​ ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង បណ្តាលអោយ​រងរបួស​ដាច់​អណ្តាត​ពាកកណ្តាល​(​ធ្ងន់់​)

0

​ខេត្ត​ប៉ៃលិន​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈពេល​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ភាពស្រវឹង គ្រប់គ្រង​ស្មារតី​ខ្លួនឯង​លែង​បាន​ក៏​រេ​ចង្កូត​ម៉ូតូ​ធ្លាក់​ផ្លូវ បណ្តាលអោយ​រងរបួស​ធ្ងន់ ដាច់​អណ្តាត​ចេញមកក្រៅ សន្លប់​បាត់បង់​ស្មារតី កាលពី​វេលា​ម៉ោង​១៥​និង​៣៣​នាទី ថ្ងៃទី​០៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ លើ ចំនុច​ផ្លូវជាតិ​លេខ​៥៧ ផ្លូវ​ចោត​ចុះ​ពី​ទួល​ខ្ពស់ ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។
​ជនរងគ្រោះ ឈ្មោះ ម៉ឺ​យ ជំ​ណូ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រងរបួស​ធ្ងន់ ដាច់​អណ្តាត​ចេញមកក្រៅ សន្លប់​បាត់បង់​ស្មារតី រស់នៅ​ភូមិ​ក្រចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​ជួប​គ្រោះថ្នាក់​ខាងលើ គេ​ឃើញ​ជនរងគ្រោះ​ជិៈ​ម៉ូតូ​តែម្នាក់ឯង​លើ​កំ​ណាត​ផ្លូវជាតិ​លេខ​៥៧ ក្នុងស្ថានភាព​ស្រវឹង លុះដល់​ចំណុច​ផ្លូវ​ចុះ​ទូល​ក៏បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ ដួល​បណ្តាលអោយរ​ងរ​បួស​ធ្ងន់​តែម្តង ។ ប្រភព​ព័​ត៌ា​ន​បន្តថា​៖​ជនរងគ្រោះ​ជិៈ​ម៉ូតូ ម៉ាក់ Hongda Dream ព៌​ណ​ខ្មៅ សេរី​ឆ្នាំ ២០១៣ ពាក់​ស្លាក​លេខ បាត់ដំបង 1S-2604 រង​ការខូចខាត​បន្តិចបន្តួច ដោយ​ធ្វើដំណើរ​ទាំង​ភាពស្រវឹង ក្នុង​ទឹ​សដៅ​ពី​កើ​តទៅ​លិច ។ ក្រោយពេល​កើតហេតុ គេ​ឃើញ​សាច់ញាតិ​ជនរងគ្រោះ​មក​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បៃ​លិ​ន​ភ្លាមៗ​ផងដែរ ។ ប្រភពព័ត៌មាន​ពី​គ្រូពេទ្យ បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ត្រួវបាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​នៅវេលា​ម៉ោង​៦ និង​០០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ផងដែរ ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក ៕​

រូបភាព សុវណ្ណារិទ្ធ រូបភាព សុវណ្ណារិទ្ធ (2) រូបភាព សុវណ្ណារិទ្ធ (1)