រថយន្ត​២​គ្រឿង​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​បន្តកន្ទុយ​គ្នា​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី របួសធ្ងន់​ម្នាក់

​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បណ្តាលឲ្យ​មាន​ការក​ក់​ស្ទះ​ចរាច​រណ៍​រាប់​ម៉ោង​នៅ​ចំណុច គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ត្រើយ​ខាងលិច ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយសារ​រថយន្ត​វី​ស្តូ បុក​ជា​គូទ​រថយន្ត​មែក​សឺ​ដេស ហើយ​ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សេ​១០០ បុក​រថយន្ត​វី​ស្តូពី​

ក្រោយ​បណ្តាលឲ្យ​រងរបួស ធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២​នឹង ៣០​នាទី រសៀល​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ២០១៤ ។ 
​    ​យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា មុនពេល​កើតហេតុ​រថយន្ត​មែក​សឺ​ដេស ពណ៌​ខ្មៅ មួយ​គ្រឿង​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ឆ្ពោះ​ឡើង​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ឆ្លងទៅ​ផ្លូវជាតិ​លេខ ១ ប៉ុន្តែ​ពេល​បើក​មិនទាន់​ដល់​ពាក់កណ្តាល​ស្ពាន​ផង ស្រាប់តែ​មាន​រថយន្ត​វី​ស្តូ ពណ៌​ស្ករ មួយ​គ្រឿង​កំពុង​បើកបរ ស្របគ្នា បាន​ជ្រុល​ល្បឿន​បុក​គូទ​រថយន្ត​មែក​សឺ​ដេស​ពីក្រោយ​យ៉ាង​ពេញទំហឹង រង​ការខូចខាត​ទាំងសងខាង នឹង​បង្ក​ការកក់ស្ទះ​ចរាច​រណ៍​អស់​រយះពេល​ជាច្រើន​ម៉ោង ។ ប្រភព​ដដែល​បន្តថា​ក្រោយ​កើតហេតុ​ក៏​មាន​បុរស ម្នាក់​ជិះ​ម៉ូតូ​សេ ១០០ ពណ៌​ក្រហម មួយ​គ្រឿង​លឿន​ជ្រុល​បុក​គូទ​រថយន្ត​វី​ស្តូពី​ក្រោយ​បណ្តាលឲ្យ​ដួល​បោកក្បាល​រងរបួស​ធ្ងន់​ធ្ង​រ ។     ​
​    ​សមត្ថកិច្ច​បញ្ជាក់ថា​ក្រោយ​កើតហេតុ​រថយន្ត​ទាំង ២​គ្រឿង នឹង​ម៉ូតូ ត្រូវបាន​នគរបាល​មូលដ្ឋាន សហការ ជាមួយ​នគរបាល​ជំនាញ​ចុះ​វាស់វែង​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ចំណែក​អ្នក​រងរបួស​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មានជ័យ​ភ្លាមៗ ៕  

01 (2) 02 (2) 03 (1)