Park Ji-Sung សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ ( រូបភាពវីដេអូ)

0

​ខ្សែបម្រើ​របស់​ក្លិប Queens Park Rangers កីឡាករ Park Ji-Sung បានប្រកាសថា គាត់​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ហើយ ។​ ​នៅ​រដូវ​កាល​នេះ Park បាន​ចំណាយពេល​លេង​ឲ្យ​ក្លិប PSV Eindhoven ក្នុង​ក្របខណ្ឌ​កំពូល​ប្រទេស​ហូ​ឡង់​ជា​លក្ខណៈ​ខ្ចី​ជើង​ប៉ុន្តែ​អតីត​កីឡាករ​ជម្រើសជាតិ​កូរ៉េខាងត្បូង​រូបនេះ​ត្រូវបាន គេ​ជឿថា បញ្ហា​របួស​ជង្គង់​រាំ​រ៉ៃ​ធ្វើ​ឲ្យ​រូបគាត់​សម្រេចចិត្ត​បែបនេះ ។​

​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ​ប្រាប់​សារព័ត៌មាន​កូរ៉េខាងត្បូង​ថា “​ខ្ញុំ​គិតពី​ការចូលនិវត្តន៍​តាំងពី ខែកុម្ភៈ​មកម្ល៉េះ​ហើយ​របួស​ជង្គង់​ធ្វើ​ឲ្យ​ខ្ញុំ​មិនអាច​បន្ត​លេង​នៅ​រដូវ​កាល​ក្រោយ​បាន​” ។​ ​គួរ​បញ្ជាក់ថា Park ធ្លាប់​លេង​ឲ្យ​បិសាច​ក្រហម Manchester United ចំនួន​៧​ឆ្នាំ​ហើយ រូបគាត់​ក៏​ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ជម្រើសជាតិ​កូរ៉េខាងត្បូង​ចំនួន​១០០​ប្រកួត​ផងដែរ ៕