទេគឺផ្សារគុត្តសតនិងផ្សារអូរបីជាន់។ផ្សារទាំងនោះបងប្អូនពលរដ្ឋនាំគ្នាសង់តូបឬលក់ក្នុងផ្សារ គ្មានសោភ័ណភាព អនាម័យនិងមានបញ្ហាសណ្តាប់ធ្នាប់នឹងផ្លូវជាតិនិងផ្លូវរថភ្លើងផង។
តែឥឡូវបានក្រុមហ៊ុនក្នុងស្រុកឈ្មោះភីវីខេអិុនវេសមុិនបានវិនិយោគសាងសង់ផ្សារអូរជ្រៅដើម្បីអភិវឌ្ឃន៍ពាណិជ្ជកម្ម សេដ្ឋកិច្ចនិងទីផ្សារនៅឃមកូបជាទីប្រជុំជនស្រុកថ្មី។
លោកបុិន សាវើុន ប្រធានក្រុមហ៊ុន PVK Invesment Co.,Ltd និយាយថាៈផ្សារអូរជ្រៅនេះមានផ្ទៃដីជាង៧ហិចតា ។ក្នុងនោះផ្នែកអគារ មានអាគារផ្សាធំទំហំបណ្តោយ៤៧មែត្រគុណទទឺង៥៧,៥មែ៉ត្រនិងមានតូបសរុប១៦៨តូប។អគារផ្សារត្រីទំហំបណ្តោយ២៥ម៉ែត្រគុណ៥៧,៥ម៉ែត្រ មានតូប១២១តូបនិងស្តង់ទំហំ១៣ម៉ែត្រគុណ៤,២ម៉ែត្រ សរុប៥៦ស្តង់។
និងបែងចែកដីល្វែងនៅជំវិញផ្សារ២៤៤ល្វែង។មានសួនច្បារ កន្លែងហាត់ប្រាណ ប៉ុស្តិ៍សន្តិសុខ បង្កន់អនាម័យ ផ្លូវកៅស៊ូ និងផ្លូវបេតុងខ្វាត់ខ្វែងធំទូលាយ មានប្រព័ន្ធទឹក ភ្លើង លូបង្ហូរទឹកសំអុយ មានផាសុខភាពដល់បងប្អូនអាជីវករ ក្នុងការរស់នៅនិងប្រកបអាជីវកម្មស្របតាមគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសនិងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
វាក៏ស្ថិតលើទីតាំងនៃប្រជុំផ្លូវដែក ផ្លូវជាតិលេខ៥ ផ្លូវខេត្តលេខ៥៨ដេ ផ្លូវជនបទជាច្រើនក្នុងស្រុកដែលបង្កលក្ខណ:ងាយស្រួលដល់ការដឹកជញ្ជូននិងរកសុី។
លោកបិុច សាវុើន និយាយបន្តថាៈ ក្រុមហ៊ុនផ្តល់ជូនការលក់មិនយកប្រាក់ឈ្នួល៣ឆ្នាំសម្រាប់តូប ផ្សារត្រីនិងបន្លែ។ឯតូនិងស្តង់ផ្សារធំ ផ្តល់ជូនលក់ដូរមិនយកប្រាក់ឈ្នួល១ឆ្នាំ។ឯដី អាចទិញ ដោយបង់រំលោះបានក្នុងអត្រាការប្រាក់ទាបមកទល់ពេលនេះ ផ្សារសាងសង់បានជាង៦០ភាគរយ តែយើងប្រារព្ធពិធីផ្លូវការបញ្ចុះបឋមសិលាដើម្បីសិរីសួស្តីនិងជោគជ័យទាំងអស់គ្នាពេលនេះ។
លោកគោស៊ុ សារឿត អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា:រដ្ឋបាលខេត្តនិងក្រសួង ស្ថាប័នពាក់ព័ន្ធអនុញ្ញាតិច្បាប់បង្កើតនិងសាងសង់ផ្សារអូរជ្រៅនេះឡើង ក៏មានក្តីសង្ឃឹមយ៉ាងមុតមាំថាវានឹងក្លាយជាផ្សារធំជាងគេ មានស្តង់ដារ មានសោភ័ណភាព បរិស្ថាន អានាម័យល្អ។
លោកគោស៊ុ សារឿត មានប្រសាសន៍បន្តថា:រដ្ឋបាល ខេត្ត ក៏ដូចរាជរដ្ឋាភិបាលបាននិងបន្តជម្រុញ លើកទឺកចិត្តអ្នកវិនិយោគក្នុងមូលដ្ឋាន ក្នុងស្រុកចូលរួមវិនិយោគនិងប្រកបអាជីវកម្មនានាដើម្បីលើកកម្ពស់ជីវភាពផ្ទាល់ខ្លួន ជីវភាពពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។
ហើយក្តីរំពឹង គឺផ្សារអូុរជ្រៅនេះនឹងផ្តល់ភាពចម្រុងចម្រើន ការអភិវឌ្ឍន៎ទាន់សម័យដល់មូលដ្ឋាន ក៏ដូចជាតំបន់ព្រំដែន ជនបទលោកបានផ្តាំផ្ញើពលរដ្ឋនិងមន្ត្រីយ៉ាងច្រើនលើការងារសន្តិសុខ សន្តិភាព សេដ្ឋកិច្ច សង្គមកិច្ចនិងមនុស្សធម៌។
ចុងក្រោយ លោក គណ:អធិបតី មន្ត្រីនិងភ្ញៀវបានផ្តល់អំណោយលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ដល់ពលរដ្ឋ លោកគ្រូ អ្នកគ្រូសិស្ស កងកម្លាំងនិងមន្ត្រី ព្រមឡើងបញ្ជាគ្រឿងចក្រជានិមិត្តរូបនៃការបើកការដ្ឋានការដ្ឋានសាងសង់ផ្សារអូរជ្រៅបន្តអោយរួចរាល់ដូចគ្រោងទុក។
ពោលគឺតាមគម្រោងការសាងសង់ផ្សារនេះ បានចាប់ផ្តើមពីចុងឆ្នាំ២០១៥មក ហើយយ៉ាងយូរនឹងរួចរាល់នៅខែឧសភាឆ្នាំ២០១៦៕ដោយ:ឃិន គន្ធា