ពិធី​សម្ពោធ​ទីស្នាក់ការ​អនុសាខា កាកបាទក្រហមកម្ពុជា​ស្រុក​ក្រឡាញ់​

0

​សៀមរាប​៖ ពិធី​សម្ពោធ​ទីស្នាក់ការ អនុសាខា កាកបាទក្រហមកម្ពុជា បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​ឆ្នាំ​២០១៦ ក្នុង​ពិធី​នេះដែរ​ដោយមាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ0211160954eក្រហមកម្ពុជា ខេត្តសៀមរាប​និង​មាន​វត្តមាន ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​សៀម​រាម និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ​ផងដែរ ។​
ពិធី​សម្ពោធ​អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ក្រឡាញ់ ស្ថិតនៅ​ភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប និង​មាន តាជី យាយជី អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា យុវ​កាយ​រិ​ទ្ធិ​ជាតិ​កម្ពុជា និង​បងប្អូន​ប្រជាពលរដ្ឋ សរុប​ប្រមាណ ៦៥៧​នាក់​។
​លោក​ជឿ​ង ជាង ប្រធាន​គណៈកម្មាការ​ធិ​ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​អាន​របាយការណ៍​សាងសង់​អគារ ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ក្រឡាញ់ ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ និង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥ អាគារ​នេះ​សង់​ពី​ឥដ្ឋ ដំបូល​ប្រក់​ក្បឿង មាន​បណ្តោយ​១៦​ម៉ែត្រ ទទឹង​៧​ម៉េ​ត្រ ភ្ជាប់​នឹង​យ៉​ខាងមុខ​បណ្តោយ ៦​ម៉ែត្រ ទទឹង​៤​ម៉ែត្រ សរុប​ផ្ទៃ​អគារ​មាន​១៣៦​ម៉ែត្រក្រឡា​។​
​ឯកឧត្តម ឃឹម ប៊ុន​សុង ថ្លែង​ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​អនុសាខា កាកបាទក្រហមកម្ពុជា បានលើកឡើង បច្ចុប្បន្ន​កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា គឺជា​ស្ថាប័ន​មនុស្ស​ធ​ម៏​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា ដែល​ធ្វើ​ប្រតិបត្តិការ​មនុស្ស​ធ​ម៏​ជួយសង្គ្រោះ និង​សម្រាលទុក្ខ​លំបាក់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​ស្របតាម​ប្រធានបទ​ជា​សកល​របស់ ចលនា​អន្តរជាតិ​កាកបាទក្រហម អ​ឌ្ឈ​ច​ន្ច​ក្រហម គឺ ស​ង្ក្រោះ​ជីវិត ផ្លាស់ប្តូរ​ផ្នត់គំនិត​។​ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ឆ្នាំ ២០១១-២០២០ របស់​កាកបាទក្រហម​កម្ពុជា​ដែល​ក្នុងនោះ​បានកំណត់​នូវ ទស្សនវិស័យ គឺ រួមចំណែក​ព​ន្លឿ​ន​ការកាត់បន្ថយ​ភាពក្រីក្រ ការពារ​សេចក្តីថ្លៃថ្នូរ​របស់​មនុស្សជាតិ និង​ការពារ​តម្លៃ​មនុ​ស្សធ​ម៏​របស់​ជនរងគ្រោះ​ស្របតាម​វិស័យ​ស្នូល​៤​រួមមាន ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព​និង​ការថែទាំ​សុខភាព​ក្នុង​សហ​គ​ម៏ លើកកម្ពស​គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្ស​ធ​ម៏​របស់​ចលនា ការ​អភិ​វ​ឌ្ឈ​ស្ថាប័ន​និង​អភិ​វ​ឌ្ឈ​ធនធាន​។​
​នៅក្នុង​ពិធី​នេះដែរ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​សៀម​រាម និង​លោកជំទាវ បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​(១​ពាន់​ដុល្លា​)​និង​សប្បុរសជន​សាខា​កាកបាទក្រហមកម្ពុជា សរុប​ទឹកប្រាក់​ដុល្លា​(៣៧៤៥​ដុល្លា​)​និង​ប្រាក់រៀល​ចំនួន​(៣​លាន​៨​សែន​រៀល​) សំរាប់​ទីស្នាក់ការ​អនុសាខា កាកបាទក្រហមកម្ពុជា​ស្រុក​ក្រឡាញ់​៕0211160956a 0211160954b 0211160954e 0211161002d 0211160918 0211160918a 0211160907
​វេហាស៍​