VIDEO ​ឆ​ន្ទះ​ស្ត្រី​ខ្មែរ​បើក​មជ្ឈមណ្ឌល​អ៊ី​ស៊ី​ស៊ី អប់រំ​សហគមន៍​ជួយ​បង្រៀន​ភាសា​ដល់​ក្មេង​ក្រីក្ររ​១៩៥​នាក់​

0

សៀមរាបៈ ពិតជា​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល យ៉ាងខ្លាំង​ចំពោះ​ស្ត្រី​ខ្មែរ​ម្នាក់ អាច​បើក​មជ្ឈមណ្ឌល​បង្រៀន​ភា​សាប​រទេស ដល់​កុមារ​ក្រីក្ររ​ក្នុង​សហគមន៍​១៩៥​ជីវិត ដោយមាន​គ្រូ​បរទេស​ជា​អ្នក​បង្រៀន​ផ្ទាល់ គឺ​បណ្តាលមកពី​កូនប្រុស​របស់គាត់ ដើរលេង​ហ្គេម​ខ្លាំងពេក ខណៈពេលដែល​ខ្លួនឯង​ផ្ទាល់​មិនចេះ​អក្ស​បរទេស តែ អាច​ស​ន្ទា​ភាសារ​យ៉ាងច្បាស់​លា​ល់​។​
​អ្នកស្រី ភោគ សា​វ៉ុ​ន អាយុ​៤២ មានគ្រួសារ​ឈ្មោះ អែម សាវុធ អាយុ ៤៤ មានកូន​២​នាក់ រស់នៅ​ភូមិ​ពោធិ​បន្ទាយ​ជ័យ សង្កាត់ សៀមរាប ខេត្តសៀមរាប អ្នកស្រី​បាន​រៀបរាប់​ប្រាប់ថា ដើម​ហេតុដែល​បណ្តាល​ឲ្យ​មាន ការបើក​មជ្ឈមណ្ឌល​ប​ង្រៀ​នភា​សាប​ទេស​ដល់​ក្មេងៗ នេះ​គឺ​អ្នកស្រី​មានកូន​ប្រុស​ម្នាក់ ដែល​តែងតែ​ដើរលេង មិន​ចូល​ផ្ទះ ក្នុងការ​វីវក់​និង​ល្បែង​ហ្គេម ទើបបាន​មានគំនិត​ចង់​ឲ្យ​កូន​នៅផ្ទះ ក៏បាន​យក​ផ្ទះ​អ្នកស្រី ធ្វើជា​ទីតាំង​បណ្តុះបណ្តាល​ភាសាបរទេស ដល់​ក្មេង​ក្នុងភូមិ​ក៏បាន​គៀងគរ ភ្ញៀវ​អន្តរជាតិ ដែលមាន​បំណង​ចង់ ធ្វើ​ការងារ​មនុស្សធម៌​ដោយ​ពិតៗ ចេញពី​បេះដូង ដើម្បី​ឲ្យ​កូន​ខ្មែរ ទទួលបាន​នូវ​ចំណេះដឹង ក្នុងនោះ​ការព្យាយាម របស់​អ្នកស្រី​បាន​បោះ​ជំ​ហ៊ាន​ទៅមុខ ដោយសារ​មាន​ភ្ញៀវ​បរទេស ស្ម័គ្រចិត្ត​ធ្វើជា​គ្រូបង្រៀន​ដល់​ក្មេង​ជាច្រើន នាក់​ដោយ​មិន​គិតពី​កំរៃ មិនតែប៉ុណ្ណោះ អ្នកស្រី​ក៏បាន​ទទួល​ការអនុញ្ញាតិ ពី​មន្ទីរអប់រំ​ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រសួង​អប់រំ​យុវជន និង​កីឡា ឲ្យ​អ្នកស្រី​បើក​ជា​មជ្ឈមណ្ឌល​បង្រៀន​ភាសា​ដល់​ក្មេងៗ នៅក្នុង​សហគមន៍ អ្នកស្រី​បាន​ចំណាយ​ថវិកា​ផ្ទាល់ សម្រាប់​ការសាងសង់​សាលា ហើយ​បាន​យក​ផ្ទះ​របស់​អ្នកស្រី ដែលមាន ជាច្រើន​បន្ទប់ សម្រាប់​ការ​ស្នាក់នៅ​របស់​គ្រូ​បរទេស ក្នុងនោះដែរ​មជ្ឈមណ្ឌល​នេះ បាន​កំពុងតែ​សាងសង់ បន្ទប់​កុំ​ព្យួរ​ទ័​រ​បន្ថែមទៀត ខណៈ​នេះ​បាន​សាងសង់​បាន ៥០​ភាគរយ​ហើយ ក្រោម​ការឧបត្ថម្ភ​ដោយ ភ្ញៀវ​បរទេស ដែលជា​គ្រូ​អ្នកគ្រូ បាន​សាងសង់​ដោយ​ខ្លួនឯង ។​
​លោក TOM BREEDEN ជា​គ្រូ​បរទេស មកពី​ប្រទេស​អាមេរិក បានបញ្ជាក់​ពី​គោលជំហរ ដ៏​រ៉ឹង​ប៉ឹង​ក្នុង​ការជួយ​ដល់​កុមារ ក្រីក្ររ​ក្នុង​សហគមន៍ ក្នុង​ការជួយ​ឲ្យ​កុមារ​រាប់រយ​ជីវិត មានចំណេះដឹង​ខាង​ភាសាបរទេស ដើម្បី​ឲ្យ​ពួកគេ​យកចំណេះ​ដឹង ខាង​ភាសា​ទៅប្រើ​ប្រាស​នៅ​ថ្ងៃ​អា​នាគ​ត់របស់​ពួកគេ មិនតែប៉ុណ្ណោះ​កុមារ​ទាំងនេះ​និង​ងាយស្រួល​ក្នុងការ រក​ងារ​ធ្វើ​ផងដែរ ហើយ​ខ្ញុំ​សប្បាយចិត្ត ខណៈពេលដែល​ពួក​ខ្ញុំ​បាន​ជួយ​ដល់ កុមារ​ក្នុង ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ហើយ​ខ្ញុំ​និង​ខិតខំ​ធ្វើ​ការងារ​នេះ​ឲ្យ​បានល្អ​ប្រសើរ ។​
​ក្នុងនោះ​មាន​គ្រួ​បរទេស​ជាច្រើន​នាក់ ដែល​បាន​ពុះពារ​ជួយ​ដល់​មជ្ឈមណ្ឌល​អេ​ស៊ី​ស៊ី​នេះ ដើម្បី​ជួយ​ដល់​កុមារ​នៅក្នុង​សហគមន៍ ឲ្យ​ទទួល​បានកា​សិក្សា ដើម្បី​ប​ញ្ជ្រៀ​ស​ពី​ក្មេងៗ​ទាំងនេះ យក​ពេលវេលា​ទៅ​បោះបង់ចោល​ដោយ​គ្មាន​ប្រយោជន៍​។ អ្នកស្រី ភោគ សា​វ៉ុ​ន ដែលជា​ម្ចាស់​មជ្ឈមណ្ឌល​អេ​ស៊ី​ស៊ី បាន​សុំ​អំពាវ​នា​ដល់​សម្បុរ​ជន​ក្នុងប្រទេស និង ក្រៅប្រទេស មេត្តាជួយ​ដល់​មជ្ឈមណ្ឌល​អ៊ី​ស៊ី​ស៊ី ដែល​បាន​បើក​បង្រៀន​ដល់​ក្មេងៗ និង​ប្រជាកសិករ អ្នករត់ម៉ូតូឌុប ដោយ​ឥតគិតថ្លៃ អ្វី​ទាំងអស់ ខណៈ​នេះ​គឺ​បាន​សាងសង់​សាលា​បន្ទប់ Computer មួយ​ខ្នង ហើយ​នៅ​ខ្វះខាត Computer បើ​សម្បុរ​ជន​មានបំណង​ឧបត្ថម្ភ Computer ទាំងថ្មី ឬ​ចាស់ ក៏​សូម​ទំនាក់ទំនង​តាមរយះ​លេខ​ទូរ​ស័​ព្ត ០១២៣៣៥ ០៤៣ ដើម្បី​យកមក​បង្រៀន​ដល់​ក្មេង​សហគមន៍ និង​ជាការ​រួមចំណែក ផ្តល់​ចំណេះដឹង​ដល់​ក្មេង​ដែល​កំពុងតែ​ស្រេច​ឃ្លាន ចំណេះដឹង តែ​ក្រុមគ្រួសារ​គ្មាន​លទ្ធភាព​។​
​សូម​ស្តាប់​បទ​សម្ភាស​ផ្ទាល់​ជាមួយ អ្នកស្រី ភោគ សាវុធ បញ្ជាក់​ពី​ដំណើរការ នៃ​ការបើក​មជ្ឈមណ្ឌល​បង្រៀន ភាសារ​បរទេស​ដល់​កុមារ​ក្រីក្ររ ដោយ​ឥត​គិតលុយ ។ ដោយ ប៊ុន រដ្ឋា

https://www.facebook.com/khemaranews