​ផ្ទុះ​សេ​ខ្សែរ​ភ្លើង​ឆេះ​ផ្ទះ អស់​មួយ​ខ្នង​កំ​តែ បាន​ឡាន​.​ដឹក​ទឹក​មក​ទាន់ពេលវេលា មិនដឹងថា អស់​.​ប៉ុន្មាន​ខ្នង ទៀត​ទេ​

0

​ ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃទី​៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១០​ស្ថិតនៅ​ក្នុងភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​(​ផ្ទះ​ទៀម​)​ទំហំ ៥​ម៉ែត្រ​គុណ​៨​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ស្ត័​សី ជញ្ជាំង​ក្តា បណ្តាល​ឲ្យ​ខូចខាត​អស់ទាំង​ស្រុង រួម​និង​សង្ហា​រឹម​ជាច្រើន​ទៀត គិត​ជា​ទឹកប្រាក់​ខូចខាត សរុប​ចំនួន​២០.០០០.០០០៛(​ម្ភៃ​លាន​រៀល​)​។​លោក​វរសេនីយ៍ទោ ស៊ុន សាន អធិការនគរបាល​ក្រុង​សំរោង បានអោយដឹងថា ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​(​ប្តី​)​ឈ្មោះ​សួង សុ​ភ័​ណ្ឌ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​និង​(​ប្រពន្ធ​)​ឈ្មោះ​ទូច សំអាន ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ ហើយ​មានកូន​នៅក្នុង​បន្ទុកគ្រួសារ​ចំនួន​៣​នាក់​ទៀតផង​។​លោក​វរសេនីយ៍ទោ ស៊ុន សាន អធិការនគរបាល​ក្រុង​សំរោង បាន​បន្តទៀតថា ករណីនេះ មូលហេតុ​៖​ផ្ទុះ​សេ​ខ្សែរ​ភ្លើង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ រួមជាមួយ​បុគ្គលិក​របស់ ក្រុមហ៊ុន​អូរ​ស្មាច់​រី​សត​និង​ប្រជាពលរដ្ឋ​ជិតខាង បាន​ចុះជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ភ្លាមៗ​ដោយ​ប្រើប្រាស់​ឡានទឹក​១​គ្រឿង ដើម្បី​កំ​ឲ្យ​ឆេះ​ឆ្លង​រាលដាល​បន្ត ទៅផ្ទះ​ផ្សេងៗ​ទៀត​នោះ​៕

IMG_1051 IMG_1050 IMG_1049 IMG_1047