​បុរស​ម្នាក់​ធ្លា្ក​ក់​ពីលើ​ចុង​ត្នោត​កំពស់​ជាង​១០​ម៉ែត្រ​របួសធ្ងន់​សន្លប់​១​យប់​១​ថ្ងៃ​មិនទាន់​ដឹងខ្លួន​

0

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត​មាន​កំពស់​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់ និង​បាន​សន្លប់​១​យប់​១​ថ្ងៃ​ហើយ​មិនទាន់​ដឹងខ្លួន ឥឡូវ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ភ្នំពេញ ។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ត្រពាំង​រំពា​ក់ ស្ថិតក្នុង​ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។​​ ​ក្រុមគ្រួសារ​ជនរងគ្រោះ​បានអោយដឹងថា​៖ ជនរងគ្រោះ​ឈ្មោះ ថៃ អាយុ​៤១​ឆ្នាំ ប្រពន្ធ​ឈ្មោះ ម៉ន សុធា អាយុ​៣៧​ឆ្នាំ មានកូន​ប្រុស​ស្រី​៤​នាក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ គាត់​ប្រកបមុខរបរ​ឡើងត្នោត​ជិត​២០​ឆ្នាំ​មកហើយ តែមាន​ជីវភាព​ខ្វះខាត មានពេលខ្លះ គាត់​ស្រវឹង ឬ​មកពី​ស្រែ​យប់​ជ្រៅ​យ៉ាងណា​ក៏​គេ​មិនដែល​ចោល​ត្នោត​ដែរ បើ​ពេលយប់​ងងឹត​គាត់​តែង​ប្រើ​ក្បាល​កែវ​ពិល​ឡើង​រហូត​ម៉ោង ១១ ឬ ១២ យប់​ក៏មាន​មិនដែល​ភ្លាត់​ម្តងណា​ដែរ​។ 4
​នៅ​ថ្ងៃកើតហេតុ​មុនពេល​ទៅ​ឡើងត្នោត​គាត់​បាន​ទៅ​ចូលរួម​ក្នុង​មង្គលការ បងប្អូន​ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ​ម៉ោង​០៤ ល្ងាច​ទៅហើយ ពេល​នោះគេ​ក៏បាន រែក​បំពង់​ដើរ​សំដៅទៅ​ដើមត្នោត​ដូច​ធម្មតា លុះ​កន្លះ​ម៉ោង​ក្រោយមក ស្រាប់តែ​ឃើញ​គេ​រត់​មក​ប្រាប់​ក្រុមគ្រួសារ​ថា​ជនរ​គ្រោះ​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត ហើយក៏​មានការ​ផ្អើល​ឆោ​រ​ឡោ​ឡើង​។​
​ ​លោកតា អុន អាយុ​ជាង​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា បានអោយដឹងថា​៖​មុនពេល​កើតហេតុ​គាត់​កំពុង​ប្រមូល​សម្រាម​ក្នុង​ស្រែ​ដុត ដែលមាន​ចម្ងាយ​ប្រមាណ​១៥​ម៉ែត្រ​ពី​ដើមត្នោត ពេលនោះ​គាត់​បានឃើញ​ជនរងគ្រោះ​កំពុង​ឡើង​ដើមត្នោត​នោះ គាត់​ក៏​ធ្វើការ​ជាធម្មតា​បន្តិចក្រោយមក​ក៏​ស្រាប់តែ​ឮ​សម្លេង ភីង យ៉ាងខ្លាំង​ដូច​គេ​ទម្លាក់​របស់​អ្វី​ម្យ៉ាង​ពីលើ​ចុង​ត្នោត គាត់​បាន​ងើយ​មើល​ទៅលើ​ចុង​ត្នោត​អត់​ឃើញ​មាន​មនុស្ស គាត់​ក៏​ដើរមក​មើល​ក្រោម​គល់ត្នោត​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ផ្កាប់មុខ​ទៅ​និង​ដី សន្លប់​លែង​ដឹងខ្លួន​ទៅហើយ គាត់​បាន​ស្រែកហៅ​អ្នកជិតខាង​អោយមក​ជួយ ចង​អង្រឹងស្នែង​សែង​ជនរងគ្រោះ​យកមក​ផ្ទះ​។​3
​ ​បន្ទាប់មក​ក៏បាន​រាយ​ការ​ណ៏​ជូន​សមត្ថកិច្ច អោយជួយ​ទូរស័ព្ទ​ហៅ​រថយន្ត​ពេទ្យ​ខេត្ត​មក​ដឹកយក​ទៅធ្វើ​ការសង្គ្រោះ តែ​ដោយ​ចាំ​រថយន្ត​ពេទ្យ​ជាង​១​ម៉ោង​មិនឃើញ ក្រុមគ្រួសារ​ក៏បាន​ដឹក​ជនរងគ្រោះ​តាម​រ៉ឺម៉ក​អូស​ដៃ យកទៅ​មន្ទីរពេទ្យ​ខេត្ត តែ​ពេល​ចេញពីផ្ទះ​បាន​ចំងាយ​១​គីឡូម៉ែត្រ រ៉ឺម៉ក​ដែល​ដឹក​ជនរងគ្រោះ​បាន​ក្រឡាប់​ធ្លាក់​ជនរងគ្រោះ​មួយ​សារ​ទៀត ។ លុះដល់​មន្ទីរពេទ្យ​ខេត្ត ដោយ​ជនរងគ្រោះ មាន​សភាព​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ក៏បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្នំពេញ​។ ក្រុមគ្រួសារ​អោយដឹងថា មក​ល្ងាច​ថ្ងៃទី​០៤ ខែ​កុ​ម្ភះ នេះ​ជនរងគ្រោះ​សន្លប់​មិនទាន់​ដឹងខ្លួន​នៅឡើយ​៕