​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដេកស្លាប់​ហើម​ស្អុយ​៣​ថ្ងៃ​នៅលើ​ចង្កេះ​ ​ភ្នំ​ក្រាំង​ដី​មាស​ទើប​អ្នកស្រុក​ប្រទះឃើញ​

0

​ខេត្តកំពង់ឆ្នាំង​៖ សាកសព​ហើម​ស្អុយរលួយ​របស់​បុរស​ម្នាក់​ដេកស្លាប់​ក្នុងព្រៃ​នៅលើ​ចង្កេះភ្នំ​ក្រាំង​ដី​មាស ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ​នៅ​ល្ងាច​ថ្ងៃទី​៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា​ខ្យល់គរ​ស្លាប់​គ្មាន​អ្នកណា​ដឹង​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​បច្ចេកទេស​ខេត្ត បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ជនរងគ្រោះ ហើយ​បានអោយដឹងថា​៖ ជនរងគ្រោះ​មាន​អាយុ​ប្រ មាណ​ជាង​២០​ឆ្នាំមាន​កំពស់​ប្រមាណ​១,៦០​ម៉ែត្រ សម្បុរ​ស្រអែម​សក់រួញ​តិចៗ ពាក់អាវ​ស​ផ្កា ស្លៀកខោ​ត្រឹម​ក្បាលជង្គង់​បង្កង់ ពណ៌​ក្រហម​ខ្មៅ ពាក់​ស្បែកជើងផ្ទាត់​ពណ៌​ខៀវ អ្នកស្រុក​នៅ​ទីនោះ​រាប់រយ​ដែល​បាន​ទៅ​មើល​សព​ជនរងគ្រោះ មិនបាន​ស្គាល់​អត្ត​សញ្ញា ណ​គេ​ឡើយ​។​DSC04503
​ ​ក្រោយ​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ទៅតាម​បច្ចេកទេស​សមត្ថកិច្ច​បា​ន​អោយដឹងថា​៖​នៅលើ​ខ្លួនប្រាណ​ជនរងគ្រោះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរអោយកត់សំគាល់​ថា​ជា​រឿង​ឃាត​
​កម្ម​ឡើយ ករណីនេះ​សមត្ថកិច្ច​សង្ស័យថា​ជន​រងគ្រោះ​ខ្យល់គរ​ស្លាប់​ម្នាក់ឯង​គ្មាន​អ្នកណា​ដឹង​។ តាម​ការវិភាគ​លើ​សព​ដែល​ហើម និង​មាន​ដង្កូវ​ចោះ​តាម​មាត់ ភ្នែក និង​ត្រចៀក​ផង​នោះ​សមត្ថកិច្ច​សន្និដ្ឋាន​ថាជ​ន​រងគ្រោះ​បាន​ស្លាប់​២​យប់​៣​ថ្ងៃ​ហើយ​។​
​ ​តាម​ប្រភព​ពត៌មាន​ពី​លោកតា​លោកយាយ នៅក្នុង​វត្ត​ធម្ម​វ័ន​ដែលមាន​ទីតាំង​នៅលើ​ចង្កេះភ្នំ​ក្រាំង​ដី​មាស​បានអោយ​សមត្ថកិច្ច​ដឹងថា​៖ កាលពី​ថ្ងៃទី​០២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​ជិះ​កង់​មួយគ្រឿង​យកទៅ​ទុកចោល​ក្នុង​វត្ត​ធម្ម​វ័ន ដោយ​មិនបាន​ផ្ញើ​អ្នកណា​ឡើយ នៅ​ល្ងាច​ថ្ងៃទី​០៤ ខែ​កុ​ម្ភះ ទើប​គេ​ដឹងថា​ជនរងគ្រោះ​បាន​ដេកស្លាប់​នៅ​ចំណុច​ខាងលើ​ខាងត្បូង​វត្ត​ធម្ម​វ័ន​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​។​DSC04497
​ ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ទុកដាក់​ប​ញ្ជុះ​
​ឬ​បូជា​ទៅតាម​ប្រពៃណី ហើយ​សមត្ថកិច្ច​ក៍​សូម​អំពាវនាវ​ផងដែរ​ដល់​ក្រុមគ្រួសារ​សព​ដែលមាន​ភិនភាគ​ដូចខាងលើ សូម​មក​ទាក់ទង​ទទួលយក​សព​ជាមួយ​អាជ្ញាធរ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ទៅតាម​លទ្ធភាព​៕