​ជនរងគ្រោះ​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្ត កាមរី​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​

0

​​ឧ​ត្ត​រ​មានជ័យ​៖ ជនរងគ្រោះ​ជា​មនុ​ស្សគ ត្រូវបាន​រថយន្ត​កាម​រី​បុក​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​ខ​ណះ​ពេល​ជនរងគ្រោះ​ដើរ​ឆ្លងថ្នល់​ទាំងយប់​នោះ កាលពី​វេលា​ម៉ោង​១៨​និង​៤៥​នាទី​យប់​ថ្ងៃទី​៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦៧B.​ផ្លូវ​ឡើងទៅ​ច្រក​អន្តរជាតិ​ជាំ សា​ងុ​ាំ ជិត​រូបចម្លាក់​យាយ​ម៉ៅ ស្ថិតនៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ត្រី​ហាស់ ហេង អធិការរង​ផ្នែក​សណ្តាប់ធ្នាប់​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជា​មនុ​ស្សគ មិន​ស្គាល់ឈ្មោះ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​សាលាឆទាន ជិត​រូបចម្លាក់​យាយ​ម៉ៅ ផ្លូវ​ឡើង​ភ្នំ ស្ថិតនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​លោក​វរសេនីយ៍ត្រី​ហាស់ ហេង អធិការរង​ផ្នែក​សណ្តាប់ធ្នាប់ បាន​បន្តទៀតថា ភាគី​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ បាន​បើករថយន្ត​រត់គេចខ្លួន​បាត់ ហើយ​បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង កំពុង​ចាត់​វិធានការណ៍​ស្រាវជ្រាវ​បន្ត រក​ជនបង្ក​យកមក​ផ្តន្ទាទោស អោយ​ទាល់តែ​បាន​៕

IMG_1056