ផ្ទះ​២​ខ្នង​ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេច​គ្មាន​សល់​ដោយសារ​ភ្លើង​ធូ​ន​ទាន ក្នុង​ថ្ងៃ​សែន​ចិន

0

​កំពង់ធំៈ យ៉ាងហោចណាស់ ក៏មាន​ផ្ទះ​ចំនួន​២​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆេះ​គ្មាន​លស់ ក្នុងពេល​តែមួយ ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ចិន ដោយសារតែ​ការធ្វេសប្រហែស ដោយ​មិនបាន​មើលថែរ​ភ្លើង​ធូប​ទាន ឲ្យ​បានល្អ ទើប​បណ្តាល​ឲ្យ​ឆាបឆេះ សន្ធរ​សន្ធៅ​គ្មាន​លស់ កាលពី​រសៀល​ថ្ងៃទី ៧ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ ។​
​ករណី​ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​របស់ ប្រជាពលរដ្ឋ អស់​ចំនួន​២​ខ្នង​ក្នុង​ថ្ងៃ​សែន​ចិន​នេះ បានកើត​ឡើង​នៅ​ភូមិ​សូរិយា ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះ រួមទាំង​សម្ភា​រះ​និង​ទ្រព្យសម្បត្តិ​ផ្សេងៗ ឆេះ​ខ្ទេចខ្ទី​គ្មាន​សល់​កាលពី​វ​វេលា​ម៉ោង​១.៣០​នាទី ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ តាប់ វ៉ា ភេទ​ប្រុស អាយុ​28​ឆ្នាំ ត្រូវបាន​ភ្លើង​ឆេះ​ផ្ទះ​ទំហំ 4​គុណ​6​ម៉ែត្រ ធ្វើ​ពី​ឈើ ជញ្ជាំង​ក្តា​ប្រក​ស្លឹក​ព្រមទាំង​ឆេះ​គ្រឿងផ្ទះ​1​គ្រឿង​ដែល​រក្សាទុក​នៅក្រោម​ផ្ទះ​ឆេះ​ខ្ទេចខ្ទី​ទាំងស្រុង​បន្ទាប់មក​ក៏​ភ្លើង​ក៏បាន​រាល​ទៅ ឆេះ​ផ្ទះ​១​ខ្នង​ទៀត​ដែលមាន​ទំហំ​៧​គុណ​៨​ម៉ែត្រ​ឆេះ​ទាំងស្រុង ម្ចាស់ផ្ទះ​ឈ្មោះ​ខ្ចៅ ជឿន ភេទ​ស្រី អាយុ​67​ឆ្នាំ រស់នៅក្នុង​ភូមិ​ជាមួយ ធ្វើអោយ​ខាតបង់​ស្រូវ​៤០​បេ លុយ​ខ្មែរ​៨០​ម៉ី​ន​រៀល​និង​សម្ភារៈ មួយចំនួនទៀត​។​
​លោក​វរៈសេនីយ៍ត្រី យ៉េ​ង សា​រ៉េ​ន អធិការ​ស្រុក​ប្រាសាទ​សំបូរ​បានអោយដឹងថា ក្រោយពី​ភ្លើង​បាន​ឆាបឆេះ ភ្លាមៗ​លោក​បានទទួល​សេចក្តីរាយការណ៍ ហើយ​បាន​ជួយ​ធ្វើ​អន្តរាគមន៍ ទំនាក់ទំនង ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ តែដោយសារ​ទីតាំង​កើតហេតុ នៅ​ឆ្ងាយ​តាម​ជនបទ​ចម្ងាយ​ជិត​៥០​គ​.​ម ទើប​រថយន្ត​ពុំ​អាចជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​បាន ដោយសារ​ជា​រដូវប្រាំង​ហើយ​មានការ​ខ្វះខាត​ទឹក​ផង រួមទាំង​កំលាំង​ភ្លើង​ឆេះ​លឿន​យ៉ាង​ឆាប់រហ័ស ទើប​បណ្តាល​ឲ្យ ភ្លើង​ឆេះ​គ្មាន​លស់​តែម្តង ។​
​ដោយ ប៊ុន រដ្ឋា

photo_2016-02-08_14-20-53 photo_2016-02-08_14-20-47 photo_2016-02-08_14-20-44