ឃាត់ខ្លួន​ក្មេងស្ទាវ​១​ក្រុម​ចំនួន​៤​នាក់ ខ​ណះ​ដេញ​វាយ​កាប់​ចាក់​គ្នា និង​យក​ដុំថ្ម​គប់​ទៅលើ​កញ្ចក រថយន្ត​ម៉ាក ក​រ៉េ ដឹក​សិស្សសាលា​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ក្មេងស្ទាវ​ទំនើង​១​ក្រុម​មាន​គ្នា​៤​នាក់ ត្រូវបាន​នគរបាល​ចាប់ខ្លួន​យកទៅ​សួរនាំ ក្រោយ ពី​ពួកគេ​បានធ្វើ​សកម្មភាព​ដេញ​វាយ​កាប់​ចាក់​គ្នា​ដូច​កុន​ហុងកុង​និង​យក​ដុំថ្ម​ទៅ​គប់ លើ​កញ្ចក​រថយន្ត​ដែល​ដឹក​សិស្សសាលា យ៉ាង​អណាធិបតេយ្យ​ប្រសេចប្រសាច ពេញ​ផ្លូវ នៅ​ចំនុច​លើផ្លូវ​លេខ​១៧១​ផ្លូវបំបែក​ជា​បួន ស្ថិតនៅ​ក្នុងភូមិ​ទួលប្រាសាទ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ថ្ងៃទី​៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​។​IMG_1006
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្មេង​ទំនើង​ទាំង​៤​នាក់ -១​ឈ្មោះ​ទួន វណ្ណ ឡាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ២/​ឈ្មោះ​ចំ​រ៉ុង បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​.៣/​ឈ្មោះ អិន គុណ ហៅ​គុណ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​លំ​ទង​ថ្មី ស្រុក​អន្លង់វែង ៤/​ឈ្មោះ ឡុង វ​រះ​យុទ្ធ ហៅ​យុទ្ធ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​លំ​ទង​ថ្មី ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ អ្នក​ទាំង​៤​នោះ ជា​សិស្សសាលា​អន្លង់វែង​ទាំងអស់​។​IMG_1005
​លោក​វរសេនីយ៍ទោ សុ​ី​ម វ​ណ្ណេះ អធិការនគរបាល​ស្រុក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នេះ​ថា ការឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​៤​នាក់ ខាងលើ​គឺ​សមត្ថកិច្ច​យើង​ធ្វើឡើង ក្រោយពី​ពួកគេ​បានធ្វើ​សកម្មភាព​ដេញ​វាយ​កាប់​ចាក់​គ្នា​យ៉ាង​អនាធិបតេយ្យ​លើ​ដងផ្លូវ​និង​យក​ដុំថ្ម​ទៅ​គប់​រថយន្ត​របស់គេ​។​លោក​បាន​ចាត់ទុកថា សកម្មភាព​របស់ ពួកគេ​គឺជា​រឿង​អសន្តិសុខ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​។​
​បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង​៤​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន​បណ្តោះអាសន្ន​ដើ​ម្ប​សួរនាំ និង​អប់រំ​ឲ្យ គេ​ឲ្យ​យល់​ពី​ច្បាប់​ដើម្បី​បញ្ឈប់​សកម្មភាព​អាវ៉ាសែ​របស់​ពួកគេ និង​ប្រគល់​ទៅ​ឲ្យ​អាណាព្យាបាល​យកទៅ អប់រំ​បន្ត តែបើ​ក្នុងករណី​មិន​រៀងចាល់ និង​ត្រូវ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ តាមច្បាប់​៕