ម្ចាស់ខារ៉ាអូខេមួយកន្លែងក្នុងក្រុងសៀមរាបមកប្តឹងសមត្ថកិច្ចនិងបានអោយសមត្ថកិច្ចនាំខ្លួនអ្ន កយកព័ត៍មានម្នាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល

0

ខេត្តសៀមរាប ម្ចាស់ខារ៉ាអូខេ មួយកន្លែងស្ថិតនៅក្នុងភូមិទ្រាំ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានមកដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាបទាំងព្រឹកព្រលឹមថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៦ ។ ដើម្បីអោយសមត្ថកិច្ចមកនាំខ្លួនបុរសម្នាក់ដែលជា12665724_1647106728884387_945179397_nបុគ្គលិករបស់បណ្តាញសារព័ត៍មានការពិតប្រចាំខេត្តសៀមរាប ដែលបានចូលទៅផឹកស៊ីជាមួយស្រីស្នេហ៍ក្នុងបន្ទប់ខារ៉ាអូខេខាងលើហើយពេលស្រីស្នេហ៍រត់ចោលបាត់អត់មានលុយគិតថ្លៃខារ៉ាអូខេ ទើបចោទថាស្រីស្នេហ៍របស់ខ្លួននិងម្ចាស់ខារ៉ាអូខេជាអ្នកលួចលុយអស់ទៅវិញ ។ជាប់ពាក់ព័ន្ធក្នុងករណីនេះដែរ សមត្ថកិច្ចនៃប៉ុស្តិ៍នគរបាល សង្កាត់ស្លក្រាម ក្រុងសៀមរាបបានប្រាប់កម្ពុជាថ្មីយើងនៅតាមទូរស័ព្ទ ថាបន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ម្ចាស់ខារ៉ាអូខេខាងលើនិងបាននាំខ្លួនបុរសម្នាក់នេះដែលមានឈ្មោះ ហេង ពៅ មានអាយុ ២៦ ឆ្នាំ ជាបុគ្គលិករបស់បណ្តាញសារព័ត៍មានការពិតប្រចាំខេត្តសៀមរាបមកធ្វើការសួរនាំហើយនោះ ។ រូបគេបាននិយាយថារូបគេបានចូលទៅច្រៀងកំសាន្តនៅខារ៉ាអូខេខាងលើតាំងពីម៉ោង ១០ : ៣០ នាទី យប់រហូតដល់ ម៉ោង ៣ ជិត ៤ ទៀបភ្លឺត្រូវនិង ថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៦ទើបរូបគេឈប់ច្រៀងនិងបានគិតលុយអស់ ៩ ម៉ឺន ៥ ពាន់ រៀល តែគ្មានលុយអោយគេទើបរូបគេបានចោទប្រកាន់ទៅលើស្រីស្នេហ៍របស់ខ្លួននិងម្ចាស់ខារ៉ាអូខេជាអ្នកលួចលុយអស់ ទើបរូបគេគ្មានលុយសង់និងមិនសុខចិត្តនិងបានចុចទូរស័ព្ទទៅរកអ្នកធំអោយមកជួយជាច្រើននាក់តែគ្មានអ្នកទទួលដោយគេបានអាងខ្លួនជាអ្នកសារព័ត៍មានស្គាល់អ្នកធំចាំជួយច្រើន ។ សមត្ថកិច្ចបានបន្តអោយដឹងទៀតថាចំពោះបុគ្គលិករបស់បណ្តាញសារព័ត៍មានការពិតប្រចាំខេត្តសៀមរាបរូបនេះគឺជាមុខសញ្ញាដែលតែងតែដើរធ្វើព្យុះធ្វើភ្លៀងនិងធ្លាប់រំខានដល់សមត្ថកិច្ចជាច្រើនលើកច្រើនសារហើយក្នុងករណីអោយសមត្ថកិច្ចជួយអន្តរាគមន៍រាល់ពេលដែលខ្លួនមានរឿង ។ និងពេលខ្លះទៀតរូបគេក៏បានអាងខ្លួនជាអ្នកសារព័ត៍មានផងនោះចេះតែដើរប្រព្រឹត្តខុសពីក្រមសីលធម៍ និង វិជ្ជាជីវ:ជាអ្នកសារព័ត៍មានជាហេតុបង្កអោយមានផលប៉ះពាល់ដល់ក្រុមអ្នកយកព័ត៍មានត្រឹមត្រូវដ៏ទៃទៀត ។ ក្នុងន័យនេះដែរសមត្ថកិច្ចក៏សូមធ្វើការសុំណូមពរដល់ ស្ថាបន ឫក៏អគ្គនាយកសារព័ត៍មានការពិតប្រចាំខេត្តសៀមរាបមេត្តាជួយកែសម្រួលនិងត្រួតពិនិត្យឡើងវិញចំពោះបុគ្គលិករបស់ខ្លួនដែលតែងតែធ្វើខុសពីវិន័យនៃក្រមសីលធម៍ វិជ្ជាជីវ: អ្នកសារព័ត៍មានផងនោះ។ ម្យ៉ាងវិញទៀតសូមអគ្គនាយកសារព័ត៍មានមេត្តាជ្រើសរើសបុគ្គលិកណាដែលគេមានជំនាញនិងអនុវត្តបានទៅតាមវិន័យនៃក្រមសីលធម៍ វិជ្ជាជីវ: ជាអ្នកសារព័ត៍មានពិតប្រាដក កុំចេះតែយកអ្នកដែលគ្រាន់តែចង់ធ្វើជាអ្នកសារព័ត៍មានតែគ្មានឆន្ទះនិង វិជ្ជាជីវ:ក្នុងការធ្វើដែលជាហេតុមួយមិនល្អធ្វើអោយប៉ះពាល់ដល់ប្រយោជន៍សង្គមជាតិនិងបង្កភាពអសន្តិសុខដូចបុគ្គលិករបស់បណ្តាញសារព័ត៍មានការពិតប្រចាំខេត្តសៀមរាប ។ បច្ចុប្បន្នបុគ្គលិករបស់បណ្តាញសារព័ត៍មានការពិតប្រចាំខេត្តសៀមរាបដែលមានឈ្មោះ ហេង ពៅ រូបនេះត្រូវបានម្ចាស់ខារ៉ាអូខេ ប្តឹងអោយសងលុយចំនួន ៩ ម៉ឺន ៥ ពាន់រៀល ថ្លៃខារ៉ាអូខេ និងអោយសមត្ថកិច្ចចំណាក់ទៅតាមផ្លូវច្បាប់បន្តហើយនៅព្រឹកថ្ងៃទី ០២ ខែ កុម្ភះ នេះ ។តែនៅម៉ោងជាង៦ល្ងាចនេះដែរ នាក់កាសែតកាពិតរូបនេះបានប្រគល់លុយគ្រប់ចំនួនទៅអោយម្ចាស់ខារ៉ាអូរខេ ហើយក៏បានសមត្ថកិច្ចធើវើការអបរំហើយក៏ដោះលែងអោយវិលត្រទ្បប់ទៅផ្ទះវិញ12660231_1647106715551055_1702482974_n 12665724_1647106728884387_945179397_nហើយផងដែរ.។