​ក្រុមហ៊ុន អេស ស៊ី ជី សម្លឹង​ឃើញ​ខេត្តសៀមរាប ជាទី​ផ្សារ​ផ្គត់ផ្គង់​គ្រឿងសំណង់​ដំបូង​គេ​នៅ​កម្ពុជា

0

​ខេត្តសៀមរាប ក្រុមហ៊ុន អេស ស៊ី ជី ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ លើ​ការផ្តល់​សេវាកម្ម ផ្គត់ផ្គង់​ផលិតផល​គ្រឿងសំណង់ បានបង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា វា​ពិតជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត ដែល​ក្រុមហ៊ុន​សម្លឹង​ឃើញ​ខេត្តសៀមរាប ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល ។ ការបញ្ចេញ​នូវ​សេចក្តីទុកចិត្ត​យ៉ាង​ដូច្នេះ ក្រុមហ៊ុន អេស ស៊ី ជី បាន​លើក​បង្ហាញ​នៅក្នុង​ពី​ធី​បើកសម្ពោធ​ទីតាំង​លក់​គ្រឿងសំណង់ ក្រុមហ៊ុន ទិ​ត ហ៊ុន ត្រេ​ឌី​ង ខូ អិ​ល ធី ឌី នៅ​ក្រុង​សៀមរាប និង​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ក្រុមហ៊ុន ទិ​ត ហ៊ុន ជា​តំណាង​ចែកចាយ​ដំបូង​គេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន អេស ស៊ី ជី ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ។DSC_0733
​ក្នុង​សេចក្តី​ថ្លែង​ស្វាគមន៍​របស់លោក ហ៊ុយ ភៀវ ដែលជា​ម្ចាស់​ក្រុមហ៊ុន​លក់​គ្រឿងសំណង់ ទិ​ត ហ៊ុន បានបង្ហាញ​ក្តី​មោទនភាព​ក្រៃលែង ដែល​បានទទួល​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន អេស ស៊ី ជី និង​បាន​ក្លាយជា​តំណាង​ចែកចាយ​ផងដែរ ។ លោក​ថ្លែងបន្ត​នៅក្នុង​ពិធី​បើកសម្ពោធ​នោះ​ថា ៖ ព្រឹត្តិការណ៍​នេះ ពិត​ជាមាន​សារសំខាន់ ចំពោះ​ការអភិវឌ្ឍន៍​ទៅ​ថ្ងៃ​អនាគត​របស់​ក្រុមហ៊ុន ទិ​ត ហ៊ុន ក្នុង​ដំណើរ​ការធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​សម្ភារៈ គ្រឿងសំណង់​នៅក្នុង​ខេត្តសៀមរាប និង​ទូទាំងប្រទេស ។
​លោក អា​រី ឆាវ​វា​លី​ត ជីវិន​គុល អគ្គនាយករង ទទួលបន្ទុក​អាជីវកម្ម​ប្រចាំ​តំបន់ បានបង្ហាញ​នូវ​អាថ៌កំបាំង ដែល​ក្រុមហ៊ុន អេស ស៊ី ជី សម្លឹង​ឃើញ​ខេត្តសៀមរាប ជាទី​ផ្សារ​ផ្គត់ផ្គង់​គ្រឿងសំណង់ ដ៏​មាន​សក្តានុពល នោះ ។ លោក លើកឡើងថា​៖ សៀមរាប​-​អង្គរ គឺជា​ប៉ូល​ទេសចរណ៍​ដ៏​សំខាន់ ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍ ។ លោក​បន្តថា វិស័យ​សំណង់​ត្រូវបាន​ហក់​ឡើង​គួរកត់សម្គាល់ ដើម្បី​បំពេញតម្រូវការ​ក្នុង​វិស័យនេះ ។ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវបាន​បង្កើត​ថ្មី​ជា​បន្តបន្ទាប់ ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ ។ ជាមួយនេះ ការរីកចំរើន​លើ​វិស័យ​សាធារណៈ និង ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង ក៏​ជា​តម្រូវការ​នៃ​ការផ្គត់ផ្គង់​សម្ភារៈ គ្រឿងសំណង់​ផងដែរ ។​
លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា ៖ ការបើក​សម្ពោធ​តំណាង​ចែកចាយ​ផ្លូវការ​ដំបូង​គេ​នៅ​កម្ពុជា គឺជា​ការបើកផ្លូវ​ឲ្យ​មានការ​អភិវឌ្ឍន៍​ស្តង់ដារ​ថ្មី និង​ជម្រុញ​ការធ្វើ​ពាណិជ្ជកម្ម បែប​ទំនើប​ក្នុង​វិស័យ​អាជីវកម្ម​គ្រឿងសំណង់​នៅក្នុង​ខេត្តសៀមរាប ។ ឯកឧត្តម​បានផ្តល់​អា​នុ​សាសន៍​ថា ៖ បន្ថែម​ពីលើ​ការរៀបចំ​ក្នុង​ហាង​តាម​ស្តង់ដារ​អន្តរជាតិ បុគ្គលិក​តំណាង​ចែកចាយ​នេះ ត្រូវមាន​ការបណ្តុះបណ្តាល និង​ត្រូវមាន​ការគាំទ្រ​បច្ចេកទេស​ជាពិសេស ដែល​នឹងធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ដំណើរការ​ប្រតិបត្តិការ និង​លើកកម្ពស់​ការពេញចិត្ត​របស់​អតិថិជន ។ លោក​បានបញ្ជាក់​បន្ថែម​ថា ៖ ក៏​យ៉ាង​ដូច្នោះ​ដែរ អតិថិជន ពេល​ដែលមាន​បណ្តាញ​ចែកចាយ​ជា​ផ្លូវការ​នេះ គាត់​ក៏​អាច​ស្វែងរក​ផលិតផល​ពេញលេញ និង​សេវាកម្ម​ប្រកបដោយ​គុណភាព ។ ឯកឧត្តម ក៏បាន​សម្លឹង​ឃើញ​ទៅ​អនាគត​ដែរ​ថា ជោគជ័យ​របស់​ក្រុមហ៊ុន ទិ​ត ហ៊ុន នឹង​ជម្រុញ​ឲ្យ​មានការ​បង្កើតឡើង​បន្ថែមទៀត តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន អេស ស៊ី ជី នៅក្នុង​ទូទាំងប្រទេស​កម្ពុជា ៕