ឃាត់ខ្លួន​យុវជន​ម្នាក់​បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ប្រើ​អំពើរ​ហឹ​ង្សា​ក្នុង​គ្រួសារ

0

​ខេត្តស្វាយរៀង​៖ យុវជន​ម្នាក់​ផឹកស្រា​ស្រវឹង​ត្រឡប់មក​ដល់ផ្ទះ​វិញ​ជេរប្រទិច​និង​ប្រើ​ហឹ​ង្សា​ដាក់​ឪពុកម្តាយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​៉​៥០​នាទី​ល្ងាច​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​រោងបន្លែ​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង​។​យុវជន​ដែល​ជេរប្រមាថ​ឪពុកម្តាយ​នោះ​មានឈ្មោះ​អី​វ​អាយុ ២២ ឆ្នាំ​មុខរបរ​ជាង​ផ្សា​ដែក​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​តាម​ប្រភព​ព័​ត៍​មាន​ពី​ឪពុក​របស់​ជនសង្ស័យ​ឈ្មោះ​តឿ​អាយុ​៤៩​ឆ្នាំ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​កូនប្រុស​របស់គាត់​បាន​ចេញទៅ​ផឹកស៊ី​នៅ​ខាងក្រៅ​ជាមួយនិង​មិត្ត​ភ័​ក្ត​រហូតដល់​ម៉ោង​ប្រមាណ​៣​៉​៤០​នាទី​រសៀល​ទើប​ត្រឡប់មកផ្ទះ​វិញ​មិនដឹងថា​ស្រវឹងស្រា​រឺក៏​បែក​ថ្នាំ​ស្រាប់​ទេ​ស្រាប់តែ​មក​ជេរប្រទិច​ផ្តាសារ​ពួកគាត់​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ខ្ទេចខ្ទី​អស់​រហូតដល់​ពួកគាត់​ទ្រាំលែងបាន​ក៏​ហៅ​បងប្អូន​ជិតខាង​ចាប់ចង​ស្លាបសេក​និង​ប្តឹង​សមត្ថកិច្ច លុះ​សមត្ថកិច្ច​មកដល់​ស្រាប់តែ​ជេរប្រទិច​សមត្ថកិច្ច​ទៀត​រហូតដល់​សមត្ថកិច្ច​នាំគ្នា​ចាប់​សែង​លើកដាក់​លើ​រថយន្ត​បញ្ជូនទៅ​អធិការដ្ឋាន​ក្រុង​ស្វាយរៀង​ដើម្បី​សួរនាំ​ថា​តើ​បណ្តាលមកពី​មូលហេតុ​អ្វី​ពិតប្រាកដ ស្រវឹង​រឺ​សេព​គ្រឿងញៀន​។​

photo_2016-02-11_10-49-41 photo_2016-02-11_10-49-37 photo_2016-02-11_10-49-23 photo_2016-02-11_10-49-16