​បាក់ឆ្អឹង​ដងកាំបិត បាក់​កំភួនជើង ដោយ​ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ បុក​ទ្វារ​រថយន្ត រួច​ផ្លោង​ទៅបុក​រុ​ឺ​ម៉ក​

0

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ បាក់ឆ្អឹង​ដងកាំបិត​ខាងស្តាំ និង​បាក់​កំ​ពួន​ជើង​ខាងឆ្វេង ខណៈដែល​កំពុង​ជិះ​ម៉ូតូ​លើផ្លូវ​បញ្ច្រាសទិស បាន​ជ្រុល​ទៅបុក​ទ្វារ​រថយន្ត និង​ផ្លោង​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ោង​៤​និង​៤៥​នាទី​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ស្ត្រី​រងគ្រោះ​ឈ្មោះ នេ​ត សោភា អាយុ​៣៤​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​ត្រពាំង​ថ្នោ​យ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល រងរបួស​ធ្ងន់ធ្ងរ​។

ប្រភព​បន្តទៀតថា មុន​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CG-1618 ជិះ​ម្នាក់ឯង​ក្នុងទិសដៅ ពី​លិច​មក​កើត លើផ្លូវ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​។​ ​លុះ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​ដឹកទំនិញ​ពណ៌​ស មិន​ចាំ​ម៉ាក​បាន​បើកទ្វារ​រថយន្ត ក៍​ទៅ​ប៉ះ​ម៉ូតូ​ខាងលើ ដែល​កំពុងតែ​បើកបរ បណ្តាល​ឲ្យ​ផ្លោង​ខ្ទាត ម៉ូតូ​ជ្រុល​ទៅបុក រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ម្ចាក់​ឯង​បាក់​កំ​ពួន​ជើង​ខាងឆ្វេង និង បាក់ឆ្អឹង​ដងកាំបិត​ខាងស្តាំ​។​

ក្រោយ​កើតហេតុ​រថយន្ត និង​ម៉ូតូ​រឺ​ុ​ម៉ក នាំគ្នា​បើក​រត់គេច​បាត់អស់ សល់​តែ​ស្ត្រី​រងរបួស យ៉ាង​អាណោច​អាធ​ម​នៅ​កន្លែងកើតហេតុ​តែម្នាក់ឯង បន្សល់ទុក​តែ​ស្លាក​លេខ​រ៉ឺម៉ក​ម៉ូតូ ជ្រុះ​នៅ​កន្លែងកើតហេតុ (​ភ្នំពេញ 1AC-3495)​។ ស្ត្រី​រងគ្រោះ ត្រូវ​រថយន្ត​សង្គ្រោះ ដឹក​ទៅកាន់​មន្ទីរ​ព្រះកុសុមៈ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោមចៅ​៕6