​ស្រវឹងស្រា​ថ្ងៃ​ចូលឆ្នាំ​ចិន​និង​វៀតណាម​បើក​ឌុប​គ្នា​ទៅបុក​បង្គោល​ឈើ​ស្លាប់​មួយ​របួសធ្ងន់​ស្រា​លពី​នាក់​

0

​ខេត្តពោធិ៍សាត់​៖ មនុស្សម្នា​ក់បាន​ស្លាប់​និង​កន្លែង​និង​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់ ដោយសារតែ​ជិះ​ម៉ូតូ​ប្រើ​ល្បឿន​លឿន វេ​ចង្កូត​ទៅបុក​បង្គោល​ឈើ​ខ្លួនឯង ស្រប​ពេលដែល​ពួកគេ​ផឹក​សី​ុ​ស្រវឹង ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​វៀតណាម ។ ហេតុ​ការ​នេះ​បាន​កើតឡើង​វេលា​ម៉ោង៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​០៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ត្រង់ចំនុច​ទល់មុខ​ប៉ុ​ស្ត៍​នគរបាល​ផ្ទះ​រុង នៅក្នុង​ភួ​មិ​ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​លោក វង សា​វ៉េ​ត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ទី​១​ឈ្មោះ នាក់ ច​ន អាយុ​២៧​ឆ្នាំ ជា​អ្នកបើកបរ​ស្លាប់​និង​កន្លែង ទី​២​ឈ្មោះ ហោ សុផល អាយុ​៤៦​ឆ្នាំ របួសធ្ងន់ និង ទី​៣​ឈ្មោះ វេន សុ​ហេង អាយុ​២៥​ឆ្នាំ​របួសស្រាល អ្នក​ទាំងបី​មាន​ទីលំនៅ​ភួ​មិ​ក្រញាំ ឃុំ​ផ្ទះ​រុង​ន​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​​លោក វង្ស សា​វ៉េ​ត អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​បន្ត​ឲ្យ​ដឹងថា​៖ បើតាម​សាក្សី​បំភ្លឺ​ដែល​បានឃើញ​ហេតុ​ការ​នេះ​និយាយថា មាន​បុរស​បីនាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មា​៉​ក់ វ៉េវ​ព័​ណ៍​ខ្មៅ​ពាក់​ស្លាក់​លេខ​បាត់ដំបង 1G. 21-53 ឌុប​គ្នា​បីនាក់ ក្នុងស្ថានភាព​ស្រវឹង ដោយ​អ្នកស្លាប់​នោះ​ជា​អ្នកបើកបរ បន្ទាប់ពី​ចូលរួម​ផឹក​សី​ុ​ជាមួយ​មិត្ត​ភ័​ក្រ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម​រូ​ច​។ ពួកគេ​ក៍បាន​បើក​ទិសដៅ​ពី​កើត​បត់​ទៅ​ជើង​ផ្លូវ តែ​សំណាងអាក្រក់​ម៉ូតូ​នោះ ក៍បាន​ប្រើប្រាស់​ល្បឿន​លឿន​ពេក​ទៅបុក​និង​បង្គោល​ឈើ​នៅ​ច​ញ្ចើ​ម​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​តែម្ដង​៕

a139f7a4aaa6ab9271a373e2697ada8b 62f9336f9afbf2360ab4d0556339c33c 7dd39f768be3aa2d1c409b8a05f085f0 0bc10888920e04cdc71225db4381fcdd