​អាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ និង​ជួញដូរ​នូវ​សារធាតុ​ញៀន​យ៉ាងសកម្ម ចំនួន​៧​នាក់​និង​វត្ថុតាង​បញ្ជូនទៅ​តុលាការ​

0

​ខេត្តសៀមរាប​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​ក្រោម​ឱវាទ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យ​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចុះ​ព័ទ្ធចាប់ មុខសញ្ញា​ចែក ចាយ​ប្រើប្រាស់ គ្រឿងញៀន យ៉ាងសកម្ម នៅ​៣​ចំនុច​ផ្សេងគ្នា​ក្នុង​ក្រុង​សៀមរាប បានជា​បន្តបន្ទាប់ រហូត​ឈានដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់​និង​វត្ថុតាង នាំយកមក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​សួរនាំ​។​
ហេតុ​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៧​នាក់​ធ្វើឡើង​នៅ​ថ្ងៃទី​៤​កុម្ភៈ ២០១៦​ស្ថិតនៅ​៣​ចំនុច​ផ្សេងគ្នា ក្នុង​សង្កាត់​ស្វាយដង្គំ​២​កន្លែង​និង សង្កាត់​ស្លក្រាម​១​ក​ន្លៃ​ង ក្នុង​ក្រុង​/​ខេត្តសៀមរាប ខណៈ​ពួកគេ​កំពុង​ចែកចាយ​តាមផ្លូវ​សាធារណៈ​និង​នៅក្នុង​ផ្ទះ​បន្ទប់​ខារ៉ាអូខេ ។​20160205_104324
លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យ​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានធ្វើ ការឃាត់ខ្លួន​បាន ៧​នាក់ មាន​ទី​១/​ឈ្មោះ ប៊ុន ធឿន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​បុគ្គលិក​ផ្ទះសំណាក់ រស់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក​(​ជួញដូរ​)​ទី​២/​ឈ្មោះ វ៉ឹ​ន រ៉ូ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​(​ជួញដូរ​) ទី​៣/​ឈ្មោះ ហេង សំណាង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​កម្មករសំណង់​(​ជួញដូរ​) រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ទី​៤/ ឈ្មោះ ដូង ហុង​លាង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​ជាង​ពិ​ដាន (​ប្រើប្រាស់​) ស្នាក់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ទី​៥/​ឈ្មោះ សា នឿន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​ចុងភៅ រស់នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក​(​ជួញដូរ​) ទី​៦/​ឈ្មោះ សុខ ចាន់​រ័ត្ន​ហេង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម (​ប្រើប្រាស់​)​និង ទី​៧/​ឈ្មោះ ណាត់ ម៉ា​រី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​អ្នកសារព័ត៌មាន ក្រុង​កម្ពុជា ប្រចាំ​សៀមរាប រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​(​ជួញដូរ​)​។​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​វត្ថុតាង​មាន​៖ ទូរស័ព្ទ​ចំនួន​៧​គ្រឿង​,​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​១២​កញ្ចប់ ទម្ងន់​ស្មើ​៤.៣៣​ក្រាម ម៉ូតូ​ចំនួន​៣​គ្រឿង ព្រមទាំង​ឧបករណ៍​វិច​ខ្ចប់​សំរាប់​លក់​និង​ប្រើប្រាស់​មួយចំនួន​។20160205_104444
បច្ចុប្បន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បានធ្វើ​ការកសាង​សំណុំរឿង បញ្ជូន​ទាំង​ជនសង្ស័យ​ចំនួន​៧​នាក់ រួមទាំង​វត្ថុតាង​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​០៥​ខែកុម្ភៈ​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។​20160106_100018
​គួ​រំលឹក​ផងដែរ​ថា បន្ទាប់ពី​ធ្វើការ​ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​នៅ​សារធាតុ​នៅ​ដើមខែ​មករា​ឆ្នាំ​២០១៦​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​០៤​ខែកុម្ភៈ​ឆ្នាំ​២០១៦ កម្លាំង ការិយាល័យ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​បង្ក្រាប បាន​២៦​លើក ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​១១៣​នាក់ ក្នុងនោះ ស្រី​ចំនួន​៥​នាក់​(​ជួញដូរ​)​និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១២៥​កញ្ចប់ ស្មើនឹង​ទម្ងន់​៦៣.៨៣​ក្រាម និង​ថ្នាំញៀន​ប្រភេទ​WY​ចំនួន​៤៨​គ្រាប់ និង​ទូរស័ព្ទដៃ ចំនួន​១២១ បញ្ជូនទៅ​តុលាការ​ទាំងអស់​៕