​ជិៈ​ម៉ូតូឌុប​គ្នា​ដើរលេង​ពេលយប់​សង្ស័យ​ទំនាស់​គ្នា​ធ្វើ​ឲ្យ​បុរស​បីនាក់​របួសធ្ងន់​

0

​ខេត្តពោធិ៍សាត់​៖ បុរស​បីនាក់​បាន​រងរបួស​ធ្ងន់​ទាំង​កណ្ដាល​អា​ទ្រាធ​ជាមួយនិង​ម៉ូតូ​មួយគ្រឿង​បាន​រង​កា​ខូចខាត​មួយ​កំណាត់​មុខ​ដោយសា​តែ​ក្រុមស្ទាវ​ស្ទាក់​វាយ​​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​១​និង​៣០​នាទី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រង់​ដងផ្លូវ​ក្រាល​កៅស៊ូ​ទល់មុខ​នាគ​មាស់​ស្ថិតក្នុង​ភួ​មិ​ពាល​ញែក​មួយ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។

​សមត្ថកិច្ច​នគរបាល​បាន​ប្រាប់ថា មាន​ស្ទាវ​ពី​ក្រុម បាន​បើក​ម៉ូតូ​ដើរលេង​កណ្ដាលយប់​អា​ទ្រាធ ទំនងជា​ប៉ះទង្គិច​និង​សំដី​គ្នា​លើ​ដងផ្លូវ ក្នុង​កណ្ដាល​ក្រុង​ពោធិ៍សាត់ ។ ក៍ស្ទាវ​មួយក្រុម​មាន​គ្នា​៥ នាក់​ក៍​ប្រើប្រាស់​ម៉ូតូ​ពី​គ្រឿង បើក​ជិៈ​ដេញតាម​ក្រោយ​វាយ ហើយ​បោះ​ដុំ​ដែក​ចូល​កង់​ម៉ូតូ​នោះ​បណ្ដាល​ឧ្យ​វេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង រងរបួស​ធ្ងន់​ទាំង​បីនាក់​តែម្ដង ។​ដោយ​ជនបង្ករ​ស្ទាវ​ទាំង​០៥​នាក់​នោះបាន​នាំគ្នា​គេចខ្លួនបាត់ បន្សល់ទុក​តែ​ស្ទាវ​ទាំងនោះ ខ្លាយជា​ជនរងគ្រោះ​និង​វត្ថុតាង​ម៉ូតូ​វី​វា​៉​មួយគ្រឿង​ស្លាក​លេខ ពោធិ៍សាត់​1B.57-86 ប៉ុណ្ណោះ ។

​មន្ត្រីនគរបាល​ដដែល​បាន​បន្តថា ជនរងគ្រោះ​នោះ​ទីមួយ​ឈ្មោះ រឿន ដា​រា អាយុ​២២​ឆ្នាំ​នៅ​ភួ​មិ​ថ្នល់​ជប៉ុន សង្កាត់​រលាប ក្រុង​ពោធិ៍សាត់​។ ទី​២ ទួន ខ្លី​ន អាយុ​១៩​ឆ្នាំ នៅ​ភួ​មិ​កំពុងក្របី ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។ ទី​៣ ឈ្មោះ ហី​ុ ប្រុស អាយុ​២១​ឆ្នាំ នៅក្បែ​វត្ត​ទួល​វែង សង្កាត់​រលាប ក្រុង​ពោធិសាត់​។ អ្នក​ទាំងបី​នេះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ហើយ​ជនបង្ករ​នោះ​សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​៕2 1