លោកជំទាវ​អ៊ុន ​សុគន្ធា​ជំរុញ​ដល់​សមាជិក​គណបក្ស​ប្រជាជន​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត​អោយ​បន្ត​ការខិតខំ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដើម្បី សម្រេច​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​អាណត្តិ​ទី​៤

0

ខេត្តកំពត លោកជំទាវ​អុ​៊​ន​-​សុគន្ធា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពក និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​​កម្ពុជា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​ទឹកឈូ​ខេត្តកំពត បាន​មានប្រសាសន៍​ក្រើនរំលឹក ជំរុញ​ផ្ដាំផ្ញើ​ដល់​មន្ត្រី​មូលដ្ឋាន​ថ្នាក់ ឃុំ ស្រុក​ដែលជា​សមាជិក​គណបក្ស​ប្រជាជន នៅក្នុង​ស្រុក​ទឹកឈូ​ខេត្តកំពត​អោយ​បន្ត​ខិតខំ​បង្កើន​ការបម្រើ​សេវា​សា​រណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត ដើម្បី​សម្រេច​អោយបាន​ផែនការ​គោលដៅ​រួម​របស់​គណបក្ស​ប្រជាជន​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ នា ឆ្នាំ​២០១៧​ខាងមុខ​។ លោកជំទាវ​អុ​៊​ន​-​សុគន្ធា​បាន​មានប្រសាសន៍​នេះ​នៅក្នុង​ឱកាសលោក​ជំទាវ​បាន​អញ្ជើញ ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សេចក្ដីសម្រេចចិត្ត​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៣៩ អាណត្តិ​ទី​៥ កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែ​កម្ភៈ ឆ្នាំ​២០១៦​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​ស្រុក​ទឹកឈូ ដែលមាន​សមាជិក​ចូលរួម​ប្រមាណ​ចំនួន​៣៤១​នាក់​។ លោកជំទាវ​អុ​៊​ន​-​សុគន្ធា​បាន​បន្ត សំដែង​ការកោតសរសើរ​និង​រំលឹក​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ មាន​ចំនួន​បី​អាណត្តិ​រួចមកហើយ ក៏ដូចជា​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ចំនួន​៥​អាណត្តិ​កន្លងមក​នេះដែរ​ឃើញថា​គណបក្ស​ប្រជាជន​ក្នុងស្រុក​ទឹកឈូ​តែងតែ​ទទួលបាន​លទ្ធផល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន សម្រាប់​អោយ​គណបក្ស​ប្រជាជន​ក៏​ដូច​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន​-​សែន​មានឱកាស​បន្តបាន​ការ​ដឹកនាំ​និង​អភិវឌ្ឍ ប្រទេសជាតិ មានការ​រីកចម្រើន និង​បម្រើសេវា​សាធារណៈ​ជូន​ពួកគាត់​អោយបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។ ដូចនេះ​ដើម្បី​បន្ត​រក្សា​នូវ​លទ្ធផល​នេះ​បន្ថែម​តទៅ​មុខ​ទៀង លោកជំទាវ ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​គណន​បក្ស​និង​ដាក់​នូវ​ផែនការ​រួម​ជា​យុ​ទ្ថ​សាស្ត្រ​សម្រាប់​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​អាណត្តិ​ទី​៤​ឆ្នាំ​២០១៧​ខាងមុខនេះ​រួមមាន​ទី​១-​ត្រូវ​បន្ត​ខិតខំ​ការងារ​អភិវឌ្ឍ​មូលដ្ឋាន បម្រើសេវា​ជូន​ប្រជាជន​ពិសេស​ត្រូវ​ចុះសួរសុខទុក្ខ​និង​ដោះស្រាយ អោយដល់​ខ្នង​ផ្ទះ​ប្រជាជន​ដែលជា​វប្ប​ធ៌​ម​មន្ត្រី​គណបក្ស​ប្រជាជន​បានធ្វើ​កន្លងមក ទី​២-​បន្តធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​សមាជិក​គណបក្ស ទី​៣-​ជំរុញ​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ចុះឈ្មោះ​បោះឆ្នោត​ដល់​ប្រជាពលរដ្ឋ​ទូទៅ​មិនត្រូវ​មានការ​រើសអើង ទី​៤-​ធ្វើ​កម្មវិធី​ផែនការ​អភិវឌ្ឍ​មូលដ្ឋាន​អោយបាន​ច្បាសលាស់ ទី​៥-​ត្រៀម​រៀបចំ​ធ្វើ​សន្និបាត​ដាក់​ផែនការ​ទិសដៅ​អនុវត្ត​បន្ត និង​ទី​៦-​ត្រូវ​ត្រៀមលក្ខណៈ​មន្ត្រី​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​ី​ឆ្នាំ​២០១៧​ខាងមុខនេះ ពិសេស​ត្រូវផ្ដោត​ការងារ​បោះឆ្នោត​ស្របតាម​ទិសដៅ​របស់​គណបក្ស​ថ្នាក់លើ​ដែល​បាន​បាក់​អោយ ។​

photo_2016-02-14_22-22-11 photo_2016-02-14_22-22-09 photo_2016-02-14_22-22-06 photo_2016-02-14_22-22-04