ជន​ត្រូវ​ជាប់​សង្ស័យ​ម្នាក់​ក្នុងចំណោម​៣​នាក់ ត្រូវបាន​ សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន ក្រោយ​ប្លោះ​របង​ប៉ុន​ ប៉ង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មិនបាន​សម្រេច​

0

​ភ្នំពេញ​៖​ជន​ត្រូវ​ជាប់​សង្ស័យ​ចំនួន​៣​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​មក​ធ្វើ​សកម្មភាព​ប្លោះ​របង​ប៉ុនប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ​ផ្សេងៗ​ពីរ​ផ្ទះ​របស់​ជនរងគ្រោះ ប៉ុន្តែ​ត្រូវ​ជនរងគ្រោះ​ឃើញ​ទាន់​ស្រែក​ផ្អើល​ឆោ​រ​ឡោរ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្វាយប៉ាក​មក​អន្តរាគមន៍​ចាប់ខ្លួន​ជន​ត្រូវ​ជាប់​សង្ស័យ​បាន​ម្នាក់​ភ្លាមៗ​ខណៈ​២​នាក់​ទៀត​ដែលជា​បក្សពួក​បាន​បើក​ម៉ូតូ​ជិះ​រត់គេចខ្លួន​បាត់ស្រមោល ។​photo_2016-02-04_19-10-46

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៣ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្រុមទី​8 ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយ ខណ្ឌឫស្សីកែវ ។​

​អធិការរង​ខណ្ឌឫស្សីកែវ លោក​អ៉ី​វ ឈុន​ភេ​ង បាន​ឲ្យ​ដឹងថា​​ជនរងគ្រោះ​ឈ្មោះ​រ៉េ​ន ភិ​រុណ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មានមុខ​របរ ជា​អ្នកសារព័ត៌មាន ស្នាក់នៅ ចំណុចកើតហេតុ​ខាងលើ ។​រីឯ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ហ្វី សុខលី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ចំណែក​បក្សពួក​២​នាក់​ទៀត​ដែល​កំពុង​រត់គេចខ្លួន​១​ឈ្មោះ​គ្រី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ២​ឈ្មោះ​វិត ហៅ​ភ្លោះ អាយុ​១៩​ឆ្នាំ មុខរបរ​លក់​ត្រី ស្នាក់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ។photo_2016-02-04_19-10-44​លោក​អធិការរង​បាន​បន្តថា មុន​កើតហេតុ​ជនសង្ស័យ​៣​នាក់​បាន​ជិះ​ម៉ូតូ​ViVA១​គ្រឿង​ដោយ​មិន​ចាំ​ស្លាក​លេខ​មក​ឈប់​នៅក្បែរ​ចំណុច​ផ្ទះកើតហេតុ​ដោយ​ជន​ត្រូវ​ជាប់​សង្ស័យ​ឈ្មោះ​ហ្វី សុខលី ជា​អ្នក​ចាំមើល​ផ្លូវ​និង​បក្សពួក​២​នាក់​ទៀត​បាន​ប្លោះ​របង​ផ្ទះ​បំរុង​ចូល​លួច​ក៍​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ស្រែក​ផ្អើល​ឆោ​រ​ឡោរ​ដល់​អ្នកជិតខាង​និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​មកជួយ​អន្តរាគមន៍​ចាប់ខ្លួន​ឈ្មោះ​ហ្វី សុខលី បាន​ភ្លាមៗ​ដោយឡែក​បក្សពួក​២​នាក់​ទៀត​ភ័យ​ស្លន់ស្លោ​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​តែម្ដង​។​​សូមបញ្ជាក់ថា ជន​ត្រូវ​ជាប់​សង្ស័យ​ម្នាក់​កំពុង​សួរនាំ​និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​រៀបចំ​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​បន្តទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ព្រមទាំង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្សពួក​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​ដែល​កំពុង​រត់គេចខ្លួន​។  ដោយ ​ប៊ុន  ​ធី​