អធិការ​​ដ្ឋា​ន​នគរបាល​ស្រុក​ឧដុង្គ ដឹកនាំ​​កំលាំង​ចុះបង្ក្រាប​ករណី​ជួញដូរ​​គ្រឿងញៀន

0

ខេត្តកំពង់ស្ពឺៈ ស្រុក​ឧដុង្គ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​បាន​2​នាក់​​នៅវេលា​ម៉ោង​18.20​នាទី​ថ្ងៃទី​8/02/2016​នៅ​ចំណុច​នៅលើ​ស្ពានថ្ម​ខាងជើង​ភូមិ​មាត់​អូរ​​ចំងាយ​១០០​ម៉ែត្រ ឃុំ​ពាំង​ល្វា​ស្រុក​​ឧដុង្គ ខេត្តកំពង់ស្ពឺ កំលាំង​អធិការ​​ដ្ឋា​ន​នគរបាល​ស្រុក​ឧដុង្គ ដឹកនាំ​​កំលាំង​ចុះបង្ក្រាប​ករណី​ជួញដូរ​​គ្រឿងញៀន ដោយ​ដំបូង​បាន​ស្រាវ​​ជ្រាវ​រក​លេខ​ទូរ​សព្ទ័​របស់​ឈ្មោះ​ម៉ៅ​​ឈុន​ហេង (​រ៉ុ​ន ឈុន​ហេង​)​លេខ​០៩៦ ៩៨ ១១ ៦៨៦ ក៍បាន​ទូរ​​សព្ទ័​ទាក់ទង​ទិញ​ថ្នាំញៀន ដោយ​​ណាត់​អោយ​យក​ចំនុចកើតហេតុ​​ខាងលើ​យើង​បាន​ឃាត់​មុខសញ្ញា​​ម្នាក់​ឈ្មោះ មែ មិនា (​កា​ម៉ាស​)​ភេទ​
​ប្រុស អាយុ ២០​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​​កើតហេតុ និង​បន្ត​តាម​ចំលើយ​របស់​​ឈ្មោះ​ខាងលើ បាន​ឃាត់​មុខសញ្ញា​​ម្នាក់ទៀត​ឈ្មោះ ម៉ៅ ឈុន​ហេង(​រ៉ុ​ន ឈុន​ហេង​)​ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា តាម​ការ​​ចង្អុលបង្ហាញ​ពី​ឈ្មោះ​ម៉ៅ​ឈុន​ហេង​​នេះ​ដកហូត​បាន​ថ្នាំញៀន​០៥​កញ្ចប់​
(០២​កញ្ចប់​ធំ​)​នៅក្នុង​ស្បែកជើង​​ពណ៌​ខ្លាញ់​ក្តាម នៅផ្ទះ​បាយ​ក្រោយ​​ផ្ទះ និង​ទូរ​សព្ទ័​ចាស់​០១​គ្រឿង ម៉ូតូ​​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប៊ិច សេ​៩០​គ្មាន​ស្លាក​លេខ លេខ​តួ​២៨២១២៨៩ លេខ​ម៉ា​សុ​ី ៣១៣៥០៧៤ ។​​ជ​នស​ង្ស​យ័​និង​វត្ថុ​ង​គ្រូវ​បាន​អធិការ​ស្រុក​ឧដុង្គ​​បញ្ជូនមក​ស្នងការ​ខេត្តកំពង់ស្ពឺ​៕​

photo_2016-02-09_11-50-24 photo_2016-02-09_11-50-22