ឃាត់ខ្លួន​អ្នកការ​សែត​ក្រុង​កម្ពុជា​ម្នាក់​និង​បក្សពួក​៦​នាក់​ពីបទ រក្សាទុក ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បញ្ជូនទៅ​តុលាការ​

0

​សៀមរាប​៖ កងរាជអាវុធហត្ថ​ឃាត់ខ្លួន អ្នកការ​សែត​ក្រុង​កម្ពុជា​ម្នាក់​និង​បក្សពួក​៦​នាក់​ទៀត ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១២​និង​០០​នាទី​យប់ នា​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រោម​បញ្ជា​ផ្ទាល់ របស់លោក​ឯកឧត្តម ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត0205161043aសៀមរាប និង​ប្រធាន​មន្ទីរ​យុត្តិធម៌​ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង ទទួល​កា​ងារ សម្រប សម្រួល​ដោយ លោក កើត សុវណ្ណ​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តសៀមរាប​។​
​ ​លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា បានដឹងថា ជនសង្ស័យ​ទាំង​៧​នាក់ មាន​ម្នាក់​ជា​អ្នកការ​សែត​ក្រុង​កម្ពុជា ឈ្មោះ ណាត់ ម៉ា​នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​សា​ព័ត៌មាន​ក្រុង​កម្ពុជា ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​ក្រុង​និង​ខេត្តសៀមរាប ២​ឈ្មោះ​សុខ ចាន់រ​ត្ន័​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​និង​ខេត្តសៀមរាប ៣ ឈ្មោះ សា នឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ចុងភៅ ទីលំនៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​និង​ខេត្តសៀមរាប ៤​ឈ្មោះ ដួង ហុង​លាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន ទីលំនៅ​ភូមិ​ម​ណ្ឌុ​ល់​៣ សង្កាត់​ស្លក្រាម ក្រុង​និង​ខេត្តសៀមរាប ៥​ឈ្មោះ ហេង សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​និង​ខេត្តសៀមរាប ៦​ឈ្មោះ រ៉ឹង រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ កម្មករ ទីលំនៅ​ភូមិ​អូរ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​ទី​៧ ឈ្មោះ ប៊ុន ធឿន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្ទះសំណាក់ ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ខេត្តសៀមរាប​។​
​ ​លោក​បាន​បន្តថា ដកហូត​បាន​វត្ថុតាង​រួមមាន​ម្សៅ​គ្រើម​ពណ៌​ស​ថ្លា ម៉ា​ទឹក​ក​ចំនួន​១២​កញ្ចប់​ស្មើ​៤,៣៣​ក្រាម ទូរស័ព្ទ​០៧​គ្រឿង ម៉ូតូ​០៣​គ្រឿង បច្ចុប្បន្ន អ្នក​ទាំង​៧​នាក់ សមត្ថកិច្ច កសាង​សំណំ​រឿង​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប លោក​អនុសេនីយ៍ទោ ធា​វ ច​ន្ច័​តារា នាយការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿង​ញឿ​ន បានបញ្ជាក់ គិត​ចាប់ពី​ខែមករា មកដល់​ខែកុម្ភៈ​ឆ្នាំ​២០១៦​កន្លងមក កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាបបាន​អ្នកជួញដូរ​និង​ប្រើប្រាស់​ចំនួន​២៦​លើក ឃាត់ខ្លួន​មនុស្ស​១១៣​នាក់ គ្រឿងញៀន​ម្សៅ​គ្រើម​ចំនួន​៦៣,៨៣​ក្រាម​និង WUY ៤៨​គ្រាប់ លោក​បាន​បញ្ជាក់ថា​លោក​នៅតែ​បន្ត​បង្ក្រាប​រហូត​៕0205161046 0205161037 0205161045 0205161045a 0205161043a

វេហាស៍
​ ​