​លោក​អភិបាលខេត្ត​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ ​ចំនួន​២.៧៩០​នាក់​នៅក្នុង​ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ​

0

​កំពង់ឆ្នាំង​៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍ថា​៖​អត្ត​សញ្ញាប័ណ្ណ​មាន​សារៈសំខាន់​សំរាប់​សម្គាល់​អ​ទ្ត​សញ្ញាណ​របស់ខ្លួន​យកទៅ​ប្រើប្រាស់​បាន​ដោយ​ស្របច្បាប់ ដូចជា​ក្នុង​ការចូល​បំរើកា​រងារ សំរាប់​ទិញ​លក់​របស់ទ្រព្យ សំរាប់​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត​ជ្រើស​តំណាង​របស់ខ្លួន​។​ល​។ លោក​បាន​មានប្រសាសន៍​បែបនេះ​នៅពេល​សំណេះសំណាល​និង​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ចំនួន​២.៧៩០​នាក់ នៅ​ព្រឹក​ថៃ្ង​ទី​០៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅក្នុង​វត្ត​ត្រពាំង​ខ្មៅ ស្ថិតក្នុង​ភូមិ​ពាម​ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ​ ​ខេត្តកំពង់ឆ្នាំង​។​5
​ ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​បន្តថា​៖ ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានធ្វើអោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ស្ថេរភាព និង​រក្សាបាន​សណ្តាប់ធ្នាប់​សង្គម​បានល្អ​គ្រប់​ទីកន្លែង ដែល​កត្តា​ទាំងអស់នេះ​បានធ្វើអោយ​ប្រទេស​កម្ពុជា​មានការ​អភិ​វ ឌ្ឍ​ន៍​លើ​គ្រប់​វិស័យ និង​ធ្វើអោយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​មាន​ភាព​រី​ក​ចំរើន​។ ទន្ទឹម​នឹងមាន​ការរីក​ចំរើន​លើ​គ្រប់​វិស័យ​ប្រជាពលរដ្ឋ​គ្រប់រូប​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ ក៏ត្រូវ​ការ​ជា​ចាំបាច់​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​សំរាប់​ប្រើប្រាស់​សម្រួល​ដល់​ការងារ​ផ្ទាល់ខ្លួន​ផងដែរ​។​4
​ ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ថា​៖​សូម​បងប្អូន​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ជាតិខ្មែរ​គំរូ​ថ្មី​នេះ​ទៅប្រើ​ប្រាស់​តាម​តំរូវការ តែ​សូម​ចេះ​ថែរ​រក្សា​អោយបាន​គង់វង្ស​ល្អ​កុំអោយ​ខូចខាត​បាង់​បង់ ព្រោះ​អត្តសញ្ញាណប័ណ្ណ​ថ្មី​នេះ​មាន​សុពលភាព​រហូតដល់​១០​ឆ្នាំ​។ ដោយ​កុំ​យក​អត្តសញ្ញាណប័ណ្ណ​នេះ​ទៅអោយគេ​ខ្ចី យកទៅ​ថតចម្លង​ធ្វើ​ការងារ​ខុសច្បាប់​ផ្សេងៗ​ដែលនាំអោយ​មាន​ផល​លំបាក​ដល់​ខ្លួន ឬ​ដាក់​ប្រចាំ​ខ្ចីប្រាក់​ពី​អង្គការ​ផ្សេងៗ ព្រោះថា​ការបោះឆ្នោត​ឃុំ​សង្កាត់​ជិត​មកដល់​ហើយ ឯកឧត្តម​សង្ឃឹមថា បងប្អូន​ដែលមាន​អត្ត​ស ញ្ញាណ​ប័ណ្ណ នឹង​អាចបំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែលជា​តំណាង​ស្របច្បាប់​របស់ខ្លួន​នៅក្នុង​ថ្ងៃ​ខាងមុខនេះ ដើម្បី​ការពារ​ផល​ប្រ​យោ ជន៍​របស់ខ្លួន និង​ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​អោយមាន​ជីវភាព​ប្រសើរឡើង​។​នៅក្នុង​ពិធី​នេះដែរ លោក​អភិបាលខេត្ត ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​សម ត្ថ​កិច្ច​ទាំង​៣​ប្រភេទ​និង​ប្រជា​ការពារ ដោយ​ក្នុង​មួយអង្គ​ភាពៗ​ទទួលបាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀលរ​។ 3 2
​ ​លោក​អភិ​បាក​ស្រុក​សាមគ្គី​មានជ័យ​បាន​រាយការណ៍​អោយដឹងថា​៖ នៅក្នុង​ថ្ងៃនេះ​ប្រជាពលរដ្ឋ​ចំនួន​១២​ភូមិ​ស្មើនឹង ២.៧៩០​នាក់ នៅក្នុង​ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ត្រូវបាន​ទទួល​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​សំរាប់​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​ផ្ទាល់ខ្លួន​ដោយ​មិនអាច​ខ្វះ​បានឡើយ ដែល​កន្លងមក​ប្រជាពលរដ្ឋ​មួយ​ចំ នួន​ធំ​នៅក្នុង​ស្រុក​សាមគ្គី​មានជ័យ ក៏បាន​ទទួល​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ​រួចហើយ និង​នៅសល់​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ទៀត ដែល​និង​ត្រូវ​ចែកជូន​ពេល​ក្រោយ​ទៀត​ជា​បន្តបន្ទាប់​៕1