ប្រទះឃើញ​គ្រាប់បែក​២​គ្រាប់​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​

0

​ខេត្តពោធិ៍សាត់​: គ្រាប់បែក​ក្រឡា​ផ្លែទៀប​ចំនួន​២​គ្រាប់​ត្រូវបាន​គេ​យកមក​ប្លុង​ចោល​បង្ក ការភ្ញាក់ផ្អើល និង​ស្មុគស្មាញ​ដល់​ស្ថាប័ន​សមត្ថកិច្ច​ទូទាំង​ខេត្តពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្បែរ​ជើង​សសរ​ជង្រុក​ដាក់​ស្រូវ​ក្នុង​បរិវេណ​ផ្ទះ​របស់​ឈ្មោះ ចាវ វ​រ៉ូ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន ស្ថិត​ក្នុងភូមិ​អន្លុង​វិល ឃុំ​ស្យា ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​
​ប្រភពព័ត៌មាន​ពី​កម្លាំង​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ដែរ​ថា គ្រាប់បែក​ដែល​គេ​ប្រទះឃើញ​ហើយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរ​ដ្ឋ និង​សមត្ថកិច្ច​ខាងលើនេះ​គឺ​ម្ចាស់ផ្ទះ​បាន​ប្រទះឃើញ​មុនគេ​ដែល​គេ​វេច ខ្ចប់ នឹង​ក្រណាត់​ពណ៌​ស​ដ៏​ស្អាត​មួយ គ្រានោះ​គាត់​បាន​ទៅ​ស្រាយ​កញ្ចប់​មើលឃើញ​គ្រាប់បែក ក៏បាន​រត់​បាតជើង​ស​ព្រាត ក៏មាន​ការភ្ញាក់ផ្អើល​ដ​ល់​សំណាក់​ប្រជាពលរដ្ឋ​ជិតខាង ហើយ​បាន​រាយការណ៍​មក​សមត្ថកិច្ច​តែម្ដង​។​
​គ្រានោះ​កម្លាំង​ស្រុក​បាន​ទៅដល់​ក៏​បានឃើញ​ពិតប្រាកដ​មែន ហើយ​សន្និដ្ឋានថា ជា​ប្រភេទ​គ្រាប់បែក​ក្រឡា​ផ្លែទៀប​ផលិត​នៅ​ប្រទេស​សូ​វៀត ហើយ​វត្ថុតាង​គ្រាប់បែក​ទាំង​២​គ្រាប់​ត្រូវបាន​នគរបាល​យកទៅ​រក្សា​ទុកជា បណ្ដោះអាសន្ន ដើម្បី​បន្ត​តាម​និតិ​វិធី​។​

photo_2016-02-11_08-11-15 photo_2016-02-11_08-11-10 photo_2016-02-11_08-11-05 photo_2016-02-11_08-10-59 photo_2016-02-11_08-10-51