​ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនជួបសមាគមន៍​ខ្មែរ​ប្រចាំ​នៅ​ប្រទេស អូស្ត្រាលី

0

ភ្នំពេញៈ ​ ​យប់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​អូស្ត្រាលី លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​ហូបបាយ​សាមគ្គី​ជាមួយ​បង្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី និង​បានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម កុយ គួ​ង ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី និង ណូ​វែ​ល​ហ្សេ​ឡង់ ព្រមទាំង​សមាជិក សមាជិការ​សមាគមយុវជន​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ស៊ីដនី​ផងដែរ​។​

​នាឱកាស​នោះ​ផងដែរ​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សមាគមន៍​ខ្មែរ​ប្រចាំ​នៅ​ប្រទេស អូស្ត្រាលី ដែល​បាន​ជំនួយ​ឧ​ប​ត្ត​ម្ភ​ដល់​ការព្យាបាល​ជម្ងឺ​ភ្នែក និង​ការផ្តល់​អង្ករ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ជនបទ​ប្រមាណ​ជាង ៧​ម៉ឺន​គ្រួសារ​។ លោកជំទាវ​ក៏បាន​ជម្រាបជូន​បង្អូន​ខ្មែរ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ពិធី នោះ​ថា កម្ពុជា​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ការរីកចម្រើន​យ៉ាងខ្លាំង​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្ត​អា​រា​ម្យ មណ្ឌល​សុខភាព ដោយ​រក្សាបាន​កំណើនសេដ្ឋកិច្ច​ក្នុងរ​វង់​ប្រមាណ ៧% ក៏ដូចជា គិតគូរ​ក្នុងការ​តម្លើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ​ជាដើម ។​ល​។ និង​បាន​សំណូមពរ​កុំ​ឲ្យ​បងប្អូន​ជឿ​តាម​ការ​ញ៉ោះ​ញ៉ុ​ង​របស់​ជន​មួយ​ក្តាប់​តូច ដែល​តែងតែ​រារាំង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ម្តង​ហើយ​ម្តងទៀត​។​

photo_2016-02-16_11-59-08 photo_2016-02-16_11-59-04 photo_2016-02-16_11-58-58 photo_2016-02-16_11-58-54 photo_2016-02-16_11-58-47 photo_2016-02-16_11-58-43