មុខសញ្ញា​សេសសល់​វាយ​ប្លន់​យក​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ ស្រាវជ្រាវ​ចាប់ខ្លួន​២​នាក់​បន្ថែម​នៅ​ខណ្ឌឫស្សីកែវ​

0

​ភ្នំពេញ​៖​បក្សពួក​មុខសញ្ញា​ដែល​នៅ​សេសសល់​វាយ​ប្លន់​យក​ម៉ូតូ​នៅ​អាណាចក្រ​ខណ្ឌឫស្សីកែវ​កាលពីរ​ថ្ងៃទី​០៦ ខែ មករា ឆ្នាំ ២០១៦ កន្លងទៅ​ថ្មីៗ​នេះ បន្ទាប់ពីរ​ស្រាវជ្រាវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់​ឥឡូវនេះ​ត្រូវបាន​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ ខណ្ឌឫស្សីកែវ​ស៊ើបអង្កេត​ចាប់ខ្លួនបាន​ម្នាក់​ទៀតហើយ​កាលពីរ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​០៣ ខែ កុ​ម្ភះ ឆ្នាំ ២០១៦​នៅ​ចំណុច​លើ​សួនច្បារ​សូគីម៉ិច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្រុម​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ ។​​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជន​ត្រូវ​ជាប់​សង្ស័យ​១​ឈ្មោះ ដួង ដា​វីត ហៅ វីត ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ២​ឈ្មោះ​ហាក់ វាសនា ហៅ​អា​ង៉ោ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនសង្ស័យ​ទាំង​២​គឺជា​មុខសញ្ញា​ទី​៦​និង​ទី​៧​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពីរ​បទ​ផ្សំគំនិត​វាយ​ប្លន់​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទឹកដី​ខណ្ឌឫស្សីកែវ​កន្លងមក​ជាមួយនិង​បក្សពួក​៥​នាក់​ទៀត​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពីរ​អំឡុង​ចុងឆ្នាំ​២០១៥​។​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹង​ទៀតថា​ក្រោយពីរ​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​កម្លាំង​នគរបាល​មូលដ្ឋាន​អាច​កំណត់​បាន​មុខសញ្ញា​និង​កំពុង​បន្ត​ស៊ើបអង្កេត​ស្វែងរក​ចាប់​បក្សពួក​ដែល​នៅ​សេសសល់​បន្ថែម​ទៀតផង​ដែរ​។​​បច្ចុប្បន្ន​ជន​ត្រូវ​ជាប់​សង្ស័យ​វាយ​ប្ល់​យក​ម៉ូតូ​ទាំង​២​នាក់​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​បន្ត​និតិ​វិធី​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

 ដោយ  ប៊ុន ធី 

photo_2016-02-04_19-10-55 photo_2016-02-04_19-10-51