​ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុ​វត្ថ​ភាព​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ធ្វើ​ពិធី​វាយកម្ទេច​ទូ​ហ្គេម​ចោល​ចំនួន​៨៥​ទូរ​

0

​ភ្នំពេញ​៖ អាជ្ញាធ​រ័​ខណ្ឌទួលគោក ដឹកនាំ ដោយ​លោក ឯក ឃុន​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ បានធ្វើ​ពិធី​វាយកំទ្ទេច​ទូ​ហ្គេម ចំនួន​៨៥​ទូ ប្រភេទ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១៨​ទូរ​ប្រភេទ​ហ្គេម​បៀរ​និង​សេះ​ចំនួន​៦៧​ទូរ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នេះ ។​
​លោក​អភិបាលខណ្ឌ បាន​មានប្រសាសន៍ថា ដេ​ី​ម្បី​លុបបំបាត់​ល្បែង​សី​ុ​សង​ក្នុង​មូលដ្ឋាន​ស្របតាម​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​របស់​ប្មុ​ខ​រាជរដ្ឋាភិបាល និង​ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ​ផងដែរ​នោះ សាលាខណ្ឌ​ទួលគោក​បាន​វាយកម្ទេច​ទូ​ហ្គេម​ប្រភេទ​ល្បែងស៊ីសង​ចំនួន​៨៥​ទូរ​នេះ ក្នុងនោះ​មាន​ហ្គេម​ប្រភេទ​បាញ់​ត្រី​ចំនួន​១៨​ទូ ទូ​ហ្គេម​បៀ​និង​ប្រភេទ​ហ្គេម​សេះ​ចំនួន​៦៧​ទូ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ។​
​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក បាន​មានប្រសាសន៍​បន្តថា ទូ​ហេ្គ​ម​ទាំង​៨៥​ទូ​នេះ ត្រូវបាន​រឹបអូស​ពី​កន្លែង​ធើ្វ​អាជីវកម្ម​ខុសច្បាប់​ជាច្រើន​កន្លែង​នៅក្នុង​ខណ្ឌទួលគោក​ខណៈ​ដែល​ពួកគេ​លួច​បើក​លេង​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ពុំមាន​សុំ​ការអនុញ្ញាត ។​photo_2016-02-05_19-52-32
​បញ្ហា​ហេ្គ​ម​ទាំងនេះ គឺជា​ប្រភេទ​ល្បែងស៊ីសង ដែល​ធើ្វ​ឲ្យ​ពង្វក់​សិស្សានុសិស្ស និង​យុវវ័យ​មួយចំនួន លះបង់​ការសិក្សា ដោយ​ពួកគេ​គេច​ទៅលេង​ហេ្គ​ម ហើយ​បំផ្លាញ​លុយ ឬ​ទ្រព្យសម្បត្ដិ​របស់​អាណាព្យាបាល​។ លើសពីនេះ​ទៀត វា​បាន​ធើ្វ​ឱ្យមាន​ផលប៉ះពាល់​ដល់ សណ្ដាប់ធ្នាប់​សន្ដិសុខ​សង្គម តាមរយៈ​លេង​ហេ្គ​ម​ចាញ់​អស់​លុយ ធើ្វ​ឱ្យ​សិស្សានុសិស្ស ឬ​យុវវ័យ​ទាំងនោះ អាច​ប្រ​ព្រឹ​ត្ដ អំពើ​ដូចជា លួច ឆក់ ប្លន់​និង​កាប់​ចាក់​គ្នា​ជាដើម​៕
ដោយ  ប៊ុន ធី 

photo_2016-02-05_19-52-45
photo_2016-02-05_19-52-42