​VIDEO ​ពី​ធី​បញ្ចុះបឋមសិលា​សាងសង់​អាគា​មេ​បញ្ជា​រង​តំបន់​ប្រតិ​បិ​ត្ត​សឹក​រង​កំពង់ធំ​

0

​កំពង់ធំៈ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី ១២ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ មាន​ពិធី​បញ្ចុះបឋមសិលា សាងសង់​អាគា​មេបញ្ជាការ​ង​មួយ​ខ្នង សម្រាប់​បំរើ​ក្នុង​វិស័យ​ការពារជាតិ ត្រូវបាន​សាងសង់ឡើង ស្ថិតនៅក្នុង​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​ដែលមាន​ទីតាំង​ភូមិ​ត្រពាំង​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ឲ្យ​ដឹងថា ការសាងសង់​បន្ទាយ គឺជា​ការងារ​ចាំបាច់​បំផុត សម្រាប់​ធ្វើការ​របស់​មេ​បញ្ជាការ និង​មេបញ្ជាការ​ង រួមទាំង​ការទំនាក់ទំនង កងកម្លាំង និង​ការទំនាក់ទំនង​ជាមួយ​មហាជន ដើម្បី​ឲ្យ​មាន​ទីតាំង​ធ្វើការ​សមរ​ម្យ និង​ការរៀបចំ​ទុកដាក់​នូវ​ឯកសារ​សំខាន់​ផងដែរ ក្នុងនោះ​ក៏បាន​ជម្រុញ​ឲ្យ មេបញ្ជាការ​ផ្នែក​សឹក​រង គ្រប់​ស្រុក​ក្រុង​យកចិត្ត​ទុក ដាក់​ក្នុង​ការងារ​ជួសជុល សាងសង់​បន្ទាយ​ឲ្យ​មាន​លក្ខណៈ​សមរម្យ និង​មាន​អានា​ម័​យ​ជា​កន្លែង​កងកម្លាំង​។
ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​បន្តថា ការសាងសង់​បន្ទាយ​នេះ គឺ​នៅតាម​បណ្តា​ផ្នែក​សឹក​រង ស្រុក​ក្រុង និង​វរៈ​សេនា​តូច​លេខ ១ លេខ​២ កំពុងតែ​ត្រូវបាន​អនុវត្ត​យ៉ាង​មមាញឹក ក្រោម​ការ​ជំនួយ​ឧបត្ថម្ភ ពី​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ក្រុមហ៊ុន រួមទាំង​សម្បុរ​ជន​នានា ដែល​បាន​លះបង់​និង​ចំណាយ​ថវិកា​ចូលរួម​កសាង​ក្នុង​វិស័យ​ការពារជាតិ ក្នុងនោះដែរ​ក៏មាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម ជា ម៉ន មេបញ្ជាការ​ង​កងយោធពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​យោ​ភូមិភាគ​ទី​៤ បាន​ណែនាំ​ឲ្យ​មានការ​ បើកវគ្គហ្វឹកហ្វឺន ដល់កងកម្លាំង ការងារចងសម្ព័ន្ឋមិត្តភាពជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ និងការរៀបចំ កសាង​បន្ទាយ និង​ទីតាំង​ស្នាក់នៅ​របស់​កងកម្លាំង​ឲ្យ​បាន​សមរម្យ​។​
​ជាក់ស្តែង​ក្នុងថ្ងៃនេះ​ផងដែរ មេបញ្ជាការ និង​មេបញ្ជាការ​ង នាយផ្នែក នាយការិយាល័យ បាន​ចូលរួម​ក្នុង​ពិធី បញ្ចុះបឋមសិលា ដែល​ត្រូវបាន​សាងសង់​អាគា​មេបញ្ជាការ​ង ដែលមាន​ទំហំ ៦.៥ គុណ​២៥​ម៉ែត្រ សម្រាប់ បំរើ​ការងារ​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​ត្រូវបាន​ចាប់ផ្តើម​បដិសន្ធិ​នៅថ្ងៃនេះ​ផងដែរ​។​
​ ​ ​ដោយ ប៊ុន រដ្ឋា

photo_2016-02-12_10-31-09 photo_2016-02-12_10-31-06 photo_2016-02-12_10-31-02 photo_2016-02-12_10-30-51 photo_2016-02-12_10-30-53 photo_2016-02-12_10-31-00 photo_2016-02-12_10-30-55