គ្រួសារ​ក្រី​ករ​ហើយ​កើតមាន​ហឹ​ង្សា​ដោយសា​ស្រវឹង​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ម៉ដ​

0

​ខេត្តពោធិ៍សាត់​៖ ភ្លើង​បាន​ឆាប់ឆេះ​ផ្ទះ​កសិករ​កី​ក្រ​មួយ​ខ្នង​យា​៉​ង​សន្ធោសន្ធៅ គ្មាន​សេះសល់ សួ​ម្បី​តែ​អ្នក​ភួ​មិ​ទៅ​ជួយ​ពន្លត់​ក៍​មិនទាន់​ដែរ​។ បានត្រឹមតែ​សមត្ថកិច្ច​ទៅដល់​កន្លែង​កើត ហេតុការណ៍​នោះ​ទៅ​ចាប់​ឃាត់​ខ្លូន​បុរស​អាយុ​៤០​ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ​។ ដែល​ត្រូវជា​ម្ចាស់ផ្ទះ​ក្នុង​គ្រួសារ​នេះ ដោយសា​តែ​រូបគាត់​ស្រវឹងស្រា​ប្រព្រឹត្ត​ហឹ​ង្សា ក្នុង​គ្រួសារ​ហើយ ដុត​ផ្ទះ​ខ្លួនឯង​ចោល​។​​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​មោ​៉​ង​៧​នឺង​៤០​នាទី​យប់​ថ្ងៃទី​០៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភួ​មិ​ព្រៃ​កន្ទួត ឃុំ​តា​លោ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​466e93f59039a8a96a323267ac670153

​បើតាម​លោក រ៉ង សុបណ្ណ​រឿន នាយ​ប៉ុ​សក​ត៍​រដ្ឋបាល​ឃុំ​តា​លោ​បាន​ឲ្យ​ដឹង​ពី​ហេតុ​កា​រំ៍​នេះ​ថា មុនពេល​កើតហេតុ​បុរស​សង្ស័យ​ជា​ម្ចាស់ផ្ទះ​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ សៀន ជ័យ អាយុ​៤០​ឆ្នាំ ដែលមាន​ប្រពន្ធ​ឈ្មោះ ខិ​ន សាមឿន អាយុ​៣០​ឆ្នាំ នៅ​ភួ​មិ​កើតហេតុ​ខាងលើ​។ បានមកពី​ដើរ​ផឹក​សី​ុ​ស្រវឹង​ឡូឡា​រករឿង​ប្រពន្ធ​កូន រូ​ច​ហើយក៍​បាន​ដុត​ផ្ទះ​ខ្លួនឯង​ដែលមាន​ទំ​ហ៊ំ ៤​គុណ​៣ ប្រក់​ស្បូវ រួម​នឹង​សម្ភា​រះ​ប្រើប្រាស់ នៅលើផ្ទះ​ក៍​ឆេះ​អស់​គ្មាន​សល់​តែម្ដង​។​466e93f59039a8a96a323267ac670153

​លោកនាយ​ប៉ុ​ស្ត៍​បន្តថា ក្រោយពេល​មាន​ហេតុ​ការ​ឃើញ​មាន​ភ្លើង​ឆេះ​ផ្ទះ​នេះ​អ្នក​ភួ​មិ​នឹង​សម្ថ​កិច្ច​បាននាំគ្នា​មកជួយ​ពន្លត់​ស្មានថា​មាន​ឧប្បហេតុ​អ្វី​ផ្សេង តែ​មកដល់​ភ្លើង​ឆេះ​ផ្ទះ​ជិត​អស់ហើយ ហើយ​ដឹងថា​បុរស​ម្ចាស់ផ្ទះ​ជា​អ្នក​ដុត​ព្រោះ​ស្រវឹងស្រា​ហឹ​ង្សា​ដាក់​ប្រពន្ធ ក៍បាន​ឃាត់ខ្លួន​មកកាន់​ប៉ុ​ស្ត៍​រដ្ឋបាល​តែម្ដង​។ លោក​បន្តថា​ក្រោយពេល​ឃាត់ខ្លួន​បុរស​នេះ​ស្វាង​ស្រវឹង​បាន​អង្វរ​នគរបាល​ប្រពន្ធ​កូន​និង​អាជ្ញាធរ សុំ​អប់រំ​គេ​វាន​ហើយ និង​ឈប់​ប្រើ​អំពើ​ហឹ​ង្សា​បែបនេះ​ចាប់ពីពេលនេះ​។ ក្រោយពេល​មានកា​សំណួ​ម​ពរ​បែបនេះ ណាមួយ​គ្រួសារ​នេះ​មិនអាច​អត់​ជនសង្ស័យរ​កសី​ុ​ចិញ្ចឹមជីវិត​បាន​ផង ក្នុងនាម​សមត្ថកិច្ច​មិនអាច​ដាច់ចិត្ត​បានក៍​បាន​សុំ​ទៅ​ថ្នាក់លើ​អប់រំ​លើកទីមួយ​កែខ្លួន​ជា​មនុស្ស​ល្អ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​មិនមាន​លើក​ទី​២​ឡើយ​៕