​ផាវ​ក្រ​ទ្បា​ទាប​ផ្ទុះ​ខ្លាំង​ក្នុង​ថ្នាក់រៀន​បណ្តាលអោយ​សិស្ស​ ​សាលា​ស្រី​៥​នាក់​ភ័យ​តក់ស្លុត​ហើយ​ដួលសន្លប់​ភ្លាមៗ​

0


​ខេត្តព្រះវិហារ​​ក្មេងស្រី​សិស្សសាលា​ចំនួន​៥​នាក់​បាន​ដួលសន្លប់​បន្តបន្ទាប់​គ្នា​ក្នុង​សាលា​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​ស្ថិតក្នុង​ភូមិ​អណ្តូង​ពោធិ៍​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ដោយសារ​ភ័យខ្លាច​នឹង​សូរសំលេង​ដុត​ផាវ​ធំៗ​ផ្ទុះ​ខ្លាំង​ទ្បើង​។​ហេតុការណ៍​នេះ​បង្កដោយ​ក្មេងប្រុស​សិស្សសាលា​ទំនើង​២​នាក់​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៣​កុ​ម្ភះ​២០១៦​នេះ​។​
​អាណាព្យាបាល​ក្មេងស្រី​សិស្សសាលា​រងគ្រោះ​ម្នាក់​បានអោយដឹងថា​កូនស្រី​របស់គាត់​ឈ្មោះ​សុខ​ទ្បេ​ង​អាយុ​១៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​សំរោង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​រៀន​ថ្នាក់​ទី​១០B​នៃ​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​បាន​ដួលសន្លប់​កាលពី​ព្រឹក​មិញ​។​
​កូនស្រី​របស់គាត់​បាន​ដឹងខ្លួន​វិញ​និង​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តហើយ​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ​។​កូន​គាត់​បាន​និយាយប្រាប់​អោយដឹងថា​ហេតុការណ៍​ដួលសន្លប់​នេះ​ដោយសារ​ក្រុម​សិស្សសាលា​ដូចគ្នា​លេង​ដុត​ផាវ​ហើយ​បោះ​ចូល​ផ្ទុះ​ឮសូរ​ខ្លាំង​ក្នុង​ថ្នាក់រៀន​។​ខ​ណះ​កំពុង​រៀន​មិនដឹង​ខ្លួន​ស្មានថា​គ្រាប់បែក​ពិតប្រាកដ​ផ្ទុះ​ទ្បើង​បង្ក​អោយ​ភ័យ​តក់ស្លុត​ហើយ​ដួលសន្លប់​។​ក្មេងស្រី​រងគ្រោះ​និយាយថា​គ្រាប់​ផាវ​ដែល​ដុត​លេង​នោះ​ទំហំ​ប៉ុន​មេដៃ​រាង​មូល​ក្រ​ទ្បា​ទាប​ពណ៌​ខៀវ​។​k4
​លោក​គង់គារ​អធិការនគរបាល​ក្រុង​ព្រះវិហារ​បានអោយដឹងថា​ការលេង​ដុត​ផាវ​នៅក្នុង​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៣​កុ​ម្ភះ​នេះ​បណ្តាលអោយ​ដួលសន្លប់​ក្មេងស្រី​សិស្សសាលា​ចំនួន​៥​នាក់​ភ្លាមៗ​។​ជំហាន​ដំបូង​ក្នុង​ហេតុការណ៍​នោះ​លោក​បាន​ដឹក​សិស្សសាលា​៣​នាក់​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ​ផងដែរ​ហើយ​២​នាក់​ទៀត​រថយន្ត​ពេទ្យ​ទៅយក​តាម​ក្រោយ​។​k3
​លោក​អធិការនគរបាល​បន្ត​ថា​សិស្សស្រី​ទាំង​៥​នាក់​បានដឹងខ្លួន​វិញ​ហើយ​នៅវេលា​ម៉ោង​១០​ព្រឹក​នេះ​ដោយសារ​ក្រុមគ្រូពេទ្យ​ជួយ​ព្យាបាល​។​លោក​បញ្ជាក់ថា​បាន​ឃាត់ខ្លួន​ក្មេងប្រុស​សិស្សសាលា​២​នាក់​ដែលជា​អ្នកប្រព្រឹត្ត​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ​។​សិស្ស​២​នាក់​នេះ​ត្រូវបាន​អប់រំ​ណែនាំ​និង​អោយធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​ហើយ​បាន​ហៅ​ឪពុកម្តាយ​មក​ធា​នាយ​កកូន​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​។​k2
​លោក​អធិការនគរបាល​បញ្ជា​ក់ថា​សិស្សសាលា​២​នាក់​ដែល​សមត្ថកិច្ច​យកមក​អប់រំ​ណែនាំ​រួមមាន​ទី​១​ឈ្មោះ​ឃុន​ដេវីត​ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​រៀន​ថ្នាក់​ទី​៨C​និង​ទី​២​ឈ្មោះ​សុខ​សំណាង​ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​រៀន​ថ្នាក់​ទី​៨C​រីឯ​សិស្សស្រី​រងគ្រោះ​ទាំង​៥​នាក់​មិនបាន​ស្រង់​យកឈ្មោះ​អស់​នោះទេ​។​លោក​អធិការនគរបាល​ក្រុង​ព្រះវិហារ​សូម​ប្រកាស​ដល់​អាណាព្យាបាល​ទាំងអស់​ជួយ​ណែនាំ​កូនៗ​របស់ខ្លួន​កុំអោយ​លេង​គ្រឿងផ្ទុះ​ប្រភេទ​ផាវ​អោយសោះ​នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​នៅ​ថ្ងៃទី​០៧​កុ​ម្ភះ​២០១៦​ខាងមុខនេះ​៕