គយ​ក្រសួង​ឃាត់​រថយន្ត​យ​ក្យ​ដឹក​កាកសំណល់​ទៅ​ភ្នំពេញ​

0

​បន្ទាយមានជ័យ ៖ រថយន្ត​ហ៊ី​ណូ​ធុន​ធំ​មួយគ្រឿង​ផ្ទុក​ទៅដោយ​កាកសំណល់​ពី​រោងចក្រ​ឧស្សាហកម្ម ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ប៉ោយប៉ែត ដែល​បម្រុង​នាំទៅ​កាន់​រាជធានី​ភ្នំពេញ ត្រូវបាន​គយ​ចល័ត​ក្រសួង​ប្រចាំខេត្ត​បន្ទាយមានជ័យ ឃាត់​កាលពី​ព្រឹក​ថ្ងៃទី​១៥ កុ​ម្ភះ ២០១៦ 25288e3d-0645-4dcb-ab47-448950bda60fលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំនុច​ផ្លូវ​ចុះ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
​លោក រក្សា សេរី ប្រធាន​ក្រុមការងារ​គយ និង​រដ្ឋ​ករ​នៃ​អគ្គនាយក​ដ្ឋា​គយ​ប្រចាំខេត្ត​បន្ទាយមានជ័យ បានអោយដឹងថា កម្លាំង​របស់លោក​បាន​ឃាត់​រថយន្ត​ហ៊ី​ណូ មួយគ្រឿង​ក្បាល​ពណ៌​ប៉ៃ​តង​សរ ទ្រុង​ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 3A 1728 ដែល​សង្ស័យថា​ផ្ទុក​កាកសំណល់ យកមក​ធ្វើការ​ត្រទ​ពិនិត្យ ដោយមាន​ការសហការ​ចូលរួម​ត្រួតពិនិត្យ​ពី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ ។ តាម​ការត្រួតពិនិត្យ និង​សាកសួរ​ទៅលើ​តៃកុង ជា​កាកសំណល់​ដែល​បាន​យក​ចេញពី​ក្រុង​ហ៊ុន​ឧស្សាហកម្ម អេស​ស៊ី​វ៉ា​ដូ​ខឹ​ន​ផូ​ណិ​ន ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​សង្កាត់​ផ្សារកណ្តាល ក្នុង​ប៉ោយប៉ែត ។ 28052732-dfd9-4932-a02f-3427fba344f8
​ជាមួយនិង​កាកសំណល់​ខាងលើ មន្ត្រី​បរិស្ថាន ដែល​បាន​ចុះ​ត្រួតពិនិត្យ បាន​អះអាងថា ជា​កាកសំណល់​ប្រភេទ​អា​លុយ​មី​ញូ​ម ដែល​មិន​បង្ករ​គ្រោះថ្នាក់​នោះទេ ។
​ក្រោយ​ការត្រួតពិនិត្យ ក្រុម​គយ​ចល័ត​របស់​ក្រសួង​ដឹកនាំ​ដោយ​លោក រក្សា សេរី បាន​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ក្រុមហ៊ុន ។ ហើយ​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​បើតាម​ការអះអាង របស់លោក ឆាយ ធា ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន​ខាងលើ បានអោយដឹងថា កាកសំណល់​ទាំងនោះ​ពិតជា​ចេញបី​ក្រុមហ៊ុន ដែលមាន​ក្រុមហ៊ុន​មួយទៀត​ជា​អ្នក​រាប់​រង​ទទួលយក​កាកសំណល​នេះ នាំទៅ​រាជធានី​ភ្នំពេញ ។ 28052732-dfd9-4932-a02f-3427fba344f8
​ចំពោះ​ការឃាត់​រថយន្ត​ដឹក​កាកសំណល់​ខាងលើ បច្ចុប្បន្ន​រថយន្ត​នេះ​កំពុងតែ​រក្សាទុក​នៅ​ទីតាំង​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ ដើម្បី​ត្រួតពិនិត្យ​លើ​ឯកសារ ដើម្បី​ចាត់ការ​បន្តទៀត ៕​bf3e875e-ffcc-4080-b467-104d2de95e69c019b7f8-2269-46b7-b5b3-b15b319cf00d