​ ​សាលាក្រុង​កែរ​សំរួល​ផ្លូវ​មួយចំនួន​ដើម្បី​កាត់បន្ថយ​ស្ទះចរាចរណ៍​ក្នុង​ឆ្នាំ​២០១៦​នេះ

0

សាលា​រាជធានី​ភ្នំពេញ​និង​យក​បញ្ហា​ចរាចរណ៍​ជា​អទិភាព​សំរាប់ ធ្វើការ ដោះ ស្រាយ ការកកស្ទះ​ចរាច​ណ៍​នៅក្នុង​រាជធានី​ចាប់ពី​ដើមឆ្នាំ​២០១៦​នេះ​ដែល​ក្នុងនោះ តា ម វិថី​មួយចំនួន​តំរូវ​មិនអោយ​មានការ​ចត​យានយន្ត និង​រៀបចំ​អោយមាន​ការចត រថយន្ត តាម​ថ្ងៃ​សេស និង​ថ្ងៃ​គូរ ព្រមទាំង​រៀបចំ​ផ្លូវ​ឯកទិស​បន្ថែម ទៀត​។ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍​ក្នុង​ពិធី បិត សន្និបាត បូកសរុប​វាយ តំលៃ​ការងារ​អប់រំ យុវជន​និង​កីឡា រាជធានី​ភ្នំពេញ និង លើក ទិសដៅ​ការងារ សំរាប់ ឆ្នាំ ២០១៥-២០១៦ កាលពី​រសៀល​ថ្ងៃទី​០៣ កុម្ភៈ​។

ឯកឧត្តម ប៉ា សុជាតិ​វង្ស​បាន​បន្ត​អោយដឹងថា​ចំនួន​យាន្ត​យន្ត​ដែល​បាន​ចុះបញ្ជី ទូទាំង​រាជធានី​-​ខេត្ត​មាន​ជាង​៤៧​ម៉ឺន​គ្រឿង ដូច្នេះ​អាច​បណ្តាលអោយ​មានការ​កកស្ទះ យ៉ាងខ្លាំង តំរូវអោយមាន​ការរៀប​ចំ​ឡើងវិញ​ចំពោះ​ផ្លូវ​មួយចំនួន​ក្នុ​ទីក្រុង​ដើម្បី​កាត់ បន្ថយ​ការកកស្ទះ​ចរាចរណ៍ ឯកឧត្តម បន្តថា​ទន្ទឹមនឹងនេះ​សាលា​រាជធានី​ក៏​លើក​ទឹក ចិត្ត​ចំពោះ​វិស័យ​ឯកជន​ដើម្បី​វិនិយោគ​ក្នុងការ​សាសង​សង់​ចំណតរថយន្ត​ក្រោម​ដី ដើម្បី​ជួយ​កាត់បន្ថយ​ការចត​ឡាន​នៅតាម​ចិញ្ចើមផ្លូវ​ដែលនាំអោយ​មានការ​កកស្ទះ ចរាចរណ៍​ផងដែរ​។

គួរ​បញ្ចាក់​ថា​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង ប្រទេស​ជប៉ុន និង​ចិន​បាន​ផ្តល់ជំនួយ​ជា​រថយន្តក្រុង​ចំនួន​២៨០​គ្រឿង​ដល់​សាលា រាជធានី ភ្នំពេញ សំរាប់ ចរាចរណ៍​និង​បំរើការ​ដឹកជញ្ជូន ដែល​គេ​រំពឹងថា​និង​ធ្វើអោយ​ប្រជាពលរដ្ឋ​ងាក មក​ជិះ​រថយន្តក្រុង​វិញ​ព្រោះ​វា​មាន​តំលៃថោក​និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង​មាន​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​កំពុង សិក្សា ក្នុងការ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដោយ​គ្រាន់តែ​ទិញ​កាត​សំរាប់​ឆូត​ក្នុង​រថយន្តក្រុង​សាធារណៈ​ដែលមាន​តំលៃថោក​៕photo_2016-02-12_13-47-29 photo_2016-02-12_13-47-27 photo_2016-02-12_13-47-24