កងរាជអាវុធហត្ថ​ប្រគល់​អំណោយ​មនុស្ស​ធ​ម៏​តាមរយៈ​សហភាព​សហ​ព​ន្ធ័​យុវជន​ខេត្ត​

0

កំពង់ស្ពឺ​=​វេលា​ម៉ោង ៨,០០​នាទី ថ្ងៃទី ១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​សាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ លោក សរ សុ​ពុ​ត្រា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ជា​ប្រធាន​គណៈកម្មាធិការ សហភាព​សហ​ព​ន្ធ័​យុវជន​ខេត្ត លោក ឧ​ត្ត​ម​សេនី​យ៏​ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​អញ្ជើញ​ជាគ​ណះ​អធិបតី ក្នុង​អង្គពិធី​ប្រគល់​និង​ទទួល​អំណោយ​មនុ​ស្សធ​ម៏ រួម​និង​អស់លោក​លោកស្រី មួយចំនួន​ផង​ទៀត ។​
​ក្នុង​នោៈ​មាន​សមាសភាព​ចូល​រួមមាន​ម្ចាស់​អំណោយ មេបញ្ជាការ​រហ​នាយទាហាន នាយទាហានរង​កងអនុសេនាធំ​ចល័ត និង នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ចូលរួម​ចំនួន ៩៩ រូប ។​
​សម្ភា​រះ នៃ​ការចូលរួម​ពី​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ និង​សប្បុរសជន​នានា​សម្រាប់​ចែកជូន ជន​ចាស់​ជោ​រា ទុគត​ជន កុមារកំព្រា រួមមាន​៖ ថវិកា​ចំនួន ៤​លាន​រៀល ,​ទឹកបរិសុទ្ធ​ចំនួន 100​យួរ ទឹកត្រី​ចំនួន ៨០ យួរ , ទឹកស៊ីអ៊ីវ​ចំនួន ២០​យួរ ,​ត្រីខកំប៉ុង ១០​កេៈ​ធំ​
,​អង្ករ​ចំនួន ២០ បាវ ។​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ថ្លែង អំណោយ​ទាំង​នេៈ​បានមកពី នាយ​នាយរង​នៃ​កងរាជអាវុធហត្ថ និង​មួយចំនួន​បានមកពី​សប្បុរជន នានា​ដែល​បាន​ជួយ​ឧបត្ថម​មក​កងរាជអាវុធហត្ថ ។ មេបញ្ជាការ​បន្តថា ដោយ​មើលឃើញ​នៅ​ការ​ខ្វៈ​ខាត​និង​ក្នុងនាម​លោក​ជា​មេបញ្ជាការ​ប្រគល់​សម្ភារៈ​ទាំង​នេៈ​តាម ក្រុមការងារ​សហភាព សហ​ព​ន្ធ័​យុវជន​ខេត្ត​ដើម្បី​ចែក​ដល់ដៃ​ជនក្រីក្រ​ពិតៗ ។​
​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្ត បាន​មាន​ប្រសា​ស​ន៏​ថា នេៈ​ជា​លើក​ទី​១ ដែល​លោក​បានទទួល​អំណោយ​មនុស្សធម៌​ពី​កងរាជអាវុធហត្ថ​ខេត្ត​ក្នុង​លោក​មកកាន់​ជា​អភិបាលរង​ខេត្ត ហើយ​កន្លងមក​យើង​បានដឹង​យ៉ាងច្បាស់​កងរាជអាវុធហត្ថ​បាន ចុៈ​ជួយ​ការងារ​មនុស្ស​ធ​ម៏​នេៈ​ជា​ញឹកញាប់ ។ អភិបាលរង​បន្តថា ក្នុងនាម​លោក​ជា​ប្រធាន សហភាព​សហ​ព​ន្ធ័​យុវជន​ខេត្ត​លោក​និង​ជ្រើសរើស អ្នកក្រីក្រ​ចាស់ជរា សិស្ស​និ​សិ​ត្ស​ដើម្បី​មក​ទទួល​អំណោយ​ទាំង​នេៈ ។ ហើយ​លោក​អភិបាលរង និង​មេបញ្ជាការ​បាន​អំពាវនាវ​ដល់​ប្អូន​ជា​សិស្សានុសិស្ស នៅតាម​សាលា​មូលដ្ឋាន​ទាំងអស់ សូមកុំ​យក​ទិវា​នៃ​ក្តី​ស្រឡាញ់ ១៤​កុម្ភៈ ទៅជា​ទិវា​បំផ្លាញ​ខ្លួនឯង និង​ខូចខាត​កិ​ត្ត​យស​ដល់​គ្រួសារ​ព្រោៈ ១៤​កុម្ភៈ​ជា​ទិវា​ក្តី​ស្រឡាញ់​រវាង​បងប្អូន​កូនចៅ ម្តាយ​ឪពុក របស់​តែ​ប៉ុ​ណ្ណោៈ​មិនមែនជា​សេចក្តីស្រឡាញ់​ស្នេហា​នោៈ​ទេ ៕​

photo_2016-02-11_09-35-51 photo_2016-02-11_09-35-48 photo_2016-02-11_09-35-46 photo_2016-02-11_09-35-44 photo_2016-02-11_09-35-41 photo_2016-02-11_09-35-39