ចោរ​ដៃ​ឆើត​ហ៊ាន​លួច​គោ​ម្តង​បី​ក្បាល​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរ​ជ​យ័​តាម​ក្របួច​ជាប់​

0

​កំពត ៖ កាលពី​យប់​ថ្ងៃទី​១៥​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ មាន​ករណី​លួច​គោ​នៅ​ភូមិ​ដំណាក់​ក្រសាំង ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរជ័យ ខេត្តកំពតជនរងគ្រោះ​ឈ្មោះ ហយ ហ៊ុន អាយុ ៥៨​ឆ្នាំ ភេទ​ប្រុស​បាន បាត់គោ​អស់ ០៣​ក្បាល ។IMG-20160216-WA0092​ករណីនេះ​ម្ចាស់​គោ​ស្មានតែ​របូត​ខ្សែ លុះ​ដើររក​មិនឃើញ​ទើប​មកប្តឹង សមត្ថកិច្ច​នៅវេលា​ម៉ោង ត្ត​ដើម្បី​ចាត់ការ​តាម​នី​ត​៨​និង​០០​នាទី​ព្រឹក ។ បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ធ្វើការ​កំណត់​មុខសញ្ញា និង​ចុះ​ពិនិត្យ​ដល់ផ្ទះ​ក៏​ប្រទះឃើញ​គោ ០៣​ក្បាល និង​ឈានទៅ​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ឈ្មោះ សឹង បេ អាយុ ៤៤​ឆ្នាំ ភេទ​ប្រុស ទីលំនៅ​ភូមិ​ដូន​ភេ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ។​​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរ​ជ​យ័​ក្រោយពី​តាមដាន​ឃើញ​ជនសង្ស័យ​រួម​និង​វត្ថុតាង​គោ​បី​ក្បាល​ខាងលើ​ហើយ សមត្ថកិច្ច​ក៍បាន​ឃាត់ខ្លួន​ជនសង្ស័យ​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មកកាន់​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​​លោក​វរៈសេនីយទោ​លក ញ៉ា​វ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ថ្លែងថាៈ ចំពោះ​ករណី​ចោរលួច​គោ​បី​ក្បាល​នៅ​ស្រុក​អង្គ​ជ័យ កាលពី​យប់​ថ្ងៃទី​១៥ ខែ​កុ​ម្ភះ យប់មិញ​នេះ សមត្ថកិច្ច​បាន​រាយ​ការ​មក​ស្នងការ​ខេត្តហើយ ប៉ុន្តែ​នៅ​ព្រឹក​នេះ​
​ជ​នស​ង្ស​យ័​មិនទាន់​បញ្ជូន​មកដល់​ស្នងការ​ខេត្ត​នៅឡើយ​។​​លោកនាយ​រងការិយាល័យ​បាន​
​ថ្លែងបន្ត​ទៀតថាៈ ជនសង្ស័យ​ខាងលើ​នៅពេល​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​បញ្ជូន​មកដល់​ស្នង​
​ការ យើង​និង​ធ្វើការ​សាកសួរ​ហើយក​សា​ង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេ​ត្ត​វ៕IMG-20160216-WA0088