​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​២​នាក់​ទៀត​រងរបួស​ធ្ងន់​នៅពេល​ឈរ​ចាំ​មិត្ត​ភ័​ក្រ​លើផ្លូវ​ ​ត្រូវ​រថយន្ត​បែន​ដឹក​ដី​វ៉ា​គ្នា​បុក​នៅ​ស្រុក​បរិបូរ​ណ៌​

0

​ខេត្តកំពង់ឆ្នាំង​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានធ្វើអោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​បែន​ដឹក​ដី​បុក​ជនរងគ្រោះ​ទាំង​៣​នាក់​កំពុង​ឈរ​ចាំ​មិត្រ​ភ័​ក្រ​លើផ្លូវ​ជាតិ​មុខ​រថយន្ត​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៥ ល្ងាច​ថ្ងៃទី​០៧​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ផ្លូវបំបែក​ពី​ថ្នល់ជាតិ ចូលទៅ​ផ្លូវ​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិ​បូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។​ ​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌​បានអោយដឹងថា​៖ មុនពេល​កើតហេតុ បុរស​ជា​ជនជាតិ​ចិន​ទាំ ង​៣​នាក់ បាន​t6ជិៈ​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 2S.0663 មក​ឈប់​តាមផ្លូវ​ក្រាល​គ្រួស​ក្រហម​ជា​ផ្លូវបំបែក​ចេញពី​ថ្នល់ជាតិ និង​បាន​ចុះ​ពីលើ​រថយន្ត​ទាំង​៣​នាក់ ឈរ​នៅមុខ​រថយន្ត​រង់ចាំ​មិត្ត​ភ​ក្រ័​មកពី​ខេត្តពោធិសាត់​។ ស្រាប់តែ​នៅពេលនោះ​មាន​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ បែន​ដឹក​ដី​ពណ៌ ស​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 3A.0605 បាន​បើក​តាម​ថ្នល់ជាតិ​ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង បាន​បើក​ជែង​វ៉ា​រថយន្ត​ដល់​ទៅ​២​គ្រឿង ដែល​កំពុងបើក​ទឹម​ជែង​គ្នា​ដែរ ហើយក៏​ជ្រុល​ទៅបុក​ជនជាតិ​ចិន​ទាំង​៣​នាក់​និង​រថយន្ត បណ្តាលអោយ​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ ដែល​សមត្ថកិច្ច​ប្រាប់ថា គេ​សង្ឃឹមរ​ស់តិ​ចណាស់​។​ចំណែក​រថយន្ត​បង្ក​បាន​ជ្រុល​ទៅ​ក្រឡាប់​ក្នុង​ស្រះ​គ្មាន​ទឹកមុខ​របង​វត្ត​ផ្សារ ហើយ​អ្នកបើក​បរបាន​លូន​ចេញពី​ក្នុង​រថយន្ត​រត់គេចខ្លួន​បាត់ ។​t8
​ក្រោយពេល​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​មណ្ឌល​សុខភាព​ស្រុក បាន​ដឹក​ជនរងគ្រោះ​ជនជាតិ​ចិន​ទាំង​២​នាក់ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ដោយឡែក​សព​បុរស​ជ​ន​ជាតិចិន​អ្នកបកប្រែ​ប្រាប់ថា ឈ្មោះ ជូ ឆាយ​ឈាន អាយុ​៤៦​ឆ្នាំ ធ្វើការ​ក្នុង​ក្រុមហ៊ុន​ចិន​កសាង​ទំនប់ទឹក​អា​ចាំង នៅក្នុង​ភូមិ​អ​ញ្ជា​ញ​រូង ឃុំ​អ​ញ្ជា​ញ​រូង ស្រុក​បរិបូរ​ណ៌ ត្រូវបាន​សមត្ថកិច្ច​រៀប​ចំ​ប្រគល់អោយ​ក្រុមការងារ​ជនជាតិ​ចិន និង​ជា​អ្នកមើលការខុសត្រូវ​ទំនប់ទឹក​អា​ចាំង រៀបចំ​បញ្ជូន​យកទៅ​ស្រុកកំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​ទាំង​២ ដែល​ខូច​ខា ត​ធ្ងន់ បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរ​ណ៌ រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕t7 t4 t1

​ ​