កម្មករ​នេសាទ​ម្នាក់​លង់ទឹក​ទន្លេ​ស្លា​ប់ខ​ណះ​ពេល​មុចទឹក​ខ្យល់គរ

0

​ខេត្តសៀមរាប​៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​កម្មករ​នេសាទ​បាន​លង់ទឹក ស្លាប់ ខណៈពេលដែល​បាន​ទៅ​នេសាទ​ត្រី​នៅ​បឹង​ទន្លេសាប ហើយក៏​ចុះទៅ​ងូតទឹក​នៅ​ទីនោះ មូលហេតុ​បណ្តាលមកពី​ជនរងគ្រោះ​ខ្យល់គរ បើតាម​សម្តី​របស់​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​image-7a4fc3a4e6151fcfd0058569ebd7d62d6697196b02dc0e63b6781ba96893671e-Vហេតុ​ការធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​នោះ​កើតឡើង​នៅវេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទិ​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៦​ស្ថិតនៅ​ចំណុច​តំបន់​ជ្រួយ​ថ្កូ​ល ក្នុង​ទឹកដី​ចុង​ឃ្នៀ​ស សង្កាត់​/​ក្រុង សៀមរាប ជាប់​នឹង​ព្រំប្រទល់​ស្រុក​ពួក ខេត្តសៀមរាប​។​
​ ​លោក​វរសេនីយទោ ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា នៅ​ល្ងាច​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៦​ថា ក្រោយពី​បានទទួល​សេចក្តីរាយការណ៍​ពី​នគរបាល​ប៉ុស្តិ​កែវ ពណ៌ ថា មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់​នៅ​ចំណុច​តំបន់​ជ្រួយ​ថ្កូ​ល ក្នុង​ទឹកដី​ចុង​ឃ្នៀ​ស សង្កាត់​/​ក្រុង សៀមរាប ជាប់​នឹង​ព្រំប្រទល់​ស្រុក​ពួក ខេត្តសៀមរាប ទើបបាន​ឱ្យកម្លាំង​ជំនាញ​ចុះទៅ​ជាមួយ​លោក ដល់​កន្លែងកើតហេតុ​តែ​ម្តង រួច​លើក​សាកសព​យកមក​ដា​ក់លើ​គោក ដើម្បី​រង់ចាំ​ខាង​ជំនាញ​ចុះមក​ពី​ខេត្ត​ធ្វើការ​ពិនិត្យ​ទៅលើ​ដងខ្លួន​សាកសព​។​លោក​បន្តថា សព​ជន​រង​ក្រោះ​មានឈ្មោះ ព្រេ​ក ហឹ​ស ហៅ​អា​២៤ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​អ្នកនេសាទ​ត្រី មាន​ស្រុកកំណើត​នៅ​ភូមិ​គោ​ក្លាត ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប បាន​ស្លាប់​លង់ទឹក ដោយសារ​ខ្យល់គរ​។​លោក​បាន​បញ្ជាក់ថា យោងតាម​ការសន្និដ្ឋាន​របស់​ប្រជាពលរដ្ឋ​និង​លោក​មេភូមិ ដែល​រស់នៅ​តំបន់​នោះបាន​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​អាចមាន​ជម្ងឺ​ខ្យល់គ នៅ​ចន្លោះ ពី​ម៉ោង​១២​និង​០០​នាទី នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៦​ម្ល៉េះ​។image-b210cca08c9012eda4180e7b11419f8d406a31926fd1151c0eff4274df21a522-V

​លោក​បាន​បញ្ជាក់ទៀតថា ក្រោយពី​ខាង​មន្ត្រី​ជំនាញ​ការិយាល័យ​បច្ចេកទេស​ខេត្ត​មកពី​ខេត្ត​ចុះមក​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​និង​អធិការនករបាល​ស្រុក​ពួក ដើម្បី​ធ្វើការ​ពិនិត្យ​ទៅលើ​ដងខ្លួន​សាកសព​តែម្តង​។​ក្រោយពី​ធ្វើការ​ពិនិត្យ​ចប់សព្វគ្រប់​ហើយ កម្លាំង​ជំនាញ​បាន​សន្និដ្ឋានថា សព​ជនរងគ្រោះ​ពិតជា​បាន​លង់ទឹក​សា្ល​ប់​ពិតប្រាកដ​មែន មិនមែនជា​ឃាតកម្ម​គិតទុក​ជាមុន ឬ​គំនុំ​អ្វី​នោះទេ​។​
​ ​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ទំ​លៀម​ទំលាប់ ប្រពៃណី​របស់​ខ្មែរ​៕