​អាជ្ញាធរ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ចាប់ផ្តើម​វាយរបង​ថ្ម​ហ៊ុំ​ព​ទ្ធ័​ដី​ឆ្នេរ​តំបន់​ឯករាជ​ចោល​ដើម្បី​បើក​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចេញចូល​លេង​កម្សាន្ត​ជា​សាធារណៈ​ដូចដើម​វិញ​

0

​ខេត្ត​ព្រះសីហនុ​៖​របង​ថ្ម​ដ៍​រឹងមាំ​របស់​ក្រុមហ៊ុន​ប្រព​ន្ធ័​លោក ស្បោង សា​រ៉ា​ត អតីត​អភិបាលខេត្ត ព្រះ សីហនុ ដែល​បាន​ធ​ញ​វើ​ការ​ហ៊ុំ​ព​ទ្ធ័​វាទី​យក​ដី​តំបន់ឆ្នេរ​ឯករាជ​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លូន អស់​រយៈពេល ជាង​១០​ឆ្នាំ​មកហើយ​នោះ រូ​ម​និង​ឆ្នេរ​ទីតាំង​ក្រុមហ៊ុន សណ្ឋាគារ​ខ្សាច់មាស .​ឆ្នេរ​ទីតាំង​ក្រុមហ៊ុន សណ្ឋាគារ ឯករាជ .​នៅ​រសៀល​ថ្ងៃ​ទិ​០៤​ខែ​គុ​ម្ភៈ​ឆ្នាំ​២០១៦​នេះ​ត្រូវបាន​ថ្នាក់ដឹកនាំ​អាជ្ញាធរ ក្រុង​. ខេត្ត​ព្រះសីហនុ ចេញ​បញ្ជារ​ឲ្យ​ធ្វើការ​វាយកម្ទេច​ចោល​បណ្តើរៗ​ហើយ ក្នុង​គោលបំណង យក ដី ឆ្នេរ តំបន់​នេះ បើក​ឲ្យ​ភ្ញៀវ​តេស​ចរណ៍​ចេញចូល​លេង​ម្សា​ន្ត​ជា​សាធារណៈ​ដូចដើម​វិញ ចំណែក ឯ​សំណង់ ដែល​កំពុងធ្វើការ​សាងសង់​លើដី​តំបន់ឆ្នេរ​នេះ អាជ្ញាធរខេត្ត​អះអាងថា និង​ធ្វើការ​ពិនិត្យ មាន​វិធាន ផ្លូវច្បាប់​នៅពេល​ក្រោយ​។​20160205_081925_resized
​ ​.​លោក​ឈិ​ត សេង ងូ​ន អភិបាលរង​ខេត្ត​ព្រះសីហនុ ទ​ទូល​បន្ទុក​គ្រប់​តំបន់ឆ្នេរ បាន​មាន ប្រសាសន៍​ប្រាប់​ឲ្យ​ដឹងថា​របង​ថ្ម​ដែល​ហ៊ុំ​ព​ទ្ធ័​ឆ្នេរសមុទ្រ​ខាងលើនេះ​ជា​គោល​ការ​របស់​រដ្ឋ​ត្រូវតែ​ធ្វើ​រុះ រើចេញ ឲ្យ​អស់​និង​មិន​អនុ​ញា​ត្ត​ឲ្យ​ធ្វើ​អ្វី​បិតបាំង​តទៅទៀត​នោះទេ ដោយឡែក​សំរាប់​សំណង់ ត្រូវ​ទុក​សិន ហើយ​បញ្ហារ​នេះ​រង​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ធ្វើការ​សិក្សា​ផ្នែក​ច្បាប់​បន្ថែមទៀត​ដើម្បី​មាន​វិធាន​ការបន្ត ដែល​អាច​និង​ត្រូវធ្វើ​ការដក់ហូត យកមក​ធ្វើជា​ទ្រព្យសម្បតិ្ត​រដ្ឋ​វិញ ដោយ​រដ្ឋ​ដោះស្រាយ​ចេញ​សំណង​ជូន​តាម​គោលការណ៍​ច្បាប់ ជា​ធរមាន​ដើម្បី​រៀបចំ​តំបន់​នេះ​ជា​ឆ្នេរ​សម្រាប់​សាធារណជន​ប៉ុន្តែរ​បើសិន​ផ្តល់​ការអនុញ្ញាត​ឲ្យ​ម្ចាស់ វិនិយោគ​ខាងលើ​បន្ត​ការ​អភិ​វ​ឌ្ឃ​និង​ប្រើប្រាស់​លើដី​តំបន់ឆ្នេរ​នេះ​តទៅទៀត​លុះត្រាតែ​ក្រុមហ៊ុន​អនុវត្តន៍​ស្របតាម​ប្លង់គោល​ថ្មី​ស្តីពីរ​ការរៀបចំ​សោ​ភ​ណ្ណ័​ភាពជា​ឆ្នេរ​កំ​រូ​និង​បទដ្ឋាន​គតិយុត្ត​ពិសេស​សារាចរ ណែនាំ​លេខ​០១​សរ​ណន ចុះ​ថ្ងៃទី ០៣​ខែ​កុ​ម្ភះ​ឆ្នាំ​២០១២​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការ​អភិ​វ​ឌ្ឃ​តំបន់ ឆ្នេរសមុទ្រ​នៃ​ព្រះរាជា​ណា​ច ក្រ កម្ពុជា និង​ត្រូវ​បើកចំហ​ឲ្យ​សាធារណជន​អាច​ចេញចូល​ប្រើប្រាស់ និង​កម្សាន្ត​ឆ្នេរ​ខ្សាច់​នៅ​តំបន់ ឆ្នេរ​ឯករាជ្យ បាន​ដោ​យក​គ្មាន​របាំង​និង​ការរារាំង​។​20160205_082142_resized
​ ​គួរ​រំ​លិ​ក​ផងដែរ​ថា ដី​តំបន់ឆ្នេរ​ឯករាជ​នេះ គឺជា​ឆ្នេរ​ប្រវត្តិសាស្ត្រ ដែល​កកើត ឡើង តាំងពីរ សម័យ​សម្តេច ព្រះ​នរោត្តម សីហនុ មក​ម្លេះ ហើយ​ដើមឡើយ​ឆ្នេរ​តំបន់​នេះ នៅក្នុង​អំឡុង​ចាប់ពីរ ឆ្នាំ​១៩៨០ មាន​ប្រជាពលរដ្ឋ សាង សង់​តូប​និង​ខ្ចុ​ស​តូចៗ និង​ដាក់​ឆ​ត្រ័ ប្រកបមុខរបរ​លក់​ម្ហូប អាហារ​ឲ្យ ភ្ញៀវ ទេសចរណ៍ យ៉ាង សប្បាយ រីករាយ ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ចេញចូល លេង​កម្សាន្ត​យ៉ាង ច្រើន​កុះករ គួរ​ឲ្យ​មោទនៈភាព ប៉ុន្តែរ​ក្រោយមក​នៅក្នុង​ឆ្នាំ​២០០៨.២០០៩ ប្រជា ពលរដ្ឋ ដែល ជា អាជីវករ​លក់ដូរ​ក្នុង​តំបន់​នោះ​ត្រូវបាន ក្រុម ហ៊ុន ស៊ា​ង ឈុន​ហេង ដែលជា​ក្រុម ហ៊ុន ប្រព​ន្ធ័ របស់ ស្បោង សារ៉ាត់ .​បានធ្វើការ​បណ្តេញ​ក្រុម​អជីវ​ករ​ទាំងអស់​ឲ្យ​ចាក​ចាកចេញ គ្មាន សល់​យ៉ាង​អ​យុ​ត្តិ​ធ​ម៏​បំផុត រូ​ច​ហើយ ក្រុមហ៊ុន ស៊ា​ង ឈុន​ហេង ក៍បាន​ចូលទៅ​គ្រប់ គ្រង​ដី​តំបន់​នេះ រហូតមក​។​ក្រុមហ៊ុន​ស៊ា​ង ឈុន ហេង ក្រោយមក​នៅក្នុង​អំឡុង​ដើមឆ្នាំ​២០១០​ក៍បាន​ចាប់​ផ្លើ​ម ធ្វើការ​សាងសង់​សំណង់​បែប​ផ្ទះល្វែង​ចំនូ​ន​២៤​ល្វែង​នៅលើ​ដី​តំបន់ឆ្នេរ​នោះ ប៉ុន្តែរ​អ​កុស​ល្យ សំណង់ផ្ទះ​ល្វែង​ទាំងនោះ​ខណៈពេល​ធ្វើការ​សាងសង់​បានសម្រេច​ជិត​១០០​ភាគរយ​ទៅហើយ ត្រូវបាន​សម្តេច​អគ្គមហាសេនា​តេ​ជោ​ហ៊ុន ចេញ​បញ្ជារ​ឲ្យ​ធ្វើការ​វាយ​កំ​តេច​ចោល​ភ្លាមៗ​និង​ព្រម ទាំង​ធ្វើ ការ ប្រកាស​និង​តំ​រ៉ូ​វ​ឲ្យ​អាជ្ញាធរខេត្ត​ព្រះសីហនុ​(​ជំនន់​លោក​ស្បោង​សារ៉ាត់ ) ធ្វើការ​ដក់ហូត​ដី ឆ្នេរ​ទីតាំង ចំណុច​នោះមក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​បំរើភ្ញៀវ​ទេសចរណ៍ ជា​សាធ​រណៈ​។ ប៉ុន្តែរ​អ្វីដែល​គូរ សោកស្តាយ ដី​ឆ្នេរ​តំបន់​នោះ​មិន​ត្រឹម​ត្រូវបាន​គេ​អនុវត្តន៍​តាម​ចរាចរណៈ​របស់​រាជរ​ដ្ឋា​ភិ​បាល នោះ ទេ​តែ ផ្ទុយទៅវិញ​បែប​ជា​ឃុបឃិត​គ្នា វាទី​យក​ដី​ចំណុច​នោះ​ម្តងទៀត រូ​ច​ហើយ ធ្វើ​ប្លង់​កម្ម​សិទ្ធ​ស្រប ច្បាប់ឯកជន​(​គឺ​កម្មសិទ្ធិ​របស់លោក​ស្បា​ង​សារ៉ាត់​និង​ប្រពន្ធ​)​បាន​យ៉ាង​រលូន ដោយ បញ្ហារ​នេះ គេ​មិន ដឹង ថា ការអនុវត្តន៍​ចេញ​ប្លង់​របស់​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ធ្វើ បាន​តាម របៀប​ណា​នោះទេ ពីរ​ព្រោះ​ដី នេះ​ជា​ដី​រដ្ឋ ហើយ​បញ្ហារ​នេះ​កន្លងមក​ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្ត​ព្រះសីហនុ តែងតែ ទទូច​ស្នើរ សុំ​ឲ្យ​រាជ​រដ្ឋា​ភី​បាល​ធ្វើការ​ពិនិត្យឡើងវិញ និង​លុបចោល​នៅ​ប​ណ្ណ័​កម្មសិទ្ធិ ចោល​វិញ​ឲ្យ អស់​ក្នុង គោល ដៅ​ដក់ហូតយក​ដី​ឆ្នេរ​នេះ​រក្សា​ទុ​ជា​សម្បត្តិ​រដ្ឋ​វិញ​បំ​ផលប្រយោជន៍ លើ​វិស័យ ទេសចរណ៍ ៕​