ពង្រឹង​ការងារ​ជំនាញ ភស្តុភារ បច្ចេកទេស អាវុធហត្ថ​កំពង់ស្ពឺ​

0

​កំពង់ស្ពឺ =​នៅ​ព្រឹក​ថ្ងៃទី ១៥​ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​ឧ​ត្ត​ម​សេនីយ​ឧ​ត្ត​សេនី​យ៏​ឯក តេង ឈួន មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ឯកឧត្តម អស់លោក​ជា​គណៈកម្មកា​រ​ត្រួតពិនិត្យ​សារពើ​ភ​ណ្ឌ័ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជំនាញ​តាម​មូលដ្ឋាន​ក្រុង ស្រុក ស្នាក់ការ ១៩០​នាក់មក​ចូលរួម ។​
​លោក​ឧ​ត្ត​សេនី​យ៏​ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​រាយ​ការ​ណ៏​ថា ផ្អែក​តាម​ការណែនាំ​ក្នុងការ​អភិវឌ្ឍ​ន៏​លើ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ជំរំ​ជំរក​កងកំលាំង​ដល់​នាយ​ទា​ហ៊ាន នាយ​ទា​ហ៊ាន​រង របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនី​យ៏ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ខេ​មរ​ភូមិ​ន្ន ជា​មេ​បញ្ជ​ការ​បញ្ជ​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ របាយ​ការ​ណ៏​មេបញ្ជាការ​បន្តថា នៅ​ដើមឆ្នាំ​២០១៦ គណៈកម្មការ​សារពើ​ភ​ណ្ឌ័​របស់​អង្គភាព​បាន​ចុៈ​ពិនិត្យ​ជាក់ស្តែង​ទីតាំង​អាគារ កន្លែង​ស្នាក់នៅ ហូបចុក (​រោង​បាយ​) គ្រឿង​បំពាក់​បរិក្ខា យានយន្ត អាវុធ​គ្រាប់ និង​សារពើ​ភ​ណ្ឌ័​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ដែលមាន​ស្រាប់ និង​បំពាក់​ថ្មី នៅតាម​មន្ទីរ កា​រិ​យា​ល​យ័ និង​មូលដ្ឋាន​អាវុធហត្ថ ក្រុង ស្រុក ស្នាក់ការ​សន្តិសុខ ដើម្បី​ដាក់បញ្ចូល​ក្នុង​បញ្ជី​គ្រប់គ្រង​សារពើ​ភ​ណ្ឌ័ របស់​អង្គភាព​ឆ្នាំ​២០១៦ ។​
​លោក​មេបញ្ជាការ​បញ្ជាក់​ថា ក្នុងការ​ចុៈ​ពិនិត្យ​គណៈកម្មការ​សារពើ​ភ​ណ្ឌ័​របស់​អង្គភាព​បាន​រកឃើញ​ភាពមិន​ប្រក​តី​មួយចំនួន នៅ​ស្នាក់ការ​គីរីរម្យ​ចៈប​ញ្ជី​សារពើ​ភ​ណ្ឌ័​ឆ្នាំ​២០០៩ មាន​ទំហំ ៩០​ម​×៣៣​ម =២៩៧០​ម៉ែត្រការ៉េ វាស់​ជាក់ស្តែង​ផ្ទៃដី​នៅសល់ ៤៥​ម​×១២​ម​=៥៤០​ម ។​ស្នាក់ការ​សន្តិសុខ ៤០៣ ចុៈ​បញ្ជី​សារពើ​ភ​ណ្ឌ័​ឆ្នាំ​២០០៩ មាន​ទំហំ ៧០​ម​×៧០​ម​=៤៩០០​ម វាស់​ជាក់ស្តែង​នៅសល់​ទំហំ ៣៥៩៥​ម ។​ស្នាក់ការ​វាល​ធំ ចុៈ​បញ្ជី​សារពើ​ភ​ណ្ឌ័​ឆ្នាំ​២០០៩ មាន​ទំហំ ២៧,៣០​ម​×១៩​ម វាស់​ជាក់ស្តែង​មាន​ទំហំ ២០​ម​×៤០​ម ហើយ​ចំនួន​បាត់បង់​លោក​មេបញ្ជាការ​ក៏​ស្នើសុំ​ឲ្យ​គណៈកម្មការ​ជំនាញ​ភស្តុភារ បច្ចេកទេស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជួយ​ជំរុញ​យកមក​ជា​សម្បត្តិ​របស់​អង្គភាព​វិញ​ផងដែរ ។​
​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក តេង ឈួន មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសា​ស​ន៏​ថា បើ​ទោៈ​បី​តាម​បណ្តា​អង្គភាព​អាវុធហត្ថ​នានា​នៅមាន​ភាព​ខ្វៈ​ខាត និង​ជីវភាព​នាយ​ទា​ហ៊ាន​នៅមានកម្រិត​មែន ដោយឡែក​អង្គភាព​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​មានការ​រីកចំរើន​គួរ​ឲ្យ​មោទនភាព ដោយ​នៅក្នុង​អង្គភាព​លោក​បាន​មើលឃើញ​ពី​ការងារ​សាងសង់ ជំរំ​ជំរក​ស្នាក់នៅ ផ្ទៈ​បាយ អាគារ​ប្រជុំ​។​ល​។ បាន​សមរម្យ​ស្អាត​ប្រសើរ ។​
​លោក​មេបញ្ជាការរង​ដដែល​បាន​បន្តថា កំលាំង​ជំនាញ​និង​យក​សំណើរ​មួយចំនួន​ទៅពិនិត្យ​ការងារ​ជំនាញ​ដែលមាន​ភាពមិន​ប្រក​តី​ដែល​និង​ត្រូវ​ដោៈ​ស្រាយ​ជាបន្ទាន់​ផងដែរ ។​
​គណៈកម្មការ​បាន​ត្រួតពិនិត្យ​គ្រប់​អាគារ​ដែល​អង្គភាព​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ទើប​កសាង​ថ្មី និង​ត្រួតពិនិត្យ​មន្ទីរជំនាញ​ភស្តុភារ ដើម្បី​ដោៈ​ស្រាយ​ការងារ​មួយចំនួន​ដែល​នៅមាន​ការ​ខ្វៈ​ខាត ៕

photo_2016-02-15_12-49-14 photo_2016-02-15_12-49-11 photo_2016-02-15_12-49-03