រថយន្ដ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ក្រឡាប់​ផ្ងារជើង​ដោយសារ​តៃកុង​ងងុយដេក

0

​សៀមរាប = មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើងខ​ណះ​តៃកុង​ឡាន​ងងុយដេក​១​ភាំង​ក៏​ជ្រុល​ច​ង្គូ​ត​ធ្លាក់​ថ្នល់​បន្ដាលអោយ​ក្រឡាប់​ផ្ងារជើង​បង្ករ​ការ​ផ្ញា​ក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ន​នៅក្បែរ​និង​អ្នកធ្វើដំណើរ​ទាំង​ព្រឹក​ព្រ​លឹ​អុល វេលា​ម៉ោង ៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី Image25១១​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ត្រង់ចំនុច ភូមិ​ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
តាម​ប្រភព​ព​ត័​មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​ដំបូង​លឺ​សូរសំលេង​ប្រាវ​លាន់លឺ​ដូច​រន្ទះបាញ​លុះ​មកដល់​ជិត​ឃើញ​រថយន្ដ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​១​គ្រឿង ពណ៍​ក្រហម​ផ្លូវ​ប្រាំ គ្មាន​ផ្លាក់លេខ បាន​ដឹក​ស្រា​បៀរ​ពី​ខេត្ត ព្រះសីហនុ ឆ្ពោះទៅ​ខេត្តសៀមរាប​មកដល់​ចំនុចកើតហេតុ​ក៏​ងងុយដេក​ហើយក៏​រ៉េ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ក្រោយមក​ឃើញ​តៃកុង​និង​ប្រូ​រ​ឡាន​វៀរ​ចេញពី​ក្រោម​រថយន្ដ លុះ​សួរនាំ​តៃកុង​ប្រាប់ថា​ងងុយដេក​១​ភាំង​ក៏​រ៉េ​ចង្កូត​ធ្លាក់​ថ្នល់​ក្រឡាប់​តែម្ដង ក្នុងនោះ​តៃកុង​របួស ថ្លោះ​ជើង​ស្ដាំ ចំណែក​ប្រូ​ឡាន​គ្រាន់​របួស​សើរ​ស្បែក​បន្ដិច​តែ​ពុំមាន​ន​ណារ​គ្រោះថ្នាក់​ដល់​ជីវិត​ទេ ។​Image24
​តៃកុង​ឡាន ឈ្មោះ ភា អាយុ​២១​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម និង​ប្រូ​ឡាន​រស់នៅ​ខេត្ត​ជាមួយគ្នា ចាប់តាំងពី​ពេល​ក្រឡាប់​រហូតមកដល់​ល្ងាច​ក៏​មិនទាន់​រុះរើ​ស្រា​បៀរ​ដែល​ខូចខាត​នោះ​រួច​នៅឡើយ​ទេ តាម​ការសន្និដ្ឋាន​ខូចខាត​ស្រា​បៀរ​ប្រហែល ៤០% ៕ ប៊ុន រិទ្ធី​Image20Image21Image19